ហេតុអ្វីម៉ាញ៉េស្យូមមានអត្ថប្រយោជន៍ចំពោះអាការៈញ័រទ្រូង ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ 4 weeks ago

    ហេតុអ្វីម៉ាញ៉េស្យូមមានអត្ថប្រយោជន៍ចំពោះអាការៈញ័រទ្រូង ?

    ញ័រទ្រូង គឺជាការលោតញាប់បេះដូងឬកន្រ្តាក់ញាប់ខុសពីធម្មតាក្នុងរយៈពេលខ្លី ប៉ុន្មានវិនាទី ឬប៉ុន្មាននាទី ពេលខ្លះក៏អាចមានអារម្មណ៍ញ័រនៅក ឬបំពង់កដូចគ្នា។ ករណីញ័រទ្រូងអាចជាសញ្ញាគ្រោះថ្នាក់ពិសេសម្រាប់អ្នកមានជំងឺបេះដូង ប៉ុន្តែសម្រាប់អ្នកមានសុខភាពបេះដូងធម្មតានោះមិនមែនជាបញ្ហានោះទេ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ញ័រទ្រូងអាចបណ្ដាមកពីកត្ដាច្រើនយ៉ាង ក្នុងនោះមាន កត្ដាផ្លូវចិត្ដ សុខភាពបេះដូង និង របបអាហារតែម្ដង។ ការសិក្សាបានបង្ហាញថា ការញ័រទ្រូង ក៏ជាសញ្ញាមួយក្នុងចំណោមសញ្ញាដទៃទៀតដែលបង្ហាញថា រាងកាយរបស់យើងកំពុងតែខ្វះម៉ាញ៉េស្យូម។

    អ្នកស្រីវេជ្ជបណ្ឌិត Tamanna Singh ឯកទេស​សុខភាពបេះដូង នៃមន្ទីរព្យាបាល clevelandclinic មានប្រសាសន៍ថា ម៉ាញ៉េស្យូមគឺជាសារធាតុរ៉ែដែលគ្រប់គ្រងចង្វាក់បេះដូង នៅពេលដែលបេះដូងខ្វះសារធាតុរ៉ែនេះនឹងធ្វើឲ្យចង្វាក់បេះដូងលោត ឬកន្ដ្រាក់ញាប់ជាងធម្មតា។ ព្រោះម៉ាញ៉េស្យូមមានឥទ្ធិពលខ្លាំងទៅលើដំណើរការបញ្ជូនចរន្តអគ្គិសនីក្នុងចង្វាក់បេះដូង។ ដូច្នេះការខ្វះម៉ាញ៉េស្យូមគឺជារឿងសាមញ្ញបំផុតនឹងធ្វើឲ្យយើងមានអារម្មណ៍៍ថា ញ័រទ្រូង។

    អ្នកស្រីបានបន្ថែមទៀតថា ក្រៅតែពីមុខងារជួយគ្រប់គ្រងចង្វាក់បេះដូង ម៉ាញ៉េស្យូមក៏មានចំណែកជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម បង្កើតប្រូតេអ៊ីន ជំនួយដល់ឆ្អឹង DNA សាច់ដុំ និង មុខងារប្រព័ន្ធប្រសាទទៀតផង។

    បរិមាណម៉ាញ៉េស្យូម ដែលរាងកាយយើងត្រូវការប្រចាំថ្ងៃ

    អាយុ ១៤ឆ្នាំ ទៅ ១៨ឆ្នាំ ប្រុស ៤១០មិលី្លក្រាម ស្រី ៣៦០មិលី្លក្រាម

    អាយុ ១៩ឆ្នាំ ទៅ ៣០ឆ្នាំ ប្រុស ៤០០មិលី្លក្រាម ស្រី ៣១០មិលី្លក្រាម

    អាយុ ៣១ឆ្នាំ ទៅ ៥០ឆ្នាំ ប្រុស ៤២០មិលី្លក្រាម ស្រី ៣២០មិលី្លក្រាម

    ប្រភពអាហារដែលយើងអាចទទួលបានម៉ាញ៉េស្យូមមានដូចជា៖

    • គ្រាប់អាល់ម៉ុន
    • ស្ពៃខ្មៅ
    • គ្រាប់ស្វាយចន្ទី
    • សណ្ដែកដី
    • ទឹកសណ្ដែក
    • សណ្ដែកខៀវ
    • ប៊ឺរសណ្ដែកដី
    • នំប៉័ងធ្វើពីស្រូវសាលីសុទ្ធ
    • ផ្លែប៊ឺរ
    • ដំឡូងបារាំង
    • ចេក

    ម៉ាញេស្យូម១

    អត្ថបទគួរអាន៖

    តើកង្វះរ៉ែម៉ាញ៉េស្យូម អាចបង្ហាញរោគសញ្ញាអ្វីខ្លះទៀត?

    ប្រសិនបើរាងកាយខ្វះរ៉ែម៉ាញ៉េស្យូម​ មិនត្រឹមតែបង្ហាញអាការៈញ័រទ្រូងប៉ុណ្ណោះទេ ក្នុងនោះក៏មានអាការៈផ្សេងៗទៀតដូចជា៖

    • អស់កម្លាំង
    • បាត់បង់ចំណង់អាហារ
    • រមួលសាច់ដុំ ស្ពឹក ឬរមួលក្រពើ
    • ចង្អោរ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ 4 weeks ago

    ផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម