backup og meta

បង្ការបញ្ហាក្រហាយទ្រូងអំឡុងពេលហាត់ប្រាណ អនុវត្តគន្លឹះទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 11, 2022

បង្ការបញ្ហាក្រហាយទ្រូងអំឡុងពេលហាត់ប្រាណ អនុវត្តគន្លឹះទាំងនេះ

អាការៈ​ក្រហាយ​ទ្រូង​ កើត​ឡើង​នៅ​ពេល​ដែល​អាស៊ីដ​ក្រពះ ច្រាល​ទៅ​កាន់​បំពង់​អាហារ​វិញ។ ជា​ទូទៅ អាការៈ​នេះ​​អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ជូរ​មាត់​ ព្រម​ទាំង​រលាក​បំពង់​ក។ ប្រសិនបើ​យើង​​ជួប​ប្រទះ​អាការៈ​នេះ​ញឹកញាប់ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។ យ៉ាង​ណា​មិញ គ្នា​យើង​មួយ​ចំនួន​អាច​នឹង​កើត​មាន​អាការៈ​ក្រហាយ​ទ្រូង ក្រោយ​ធ្វើ​លំហាត់​ប្រាណ ឬ​អំឡុង​ពេល​ហាត់​ប្រាណ​តែ​ម្ដង​ ហើយ​ដើម្បី​​កាត់បន្ថយ​អាការៈ​ក្រហាយ​ទ្រូង​អំឡុង​ពេល​ហាត់​ប្រាណ យើង​គួរ​អនុវត្ត​គន្លឹះ​ងាយ​ៗ​ទាំង​នេះ។​

១. ជៀសវាង​ផឹក​ភេសជ្ជៈ​​មាន​ជាតិ​កាហ្វេអ៊ីន​មុន​ពេល​ហាត់​ប្រាណ​

​ជារឿយៗ អ្នក​ចូលចិត្ត​ផឹក​កាហ្វេ ឬ​ប្រើ​អាហារ​បំប៉ន​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​​មុន​ពេល​ហាត់​ប្រាណ អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ក្រហាយ​ទ្រូង អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​។ ដូច្នេះ​ហើយ​ យើង​គួរ​បញ្ឈប់​ការ​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ​ មុន​ពេល​​ចាប់ផ្ដើម​ធ្វើ​លំហាត់​ប្រាណ​។

កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ

២. ជៀសវាង​ញ៉ាំ​អាហារ​ច្រើន​​មុន​ពេល​ហាត់​ប្រាណ​

មូលហេតុ​បង្ក​មួយ​ទៀត​​នៃ​ការ​ច្រាលអាស៊ីដ គឺការ​មាន​សម្ពាធ​លើ​សាច់ដុំ​ខ្ជឹប​បំពង់​អាហារ។ ក្នុង​ករណី​ដែល​យើង​ញ៉ាំ​អាហារ​ច្រើន​ពេក​ នោះ​អាស៊ីដ​ក្រពះ​នឹង​ច្រាល​ឡើង​លើ​ ព្រម​ទាំង​​ដាក់​សម្ពាធ​លើ​សាច់ដុំ​មួយ​​នេះ។ ជា​លទ្ធផល​ យើង​អាច​នឹង​ជួប​ប្រទះ​ការ​ក្រហាយ​ទ្រូង​។ ការ​រក្សា​គម្លាត​រយៈពេល​យ៉ាង​ហោច​ណាស់​២​ម៉ោង​ នៅ​ចន្លោះ​ពេល​​ញ៉ាំ​អាហារ​​ និង​ហាត់ប្រាណ ​អាច​ជួយ​បញ្ចៀស​អាការៈ​ក្រហាយ​ទ្រូង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៣. ទំពា​ស្ករ​កៅស៊ូ

ទន្ទឹម​នឹង​នេះ​ដែរ ការ​ទំពា​ស្ករ​កៅស៊ូ ក៏​អាច​ជួយ​បង្ការ​ការ​ច្រាល​អាស៊ីដ​ អំឡុង​ពេល​ហាត់​ប្រាណ​ដូច​គ្នា។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ការ​ទំពា​ស្ករ​កៅស៊ូ​អាច​ជួយ​បញ្ចុះ​ជាតិ​អាស៊ីដ​ក្រពះ​បាន​ ដោយ​ជំរុញ​ការ​ផលិត​ទឹក​មាត់​ ក៏​ដូចជា​កម្ចាត់​ជាតិ​អាស៊ីដ​ដែល​លើស​ចេញ​ពី​បំពង់​អាហារ​ផង​ដែរ​។

ក្រហាយទ្រូង២

អត្ថបទគួរអាន៖

៤. បន្ថយ​​កម្រិត​នៃ​ការ​ហាត់​ប្រាណ​

ការ​​ហាត់​ប្រាណ​ខ្លាំងក្លា​ពេក ​ក៏​ជា​ហេតុ​នាំ​ឲ្យ​ប្រឈម​នឹង​អាការៈ​ក្រហាយ​ទ្រូង​ ជា​ពិសេស​ សកម្មភាព​ដែល​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ ដូចជា​ការ​លោត​ និង​រត់​។ ស្រដៀង​គ្នា​នេះ​ដែរ ក្នុង​ករណី​ដែល​យើង​លើក​ទម្ងន់​ធ្ងន់​ពេក យើង​ក៏​អាច​​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ក្រហាយ​ទ្រូង​។ ជាក់ស្ដែង ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ​២០០៣​ បាន​ប្រៀបធៀប​​លទ្ធភាព​ដែល​អាច​នាំ​ឲ្យ​ច្រាល​អាស៊ីដ​ចំពោះ​កីឡាករ​រត់​ប្រណាំង​ លើក​ទម្ងន់ និង​ជិះ​កង់។ លទ្ធផល​បាន​បង្ហាញ​ថា កីឡាករ​រត់​ប្រណាំង​​​ជួប​ប្រទះ​ការ​ច្រាល​អាស៊ីដ​តិច​ជាង​អ្នក​លើក​ទម្ងន់​ ដែល​នេះ​អាច​បណ្ដាល​មក​ពី​ការ​លើក​ទម្ងន់​បញ្ចេញ​កម្លាំង​ខ្លាំង​ជាង។ ដូច​នេះ ប្រសិនបើ​យើង​ប្រឈម​នឹង​ការ​ក្រហាយ​ទ្រូង​ញឹកញាប់​អំឡុង​ពេល​ហាត់ប្រាណ យើង​គួរ​សាកល្បង​ហាត់​យូហ្គា ឬ​ការ​ដើរ​​ជំនួស​វិញ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 11, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម