១- ប្រូតេអ៊ីនសណ្តែក
សណ្តែក មិនត្រឹមតែមានតម្លៃទាបនោះទេ ប៉ុន្តែសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ វីតាមីន ជាតិសរសៃ និងសារធាតុរ៉ែ សម្រាប់ជំនួយបេះដូង។ លើលពីទៀត អ្នកជំនាញបានសិក្សារកឃើញថា អាហារសម្បូរជាតិប្រូតេអ៊ីន ដូចជា សណ្តែក អាចជួយកាត់បន្ថយកម្រិតខ្លាញ់អាក្រក់ Triglycerides ជួយឲ្យបេះដូងមានសុខភាពល្អ។ សណ្តែក មានផ្ទុកខ្លាញ់ឆ្អែតខ្លះៗ ប៉ុន្តែសម្បូរជាតិខ្លាញ់ Polyunsaturated បន្ថែមលើវីតាមីន និងសារធាតុរ៉ែ ដែលមានស្រាប់សម្រាប់ជំនួយបេះដូង។
យើងងាយបានសារធាតុប្រូតេអ៊ីនពីសណ្តែក ដូចជា តៅហ៊ូ ឬសណ្តែកបារាំង។ ពេលញ៉ាំគ្រាប់ធញ្ញជាតិ គួរចាក់ទឹកសណ្តែកបន្ថែម ប៉ុន្តែពេលញ៉ាំសណ្តែក គួរតាមដានកម្រិតអំបិលមានក្នុងសណ្តែកដូចគ្នា ព្រោះជាតិសូដ្យូម អាចធ្វើឲ្យសម្ពាធឈាមកើនឡើងបាន។
២- ផ្លែប៊ើរី
ផ្លែប៊ើរី គឺមានជាច្រើនប្រភេទ រាប់បញ្ចូលទាំង Raspberry ស្ត្រប៊ើរី ដែលសុទ្ធសឹងមានផ្ទុកសារធាតុប្រឆាំងការរលាក (Anti-inflammatories) ហើយសារធាតុនេះ ជួយយើងកាត់បន្ថយការកកើតជំងឺមហារីក និងជំងឺបេះដូង។ ផ្លែប្ល៊ូប៊ើរី (Blueberries) ត្រូវគេទទួលស្គាល់ ជាអាហារប្រយុទ្ធថប្រឆាំងជាមួយជំងឺខ្លាំងក្លាជាងគេ ដោយសារតែជាតិ Anthocyanins មានក្នុងផ្លែប្ល៊ូប៊ើរី ដែលជាពពួកសារធាតុប្រឆាំងអុកស៊ីតកម្ម។ លើសពីនេះ ផ្លែឈើមួយប្រភេទនេះ ក៏សម្បូរវីតាមីន C និងសារធាតុសរសៃ ដែលសារធាតុទាំងពីរ ដើរតួជាអ្នកជួយបន្ថែមថាមពលដល់ប្រព័ន្ធបេះដូង និងសរសៃឈាម។ ផ្លែ Raspberry សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម Polyphenols មានសមត្ថភាពកម្ចាត់ពពួករ៉ាឌីកាល់សេរី ដែលជាភ្នាក់ងារធ្វើឲ្យរាងកាយយើងខូចខាត។