ដោយសាររបបអាហារសម្បូរបែប រួមផ្សំនឹងទម្លាប់ខ្ជិលហាត់ប្រាណទៀតនោះ យុវជនភាគច្រើន មិនថា នៅអឺរ៉ុប ឬអាស៊ីទេ មានរាងកាយធាត់ សម្បូរជាតិខ្លាញ់ ឬកូលេស្ដេរ៉ូល ហើយបញ្ហានេះ ក៏ធ្វើឲ្យពួកគេ មានសម្ពាធឈាមខ្ពស់ ឬលើសឈាមទាំងវ័យក្មេង។
អ្វីដែលដែលគួរឲ្យព្រួយបារម្ភ និងប្រុងប្រយ័ត្ននោះ គឺយុវជន ដែលមានអាយុពី ១៨-៣៩ឆ្នាំ មានបញ្ហាកូលេស្ដេរ៉ូលខ្ពស់ និងលើសឈាម ប្រឈមកើតជំងឺគាំងបេះដូង ខ្សោយបេះដូង ឬដាច់សរសៃឈាមខួរក្បាល នៅពេលពួកគេចាស់ទៅ។ នេះបើតាមលទ្ធផលការសិក្សារបស់សាកលវិទ្យាល័យអាមេរិកជាច្រើន ក្រោមការឧបត្ថម្ភដោយវិទ្យាស្ថានជាតិសុខាភិបាលអាមេរិក។
ការសិក្សានេះ ធ្វើឡើងលើមនុស្ស ៣៦ ០៣០នាក់ និងបានតាមដានរយៈពេល ១៧ឆ្នាំ។ ក្រោយការតាមដាន លទ្ធផល រកឃើញថា ជំងឺបេះដូង មាន ៤ ៥៧០ករណី ជំងឺខ្សោយបេះដូង មាន ៥ ១១៩ករណី និងជំងឺដាច់សរសៃឈាមខួរក្បាល មាន ២ ៨៦២ករណី។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
អ្នកស្រាវជ្រាវ ថា លទ្ធផលនេះ ជាភស្ដុតាងបន្ថែមទៀត បញ្ជាក់ថា ការកើនឡើងសម្ពាធឈាម និងកូលេស្ដេរ៉ូល ពេលនៅជាយុវជន អាចបង្កគ្រោះថ្នាក់មែន ហើយការរក្សាសម្ពាធឈាម និងកូលេស្ដេរ៉ូល ឲ្យនៅក្រោមការគ្រប់គ្រងបាន អាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាព នៅពេលអនាគត។ ដើម្បីចៀសវាងការកើតមានបញ្ហាលើសឈាម និងកូលេស្ដេរ៉ូលខ្ពស់ អ្នកស្រាវជ្រាវ ណែនាំឲ្យយុវជនហាត់ប្រាណឲ្យបានទៀតទាត់ ញ៉ាំអាហារមានតុល្យភាពចំពោះសុខភាព កុំជក់បារី និងផឹកគ្រឿងស្រវឹងតិចតួច។
អត្ថបទពាក់ព័ន្ធ៖
- ឮរហូតពាក្យ “កូលេស្តេរ៉ូល” ជាអ្វីឲ្យប្រាកដ ម៉េចបានពាក់ព័ន្ធជាមួយបេះដូង?
- ប្រយ័ត្ន! កត្តាទាំងនេះធ្វើឲ្យយើងប្រឈមបញ្ហាសរសៃឈាមបេះដូង
[embed-health-tool-bmi]