backup og meta

ឮ​រហូត​ពាក្យ "កូលេស្តេរ៉ូល" ​ពាក់ព័ន្ធ​អ្វីជាមួយបេះដូង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Apr 28, 2022

ឮ​រហូត​ពាក្យ "កូលេស្តេរ៉ូល" ​ពាក់ព័ន្ធ​អ្វីជាមួយបេះដូង?

ភាគច្រើនគ្នា​យើង​​ស្គាល់ អ្វី​ជា​កូលេស្តេរ៉ូល តែ​ភាគ​តិចដែលយល់​ច្បាស់។ វាជាសារធាតុ​ខ្លាញ់​ក្នុងរាងកាយ​ដែលត្រូវ​ការ​​ចាំ​បាច់ ប៉ុន្តែ​ ពេល​កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់​ពេក បែរ​ជា​បង្ក​ជា​ហានិភ័យសុខភាព ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ ជាពិសេស​បេះដូងទៅ​វិញ។

“Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ពី​ទំនាក់​ទំនង​ កូលេស្តេរ៉ូល ​ទៅ​លើ​​បេះដូង ហើយពិតជា​មាន​គ្រោះថ្នាក់ បើ​យើង​នៅ​តែ​មិន​យល់​ពីបញ្ហា​មួយ​នេះ​ច្បាស់។

១- អ្វីទៅជាកូលេស្តេរ៉ូល?

ជា​សារ​ជាតិខ្លាញ់ដែលមាន​មុខងារ​ជួយ​រាងកាយផលិត​កោសិកា​ថ្មី អ័រម៉ូន និង​កោសិកា​ប្រព័ន្ធ​ប្រសាទ។ ​ថ្លើម​ ជា​សរីរាង្គ​កំណត់​បរិមាណ​កូលេស្តេរ៉ូល ​ដែល​រាងកាយ​​ត្រូវ​ការ​ចាំ​បាច់ ហើយ​កូលេស្តេរ៉ូល​ទាំង​នោះ អាច​ចូល​ក្នុង​ខ្លួនតាម​ការ​ញ៉ាំ​ ដូចជា ​សាច់ ទឹក​ដោះ​គោ ស៊ុត និង​អាហារ​ផលិត​ពី​សាច់​ផ្សេងៗ។

កូលេស្តេរ៉ូល​ធ្វើ​ចលនា​តាម​ឈាម​ក្នុង​ទម្រង់ ២ បែប៖

– ទី១ ហៅថា LDL ជា​ខ្លាញ់​មិន​ល្អ ​ដោយ​សារ​វា​អាច​ស្អិត​ជាប់​ជញ្ជាំង​សរសៃ​ឈាមអាក់ទែ​ ហើយនាំឲ្យ​ស្ទះ​សរសៃ​ឈាម។

– ទី២ ហៅ​ថា HLD ជា​ខ្លាញ់​ល្អ​ ព្រោះ​វា​អាច​លាង​ជម្រះ​កូលេស្តេរ៉ូលដែលសល់​ចេញ​ពី​ក្នុង​ឈាម។ ក្នុង​ករណី​កូលេស្តេរ៉ូល​នៅ​សល់​ក្នុង​ឈាម​ច្រើន​ពេក ធ្វើឲ្យប្រឈម​​ជំងឺ​បេះដូងខ្ពស់។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

២- កូលេស្តេរ៉ូល និងជំងឺបេះដូង

ពេល​ឈាម​មាន​កូលេស្តេរ៉ូល​ច្រើន​ពេក ឬ​លើស​តម្រូវការ វា​នឹង​ស្អិត​ជាប់​ជញ្ជាំង​សរសៃឈាម​អាក់ទែ ​នាំ​ឲ្យ​កើត​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង (Atherosclerosis) ​ហើយសរសៃ​អាក់ទែ​រួម​តូច ធ្វើឲ្យរារាំង​លំហូរ​ឈាម​ទៅ​កាន់​សាច់ដុំ​បេះដូង​យឺត​ ឬ​អាច​ស្ទះ​​តែ​ម្តង។

គ្នា​យើង​ដឹង​ស្រាប់ហើយ ​ឈាម​មាន​មុខងារ​នាំ​អុកស៊ីហ្សែន​ទៅ​បេះដូង បើបេះដូង​មិន​​ទទួល​អុកស៊ីហ្សែន​គ្រប់គ្រាន់ យើង​នឹង​ចាប់​ផ្តើម​ចុក​​ទ្រូង។ ​បើស្ថាន​ភាព​កាន់​តែ​ធ្ងន់ ធ្វើឲ្យ​កើត​ជំងឺ​គាំង​បេះដូង​តែ​ម្តង ព្រោះ​ឈាម​មិន​អាច​រត់​ទៅ​ផ្នែក​ធំនៃ​បេះដូង។ ​ប្រភេទខ្លាញ់ទ្រីគ្លីសេរីត​ ក៏​អាចធ្វើ​ឲ្យ​មានជំងឺ​បេះដូង​ដែរ។

កូលេស្តេរ៉ូល

៣- ប្រភពកូលេស្តេរ៉ូលក្នុងអាហារ

កូលេស្តេរ៉ូលក្នុង​អាហារចែក​ចេញ​ជា​ប្រភព​សារធាតុ​ខ្លាញ់ ២ ប្រភេទ មាន Trans fats (ខ្លាញ់​មិន​ឆ្អែត) និង Saturated fats (ខ្លាញ់​ឆ្អែត)។

– ខ្លាញ់ Trans fat៖ បង្កើន​កម្រិត LDL និង​បន្ថយ​កម្រិត HDL ក្នុង​ឈាម​។ វា​គ្មាន​សារជាតិ​ល្អ​ចិញ្ចឹម​រាង​កាយ​ទេ ហើយ​​អាចធ្វើ​ឲ្យ​បេះដូង​យើង​មាន​គ្រោះថ្នាក់​ទៀត។ ខ្លាញ់​ប្រភេទ​នេះ ភាគ​ច្រើន​មាន​ក្នុង​អាហារ​កំប៉ុង។ គ្នា​យើង​អាច​ពិនិត្យ​លើ​អាហារ​ ដែលមាន​សរសេរ​ថា PHOs (Partially hydrogenated oils) ឬពាក្យ​ថា Trans fats ​លើ​កញ្ចប់មានន័យ​ថា ​អាហារ​នោះ​មាន​ស្តុក​ខ្លាញ់​មិន​ល្អ​។

– ខ្លាញ់ Saturated fats៖ ក៏​មាន​សារធាតុ LDL ដែរ ប៉ុន្តែដើម្បី​ចៀស​វាង​ហានិភ័យ គួរ​ញ៉ាំ​វា​តិចតួច​បាន​ហើយ ខណៈ​ប្រភព​ខ្លាញ់ Saturated fats មាន​ក្នុង​អាហារ​ ដូចជា អាហារ​រសជាតិ​ផ្អែម ​​នំ​ធ្វើ​ពី​ម្សៅ​ ​អាហារ​ចៀន​ដោយ​ខ្លាញ់ ​សាច់ក្រហម សាច់កែច្នៃ ​​សាច់​ជាប់​ខ្លាញ់ ​ប្រេងដូង​/ត្នោត និង​​ទឹក​ដោះ​គោ​មាន​ខ្លាញ់។

អាហារ​មាន​ជាតិ​កូលេស្តេរ៉ូល​ខ្ពស់ មាន​អាហារប្រភេទ Fast Food (បឺរហ្គើរ ភីហ្សា មាន់បំពង…) និង​អាហារ​កំប៉ុង ជា​ហេតុ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ នាំ​ឲ្យ​យើង​ប្រឈម​ជាមួយ​ជំងឺ​បេះដូង ​និង​ជំងឺ​ផ្សេងៗទៀត។

៤- សញ្ញាកម្រិតកូលេស្តេរ៉ូលខ្ពស់

គ្មាន​សញ្ញា​សម្គាល់​កម្រិត​កូលេស្តេរ៉ូល​ទេ ធ្វើឲ្យ​គ្នាយើង​ភាគ​ច្រើន​កម្រ​ដឹង​ថា​ខ្លួន​លើស​កូលេស្តរ៉ូល។ បើ​យើង​ពិនិត្យ​ឈាម ដឹង​ថា​ខ្លួន​ឯង​លើស ត្រូវ​ព្យាយាម​បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់​​ឲ្យ​បាន​ឆាប់​បំផុត ​មុន​នឹងបង្ក​ទៅ​ជា​ជំងឺ។

អត្ថបទគួរអាន៖

  • ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង
  • ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង
  • គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា
  • ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Apr 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម