backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

រឿងរ៉ាវ ៥យ៉ាងពាក់ព័ន្ធនឹងជំងឺបេះដូង គ្នាយើងគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 13, 2022

រឿងរ៉ាវ ៥យ៉ាងពាក់ព័ន្ធនឹងជំងឺបេះដូង គ្នាយើងគួរដឹង

ជំងឺ​បេះដូង ​សំដៅ​ទៅ​លើ​ចង្កោម​ជំងឺ​ដែល​ប៉ះពាល់​ដល់​សរសៃ​ឈាម​បេះដូង​។​ ពិត​ណាស់​ ជំងឺ​បេះដូង​មាន​ច្រើន​ប្រភេទ​ដូចជា​ ជំងឺ​សរសៃ​ឈាម​បេះដូង ចង្វាក់​បេះដូង​លោត​ខុស​ប្រក្រតី ជំងឺ​បេះដូង​ពី​កំណើត  ជំងឺ​សាច់ដុំ​បេះដូង និង​ជំងឺ​គាំង​បេះដូង​​ជា​ដើម​។ រី​ឯ​ការ​ព្យាបាល​​ជំងឺ​នីមួយ​ៗ​ ក៏​មាន​​ភាព​ខុស​គ្នា​​ផង​ដែរ។ យ៉ាង​ណា​មិញ ការ​យល់​ដឹង​បន្ថែម​ពី​ជំងឺ​បេះដូង អាច​ជួយ​បញ្ចៀស​ ក៏​ដូចជា​គ្រប់គ្រង​ជំងឺ​បេះដូង​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

១. ផលវិបាក​នៃ​សម្ពាធ​ឈាម​ខ្ពស់

នៅ​ពេល​ដែល​យើង​មិន​អាច​គ្រប់គ្រង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​បាន​ យើង​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ដូច្នេះ​ហើយ​ ការ​ពិនិត្យ​សម្ពាធ​ឈាម​ជា​ប្រចាំ​ ជា​រឿង​ដ៏​ចាំបាច់​មួយ​ ដើម្បី​ថែទាំ​សុខភាព​បេះដូង។

កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ

២. រោគសញ្ញា​នៃ​ការ​គាំង​បេះដូង​

បញ្ហា​​គាំង​បេះដូង​កើត​ឡើង​​នៅ​ពេល​ដែល​ឈាម​ផ្ទុក​អុកស៊ីសែន​​ ត្រូវ​រាំងស្ទះ និង​មិន​អាច​ហូរ​ទៅ​កាន់​បេះដូង​។ បច្ចុប្បន្ន​នេះ ​គ្នា​យើង​វ័យ​ក្មេង​បាន​បាត់បង់​ជីវិត​ដោយ​សារ​តែ​ជំងឺ​បេះដូង ពីព្រោះ​តែ​របប​អាហារ​មិន​ត្រឹមត្រូវ អសកម្មភាព​រាងកាយ​ និង​ស្រ្តេស។ រោគសញ្ញា​​នៃ​ជំងឺ​បេះដូង​​​មាន​ដូចជា ការ​ឈឺចាប់​នៅ​ទ្រូង ដៃ​ ស្មា កែង​ដៃ​ ថ្គាម ឬ​ខ្នង ហត់ និង​ចង្អោរ ឬ​ក្អួត។

៣. គាំង​បេះដូង​ភាគច្រើន​កើត​ឡើង​នៅ​ពេល​ព្រឹក

​​​​​​​យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​គាំង​បេះដូង​កើត​ឡើង​ជា​ទូទៅ​នៅ​ពេល​ព្រឹក​ ដោយ​សារ​តែ​អ័រម៉ូន​ស្រ្តេស​ដូចជា​អ័រម៉ូន​ Cortisol មាន​កម្រិត​ខ្ពស់​នៅ​ពេល​ព្រឹក។

សុខភាពបេះដូង៤

៤. ការ​សើច​​មាន​អត្ថប្រយោជន៍​ដល់​បេះដូង​

ការ​ចំណាយ​ពេល​ជាមួយ​គ្រួសារ អាច​ជួយ​កាត់បន្ថយ​ស្រ្តេស និង​ប្រឆាំង​នឹង​​ជំងឺ​​បាក់​ទឹក​ចិត្ត ដែលជំងឺ​នេះ​​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង​។ លើស​ពី​នេះ​ ការ​សើច​ក៏​អាច​ការពារ​សុខភាព​បេះដូង ដោយ​​ជួយ​ធ្វើ​ឲ្យ​សរសៃ​ឈាម​បាន​សម្រាក​ និង​រីក​​ឡើង​វិញ។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​សើច​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

អត្ថបទគួរអាន៖

៥. គន្លឹះ​បង្ការ​ជំងឺ​គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល

ដើម្បី​បង្ការ​អាការៈ​គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ យើង​គួរ​តែ​បញ្ឈប់​ការ​ជក់​បារី ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ញ៉ាំ​របប​អាហារ​ល្អ​ៗ និង​ពិនិត្យ​សម្ពាធ​ឈាម​ជា​ប្រចាំ​។ បន្ថែម​ពី​នេះ យើង​ចាំបាច់​ត្រូវ​គ្រប់គ្រង​ទម្ងន់​ខ្លួន​ ជាតិ​ស្ករ​ក្នុង​ឈាម​ សម្ពាធ​ឈាម​ ខ្លាញ់ក្នុងសរសៃឈាមឲ្យ​បាន​ត្រឹមត្រូវ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 13, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម