៤- ពេលណាគួរហៅឡានពេទ្យ?
ពេលដែលយើងគិតថា សញ្ញាទាំងនោះ ពិតជាដោយសារបញ្ហាបេះដូងប្រាកដនោះ ពេលវេលា គឺសំខាន់បំផុតសម្រាប់យើង។ ត្រូវរាប់សូម្បីតែវិនាទី ហើយកុំអែរអង់អីទៀត ឬបង្ខំបញ្ចប់ការហាត់ប្រាណតែម្តង និងស្វែងរកគ្រូពេទ្យជំនាញ ក្នុងករណីយើងមានបញ្ហាដូចខាងលើ។
ជាការណែនាំ គឺមិនត្រូវចាំលើសពី ២-៣ នាទីទេ ឬយូរបំផុត ៥នាទី ត្រូវទាក់ទងទៅឡានពេទ្យភ្លាម។ បេះដូងអាចនឹងមិនដំណើរការ ពេលយើងគាំងបេះដូង ហេតុនេះមានតែអ្នកជំនាញសង្គ្រោះបន្ទាន់ប៉ុណ្ណោះ ដែលមានឯកទេស និងឧបករណ៍គ្រប់គ្រាន់សម្រាប់ជួយបេះដូងឲ្យដំណើរការឡើងវិញ។
សូមឲ្យនរណាម្នាក់ ជួយបើកឡានជូនយើងទៅពេទ្យជាបន្ទាន់ បើមានអាការៈជំងឺគាំងបេះដូងនេះ ហើយមិនអាចតេសុំជំនួយពីមន្ទីរពេទ្យបាន។ ចៀសវាង បើកបរដោយខ្លួនឯង លើងលែងតែមិនមានជម្រើសទាល់តែសោះ។
៥- គួរត្រៀមអ្វីខ្លះ?
ត្រៀមចម្លើយ ដើម្បីឆ្លើយសំណួរដូចខាងក្រោម បើដឹងថាខ្លួន នឹងត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីប្រទះមានអាការៈទាំងនេះអំឡុងពេលហាត់ប្រាណ ដូចជា៖
– ចាប់ផ្តើមមិនស្រួល ឬឈឺចុកចាប់ តាំងពីពេលណា?
– តើបានធ្វើអ្វីខ្លះពេលអ្នកមិនស្រួលខ្លួន ឬឈឺចាប់?
– តើអាការៈឈឺចាប់ ចាប់ផ្តើមឈឺខ្លាំងភ្លាម ឬក៏ចាប់ផ្តើមឈឺម្តងបន្តិចៗ?
– មានកត់ចំណាំរោគសញ្ញាអ្វីផ្សេង ដូចជា ចង្អោរ បែកញើសខ្លាំង មានអារម្មណ៍ច្របូកច្របល់ ឬញ័រ ដែរទេ?
ចម្លើយសម្រាប់សំណួរខាងលើនេះ សុទ្ធតែជាជំនួយសម្រាប់គ្រូពេទ្យជំនាញ ក្នុងការជួយសង្គ្រោះជីវិតបាន។
៦- ព័ត៌មានយើងគួរដឹង?
យ៉ាងហោចណាស់មានមនុស្សប្រមាណជាង ៦០០.០០០នាក់ បានស្លាប់ដោយជំងឺបេះដូងជារៀងរាល់ឆ្នាំ។ ការហាត់ប្រាណ ជាវិធីមួយសម្រាប់ប្រឆាំង ក៏ដូចជាកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺបេះដូង ប៉ុន្តែអ្វីដែលសំខាន់ត្រូវធ្វើ គឺប្រយ័ត្នប្រយែង។ ដើម្បីជាប្រយោជន៍ គ្នាយើងគួរប្រើប្រាស់ឧបករណ៍វាស់ចង្វាក់បេះដូងពេលហាត់ប្រាណ រក្សាឲ្យនៅចន្លោះ ៦០-៨០ ភាគរយ នៃកម្រិតអតិបរមាចង្វាក់បេះដូង។ ត្រូវប្រាកដថា បានរាយការណ៍ពីសញ្ញាព្រមានណាមួយនៃបញ្ហាបេះដូងអំឡុងពេលហាត់ប្រាណ។