គន្លឹះងាយៗ ជួយឲ្យតម្រងនោមមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺផ្សេងៗ
គ្នាយើងដឹងអត់ថា មានមនុស្សប្រហែល១,៧លាននាក់កំពុងតែប្រឈមនឹងជំងឺតម្រងនោមនៅទូទាំងពិភពលោក ហើយជំងឺនេះក៏ជាមូលហេតុចម្បងទី៦ដែលសម្លាប់ជីវិតមនុស្សផងដែរ? ជាក់ស្តែង ហានិភ័យនៃការកើតជំងឺតម្រងនោមមានកម្រិតខ្ពស់ ដូច្នេះហើយ យើងគួរអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដើម្បីបង្ការជំងឺមួយនេះ ទើបជាការប្រសើរ។ ១. ជៀសវាងញ៉ាំថ្នាំដែលគ្មានវេជ្ជបញ្ជា ពិតណាស់ ការប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជារយៈពេលយូរ ដូចជាថ្នាំបំបាត់ការឈឺចាប់ ថ្នាំAspirinឬ Ibuprofen សុទ្ធតែអាចបំផ្លាញតម្រងនោមរបស់យើងដោយផ្ទាល់ និងនាំឲ្យកើតជំងឺខ្សោយតម្រងនោម។ ដូចនេះ យើងគួរប្រើថ្នាំប្រភេទនេះតែក្នុងករណីចាំបាច់ប៉ុណ្ណោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ហាត់ប្រាណជាទៀងទាត់ ជាមួយគ្នានេះដែរ ការហាត់ប្រាណជាទៀងទាត់ ជាវិធីដ៏ល្អបំផុតដែលអាចជួយឲ្យតម្រងនោមមានសុខភាពល្អ។ បន្ថែមពីនេះ ការហាត់ប្រាណក៏អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺតម្រងនោមរ៉ាំរ៉ៃ ក៏ដូចជាជួយជំរុញដល់ការធ្វើមេតាប៉ូលស និងពង្រឹងសុខភាពបេះដូងថែមទៀតផង។ ៣. កុំប្រហែសនឹងជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ព្រមទាំងសម្ពាធឈាមខ្ពស់ ជាមូលហេតុដែលបង្កឲ្យខូចតម្រងនោម។ នៅពេលដែលកម្រិតគ្លុយកូសកើនឡើងនៅក្នុងឈាម ឬនៅពេលដែលយើងកើតមានបញ្ហាសម្ពាធឈាមខ្ពស់ នោះតម្រងនោមនឹងបំពេញមុខងារកាន់តែធ្ងន់ធ្ងរ និងអាចនាំឲ្យគ្រោះថ្នាក់ដល់ជីវិត។ អីចឹងហើយ គ្នាយើងគួរកាត់បន្ថយការញ៉ាំអាហារកែច្នៃ និងអាហារដែលមានជាតិស្ករខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យកើតជំងឺទាំងនេះ។ [embed-health-tool-heart-rate] ៤. ញ៉ាំទឹកឲ្យបានច្រើន ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ អាចជួយកម្ចាត់ជាតិសូដ្យូម និងជាតិពុលចេញពីតម្រងនោម ព្រមទាំងអាចបង្ការបញ្ហាក្រួសតម្រងនោម។ បន្ថែមពីនេះ ទឹកក៏ជួយឲ្យឈាមរត់ទៅកាន់តម្រងនោមយ៉ាងមានប្រសិទ្ធភាព និងផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដល់តម្រងនោម។ ចូរញ៉ាំទឹកយ៉ាងហោចណាស់១,៥លីត្រ ទៅ២លីត្រជារៀងរាល់ថ្ងៃ។ អត្ថបទគួរអាន៖ ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន ខ្វះឈាមទៅចិញ្ចឹមបេះដូង […]