backup og meta

មិនមែនកើតតែលើចាស់ៗ បញ្ហាគាំងបេះដូងកើតលើមនុស្សវ័យក្មេង​ដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 05, 2022

    មិនមែនកើតតែលើចាស់ៗ បញ្ហាគាំងបេះដូងកើតលើមនុស្សវ័យក្មេង​ដែរ

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាំង​បេះដូងធ្លាប់​តែ​ជា​បញ្ហា​ដែល​កើត​ឡើង​លើ​មនុស្ស​វ័យ​ចំណាស់ ហើយ​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ក្រោម​៤០ឆ្នាំ ​កម្រ​ជួប​អាការៈ​​នេះ​ណាស់​។ ប៉ុន្តែ បច្ចុប្បន្ន​នេះ​ យ៉ាង​ហោច​ណាស់​មាន​អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ ​ដែល​ជួប​បញ្ហា​គាំង​បេះដូង និង​មាន​អាយុ​ក្រោម​ ៤០​ឆ្នាំ​។

    នៅ​ចន្លោះ​ឆ្នាំ​២០០០​ និង​២០១៦​ អត្រា​គាំង​បេះដូង​លើ​អ្នក​វ័យ​២០​ឆ្នាំ និង​៣០​ឆ្នាំ​ កើន​ឡើង​ត្រឹម​២%​ ជា​រៀង​រាល់​ឆ្នាំ​។ ជំងឺ​សរសៃ​ឈាម​បេះដូង (CHD) រួម​ជាមួយ​នឹង​ផលវិបាក​ដទៃ​ទៀត​ អាច​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​គាំង​បេះដូង ​ក៏​ដូចជា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ភ្លាម​ៗ។

    ជា​ទូទៅ អាការៈ​គាំង​បេះដូង​កើត​លើ​អ្នកជំងឺ​ដែល​មាន​អាយុ​តិច​ជាង​៣៥​ឆ្នាំ​ គឺ​ដោយ​សារ​តែ​៖

    • បែបបទ​រស់​នៅ​មិន​​ត្រឹមត្រូវ​
    • ផឹក​គ្រឿង​ស្រវឹង​ និង​ជក់​បារី​ច្រើន​ជ្រុល​
    • លើស​ទម្ងន់
    • ស្រ្តេស​
    • លើស​សម្ពាធ​ឈាម​ និង
    • ជំងឺ​ទឹក​នោម​ផ្អែម​

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ​យើង​អាច​បង្ការ​បញ្ហា​គាំង​បេះដូង​ដោយ​របៀប​ណា​ខ្លះ​?

    ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​រឹងមាំ​ យើង​គួរ​តែ​ចាប់ផ្ដើម​អនុវត្ត​ទម្លាប់​ល្អ​ៗ​មួយ​ចំនួន​ ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​អាការៈ​គាំង​បេះដូង​លើ​មនុស្ស​​វ័យ​ក្មេង​ ដោយ​៖

    គាំងបេះដូង៥

    • ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ និង​មាន​ជាតិ​សរសៃ​ខ្ពស់​
    • កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃ​
    • កាត់​បន្ថយ​ញ៉ាំអាហារ​វេច​ខ្ចប់​ស្រាប់​
    • តាមដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ កម្រិត​សម្ពាធ​ឈាម​ និង​កូលេស្តេរ៉ូល
    • បញ្ឈប់​ការ​ជក់​បារី​
    • ហាត់​ប្រាណ​ជា​ប្រចាំ​

    អត្ថបទគួរអាន៖

  • ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង
  • ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង
  • គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា
  • ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​
  • ជាក់​ស្ដែង បញ្ហា​គាំង​បេះដូង ជា​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​ និង​គ្រោះថ្នាក់​ ហើយ​កំណើន​នៃ​អាការៈ​គាំង​បេះដូង​​ដែល​កើត​លើ​មនុស្ស​វ័យ​ក្មេង​ជា​សញ្ញា​ព្រមាន​មួយ​ ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បាន​ដិតដល់​ ដោយ​រក្សា​ទម្លាប់​រស់នៅ​ល្អ និង​សកម្ម​ ព្រម​ទាំង​​បញ្ឈប់​សកម្មភាព​មួយ​ចំនួន​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​គាំង​បេះដូង​ ដូចជា​ការ​ជក់​បារី ឬ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ជា​ដើម​។

    ​​​​

    ចំណុចសំខាន់

    គាំងបេះដូង​មិន​មែន​កើត​តែ​លើ​មនុស្ស​ចាស់​​ឡើយ​ សូម្បី​តែ​អ្នក​ដែល​មាន​វ័យ​២០​ឆ្នាំ ឬ​៣០​ឆ្នាំ​ក៏​អាច​កើត​មាន​អាការៈ​នេះ ដែរ​។ ហេតុ​នេះ​ហើយ​ យើង​គួរ​អនុវត្ត​ទម្លាប់​ល្អ​មួយ​ចំនួន​ ដើម្បី​កាត់​បន្ថយ​អាការៈ​នេះ ដូចជា៖
    • ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ និង​មាន​ជាតិ​សរសៃ​ខ្ពស់​
    • កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃ​
    • ជៀសវាង​អាហារ​វេច​ខ្ចប់​ស្រាប់​
    • តាមដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ កម្រិត​សម្ពាធ​ឈាម​ និង​កូលេស្តេរ៉ូល
    • បញ្ឈប់​ការ​ជក់​បារី
    • ហាត់ប្រាណ
     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម