និយមន័យ
១- អ្វីជាជំងឺស្លោកបេះដូង?
ស្លោកបេះដូង ជាជំងឺសរសៃឈាមបេះដូង (អាក់ទែកូរូណែ) បណ្ដាលមកពីចរន្តឈាមក្នុងបេះដូងស្ទះ ឬកាត់ផ្ដាច់ដោយសារកំណើនសារធាតុខ្លាញ់។ ជាតិខ្លាញ់ក្នុងសរសៃឈាម និងបញ្ហារលាក ជាធម្មតាប៉ះពាល់ដល់សរសៃឈាមបេះដូង។
ពេលកំណកខ្លាញ់មានក្នុងសរសៃឈាមបេះដូង នាំឲ្យសរសៃឈាមចង្អៀត កាត់បន្ថយលំហូរឈាមទៅកាន់បេះដូង បណ្ដាលឲ្យឈឺទ្រូង ហត់ និងរោគសញ្ញាផ្សេងទៀតពាក់ព័ន្ធជំងឺនេះ ហើយពេលខ្លះអាចបណ្ដាលឲ្យគាំងបេះដូងថែមទៀតផង។
២- កើតឡើងញឺកញាប់ដែរទេ?
កើតឡើងញឹកញាប់ណាស់ លើមនុស្សគ្រប់វ័យ ហើយមិនអាចព្យាបាលជាសះស្បើយនោះដែរ គ្រាន់តែអាចកាត់បន្ថយការប្រឈមប៉ុណ្ណោះ។ គួរប្រឹក្សាជាមួយគ្រូពេទ្យបើសិនសង្ស័យយើងអាចមានជំងឺនេះ។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
រោគសញ្ញាកើតមានជាញឹកញាប់ដូចជា៖
– ឈឺទ្រូង
– ធេងធោង
– បែកញើស
– ចង្អោរ
– ដកដង្ហើមផុតៗ
– ឈឺចាប់ពេញរាងកាយ ដូចជា ដៃ ថ្គាម ក ខ្នង និងពោះ
នៅមានរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ។ ប្រសិនបើយើងបារម្ភ រោគសញ្ញាអ្វីមួយ សូមទៅពិភាក្សាជាមួយគ្រូពេទ្យ។
៤- គួរជួបគ្រូពេទ្យនៅពេលណា?
បើមានរោគសញ្ញាដូចខាងលើ ឬសញ្ញាផ្សេងទៀត សូមទៅជួបជាមួយគ្រូពេទ្យ ព្រោះរាងកាយមនុស្សគ្រប់រូបមានភាពខុសគ្នា ប្រការល្អពិភាក្សាជាមួយពេទ្យ។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?
អាចចាប់ផ្ដើមដោយសារខូចខាត ឬមានរបួសទៅលើស្រទាប់ខាងក្នុងនៃជាលិកាសរសៃឈាមបេះដូង ពេលខ្លះអាចកើតតាំងពីក្មេងក៏មាន។ ករណីខូចខាតនេះកើតឡើងដោយសារកត្តាមួយចំនួនដូចជា៖
– ជក់បារី
– លើសជាតិខ្លាញ់
– កត្តារស់នៅដែលមិនសូវមានសកម្មភាព
ពេលស្រទាប់ខាងក្នុងសសៃរឈាមខូចខាត ខ្លាញ់កកបង្កើតជាកូលេស្តេរ៉ូល ហើយកាកសំណល់កោសិកាផ្សេងៗ នឹងប្រមូលផ្ដុំនៅកន្លែងមានរបួស។ ប្រសិនផ្ទៃនៃកំណកបែក ឬដាច់រហែក កោសិកាឈាមនឹងគរនៅកន្លែងនោះ ដើម្បីព្យាយាមជួសជុលសសៃរឈាម ប៉ុន្តែគំនរជាលិកាឈាមអាចបណ្តាលឲ្យស្ទះសសៃរឈាម នាំឲ្យគាំងបេះដូង។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្តាប្រឈមមានដូចជា៖
– ជក់បារី និងស្រូបផ្សែងបារី
– លើសឈាម ធ្វើឲ្យសសៃរឈាមរឹង និងខាប់
– កម្រិតខ្លាញ់ខ្ពស់
– ទឹកនោមផ្អែមប្រភេទទី ២
– លើសទម្ងន់ ឬធាត់ពេក
– ធុញថប់
– ចាស់ជរាប្រឈមខ្ពស់ការខូចខាត និងចង្អៀតសសៃរឈាម។
– បុរសប្រឈមហានិភ័យខ្ពស់ជាមួយជំងឺនេះ ប៉ុន្តែស្រ្តី ក៏ប្រឈមខ្ពស់ដូចគ្នាក្រោយអស់រដូវ។
– សមាជិកគ្រួសារធ្លាប់មានជំងឺនេះ យើងនឹងប្រឈមខ្ពស់ពិសេសពេលប៉ា ឬបងប្អូនប្រុសមានរោគសញ្ញាមុនវ័យ ៥៥ឆ្នាំ រីឯម៉ាក់ បងប្អូនស្រី ចេញរោគសញ្ញាមុនវ័យ ៦៥ឆ្នាំ។
អត្ថបទគួរអាន៖
- អត្ថប្រយោជន៍ ៥ យ៉ាងនៃការហាត់ប្រាណលំនាំអក្សរ V បញ្ច្រាស
- គ្រាន់តែគេងលើកជើងផ្អែកជញ្ជាំងក៏មានប្រយោជន៍ច្រើនដែរ
- លំហាត់ប្រាណ ៣ ប្រភេទនេះអាចបង្ការជំងឺខ្សោយបេះដូង កុំភ្លេចសាកល្បងណា
- មួយថ្ងៃគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទី ល្អចំពោះសុខភាព?
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងសួរពីរោគសញ្ញា ប្រវត្តិថ្នាំ និងកត្តាប្រឈម បន្ទាប់មកធ្វើការចាប់ផ្តើមពិនិត្យរាងកាយ។ ការធ្វើតេស្តមួយចំនួនអាចនឹងកើតឡើង រាប់បញ្ចូលទាំង តេស្តដោយ ម៉ាស៊ីនវ៉ាស់ចង្វាក់បេះដូង (Electrocardiogram) អេកូបេះដូង តេស្តពិនិត្យមើលបេះដូងនេះពេលធ្វើសកម្មភាពខ្លាំង (Exercise stress test) តេស្តពន្លឺអេឡិចត្រុង (Ultrafast) ស្កេន CT ដាក់កាតេទែក្នុងបេះដូង និងវិធីផ្សេងៗទៀត។ តេស្តទាំងនេះជួយគ្រូពេទ្យឲ្យដឹងពីទំហំ និងស្ថានភាពជំងឺ។
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាលរួមមាន៖
– ផ្លាស់ប្ដូរទម្លាប់រស់នៅដូចជា ឈប់ជក់បារី ចៀសវាងអាហារកែច្នៃ ញ៉ាំជាតិខ្លាញ់តិច កាត់បន្ថយការប្រើប្រាស់អំបិល និងស្ករ។ សម្រាប់អ្នកមានទឹកនោមផ្អែម ត្រូវរក្សាជាតិស្ករក្នុងឈាមឲ្យបានល្អ។
– ប្រើថ្នាំព្យាបាលជំងឺសរសៃឈាមបេះដូង ថ្នាំរំលាយជាតិខ្លាញ់ ដូចជា អាស្ពីរីន បេតាប្លុកខឺ នីត្រូគ្លីសេរីន ពពួកថ្នាំ ACE inhibitors និង ពពួកថ្នាំ ARBs ជាដើម។
– វះកាត់ និងវិធីសាស្ត្រផ្សេងៗ ដែលគេប្រើប្រាស់ញឹកញាប់ដើម្បីព្យាបាលជំងឺនេះ រួមមាន Angioplasty និង Stent placement (វិធីសាស្ត្រមួយដើម្បីស្ដារចរន្តឈាមអោយរត់បានស្រួលវិញ) ឬវះកាត់តផ្លូវវាងសម្រាប់សរសៃឈាមបេះដូង។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ឈប់ជក់បារី
– រក្សាសម្ពាធឈាមឲ្យមានលំនឹង
– ពិនិត្យជាតិខ្លាញ់
– គ្រប់គ្រងស្ថានភាពជំងឺទឹកនោមផ្អែម
– ញ៉ាំអាហារល្អចំពោះសុខភាព
– រក្សាទម្ងន់កុំឲ្យឡើងចុះ
– គ្រប់គ្រងអារម្មណ៍ធុញថប់។
[embed-health-tool-heart-rate]