ជាងនេះទៅទៀត ការខឹងច្រើនក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយ និងអាចបណ្ដាលឲ្យមានការឆ្លងមេរោគកាន់តែច្រើន ការថប់បារម្ភ និងជំងឺបាក់ទឹកចិត្តថែមទៀតផង។
២. ហាត់ប្រាណច្រើនជ្រុល
ខណៈដែលលំហាត់ប្រាណមានសារសំខាន់ចំពោះសុខភាពបេះដូង ប៉ុន្តែការហាត់ប្រាណច្រើនជ្រុលអាចប៉ះពាល់ដល់សុខភាពបេះដូងទៅវិញ។ ពិតណាស់ ការហាត់ប្រាណហួសកម្រិតអាចបណ្ដាលឲ្យមានអតុល្យភាពអ័រម៉ូន ភាពស៊ាំ និងការធ្វើមេតាប៉ូលីសចុះខ្សោយ ព្រមទាំងបង្កើនស្រ្តេសប្រព័ន្ធសរសៃឈាមបេះដូង។
៣. មិនប្រើប្រាស់អំបោះទាក់ធ្មេញ
ការមិនប្រើប្រាស់អំបោះទាក់ធ្មេញជាប្រចាំ អាចបណ្ដាលឲ្យរលាក និងឆ្លងមេរោគអញ្ចាញធ្មេញ។ ពិតណាស់ អ្នកដែលមានជំងឺអញ្ចាញធ្មេញធ្ងន់ធ្ងរមានឱកាសខ្ពស់ក្នុងការវិវត្តន៍ទៅជាសម្ពាធឈាមខ្ពស់ និងបង្កើនហានិភ័យនៃបញ្ហាសរសៃឈាមបេះដូង។ ជាទូទៅ ការប្រើអំបោះទាក់ធ្មេញជាប្រចាំអាចកាត់បន្ថយជំងឺផ្លូវដង្ហើម ធ្វើឲ្យខ្យល់ដង្ហើមមានសុខភាពល្អ និងជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាព។