ចូលចិត្តញ៉ាំប្រៃអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង
អំបិលជាជាតិរ៉ែមួយប្រភេទដែលរាងកាយយើងត្រូវការជាប្រចាំផងដែរ ព្រោះវាមានតួនាទី ជួយរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ ជួយបំពេញមុខងារប្រព័ន្ធប្រសាទ និង ជំនួយសាច់ដុំ។ ក៏ប៉ុន្ដែប្រសិនបើយើងញ៉ាំអំបិលច្រើន នោះវានឹងបណ្ដាលឲ្យប៉ះពាល់ដល់បេះដូងវិញដែរ។

លោកវេជ្ជបណ្ឌិត Dr. Laffin នៃមន្ទីពេទ្យ Cleveland បានលើកឡើងថា ការញ៉ាំអំបិលច្រើន ឬអាហារដែលមានជាតិប្រៃខ្លាំង អាចប្រឈមឲ្យកើតមានបញ្ហាចាល់ជាតិទឹកក្នុងរាងកាយ ក៏ជាផ្នែកមួយវិវត្ដទៅរកការលើសសម្ពាធឈាម។ ការលើសសម្ពាធឈាម អាចជាហានិភ័យខ្ពស់កើតជំងឺគាំងបេះដូង ខ្សោយបេះដូង និង គ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ដូច្នេះគួរតែកាត់បន្ថយទម្លាប់ការញ៉ាំប្រៃ ញ៉ាំកាន់តែតិច កាន់តែល្អ។
វេជ្ជបណ្ឌិតបានណែរនាំទៀតថា សម្រាប់អ្នកដែលមានសុខភាពធម្មតា ការញ៉ាំអំបិលអាចកំណត់នៅក្រោម ២ ៣០០ មិល្លីក្រាមក្នុងមួយថ្ងៃ។ ចំណែកអ្នកមានសុខភាពប្រឈមកើតជំងឺលើសឈាម ឬអ្នកមានជំងឺបេះដូងស្រាប់ អាចកាត់បន្ថយនៅក្រោម ១ ៥០០ មិល្លីក្រាម ក្នុងមួយថ្ងៃ។
អ្នកជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ប្រឈមគ្រោះថ្នាក់ប្រសិនបើមិនអាចកាត់បន្ថយការញ៉ាំប្រៃ ឲ្យនៅកម្រិតទាបបំផុតទៅតាមការណែនាំរបស់គ្រូពេទ្យ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
តើការញ៉ាំប្រៃអាចប៉ះពាល់ដល់សុខភាពមនុស្សចាស់ដែរទេ?
ការញ៉ាំប្រៃក៏ជះឥទ្ធិពលអាក្រក់ដល់សុខភាពមនុស្សចាស់ផងដែរ ពិសេសចាប់ពីវ័យ៦០ឆ្នាំ ឡើងទៅ។ ឈានដល់វ័យកាន់តែចាស់ ការញ៉ាំប្រៃអាចប៉ះពាល់សុខភាព ដូចជាប្រឈមជំងឺលើសសម្ពាធឈាម ជំងឹបេះដូង ប៉ះពាល់ដល់សរសៃឈាមខួរក្បាល ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងងាយប្រឈមកើតជំងឺមហារីក។
