brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ការឡើងកូលេស្ដេរ៉ូលក្នុងសរសៃឈាមបណ្ដាលឲ្យឈឺក្បាលដែរឬទេ?

តើអ្វីទៅជាកូលេស្ដេរ៉ូល? ហើយមានមុខងារធ្វើអី? កូលេស្ដេរ៉ូលគឺជាខ្លាញ់ក្នុងសរសៃឈាម ដែលរាងកាយរបស់យើងស្រូបចេញពីរបបអាហារដែលយើងបានញ៉ាំរាល់ថ្ងៃ។

ការឡើងកូលេស្ដេរ៉ូលក្នុងសរសៃឈាមបណ្ដាលឲ្យឈឺក្បាលដែរឬទេ?

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

កូលេស្ដេរ៉ូល មាន ២ប្រភេទសំខាន់ៗ គឺកូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) និងកូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ទាប (LDL)។ តើក្នុងចំណោមកូលេស្ដេរ៉ូលទាំង ២ប្រភេទនេះ មួយណាល្អចំពោះសុខភាព?

កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL)

កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូលល្អ ដោយសារវានាំកូលេស្ដេរ៉ូលទៅកាន់ថ្លើម ចេញពីរាងកាយ។ វាជួយបំបាត់បញ្ហារាងកាយលើសកូលេស្ដេរ៉ូល ដូច្នេះកូលេស្ដេរ៉ូល មិនទៅប្រមូលផ្ដុំច្រើននៅក្នុងសរសៃអាកទែ។ កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) មាននៅក្នុងបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់គ្មានខ្លាញ់ ត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន ឬប្រេងអូលីវ។

កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ទាប (LDL)

កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ទាប (LDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូលអាក្រក់ ដោយសារវានាំកូលេស្ដេរ៉ូលទៅកាន់សរសៃអាកទែ ហើយប្រមូលផ្ដុំច្រើននៅជញ្ជាំងសរសៃអាកទែ។ នៅពេលកូលេស្ដេរ៉ូលប្រមូលផ្ដុំច្រើន នៅក្នុងសរសៃអាកទែ វាកកើតជាកំណក ដែលអាចរារាំងលំហូរឈាមទៅកាន់បេះដូង និងខួរក្បាល ហើយបណ្ដាលឲ្យយើងគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬគាំងបេះដូងជាដើម។

តើការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ក្នុងសរសៃឈាម អាចបង្ហាញរោគសញ្ញាផ្សេងៗបូករួមទាំងអាការៈឈឺក្បាលដែរទេ?

ការឡើងខ្ពស់កូលេស្ដេរ៉ូលអាក្រក់ក្នុងឈាមមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់ បូករួមទាំងអាការៈឈឺក្បាល។ វិធីដែលអាចដឹងបានច្បាស់ពីកម្រិតកូលេស្ដេរ៉ូលឡើងខ្ពស់ឬចុះទាប គឺត្រូវធ្វើតេស្ដឈាមដើម្បីតាមដានសុខប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត Luke Laffin នៃមន្ទីរព្យាបាល clevelandclinic បានមានប្រសាសន៍ថា មនុស្សភាគច្រើនឡើងកូលេស្ដេរ៉ូលក្នុងឈាម គឺមិនមានរោគសញ្ញាអ្វីទាំងអស់ ហើយការកើនឡើងកូលេស្ដេរ៉ូលខ្ពស់ រយៈពេលរាប់ឆ្នាំនឹងប្រឈមកកើតជំងឺបេះដូង និង ការលើសម្ពាធឈាម។

កូលេស្តេរ៉ូល

អត្ថបទពាក់ព័ន្ធ៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 23/03/2023