backup og meta

ទាំងនេះជារោគសញ្ញាជំងឺខ្សោយតម្រងនោម ត្រូវប្រយ័ត្នចំពោះអាហារទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 14, 2023

    ទាំងនេះជារោគសញ្ញាជំងឺខ្សោយតម្រងនោម ត្រូវប្រយ័ត្នចំពោះអាហារទាំងនេះ

    ជាទូទៅជំងឺខ្សោយតម្រងនោមត្រូវបានបែងចែកជា ៥ដំណាក់កាល ដែលក្នុងនោះដំណាក់កាលទី​១​ ដល់ដំណាក់កាល​ទី៣ អ្នកជំងឺមិនទាន់ចេញ​រោគសញ្ញគួរឲ្យកត់សម្គាល់នៅឡើយទេ ពោលគឺ​អ្នកជំងឺស្ថិតក្នុងដំណាក់កាលស្រាល។ ក្នុងដំណាក់នោះ អ្នកជំងឺអាចធ្វើតេស្ដបូមឈាម ដោយពិនិត្យរកមើលសារធាតុ កម្រិត Creatinine មានការថយចុះនៅកម្រិតទាបជាង៦០ ទើបអាចបញ្ជាក់ថាមានជំងឺខ្សោយតម្រងនោមហើយ។

    លោកវេជ្ជបណ្ឌិត សេង រស្មី ឯកទេសសុខភាពតម្រងនោម និងលាងឈាម នៃមន្ទីរសម្រាកព្យាបាលប្រណិត មានប្រសាសន៍ថា អ្នកជំងឺតម្រងនោមកម្រិតដំបូងដល់ទី៣ កម្របង្ហាញរោគសញ្ញាខ្លាំងណាស់ អ្នក​ជំងឺ​អាច​ដឹង​​ថា​មាន​បញ្ហា​ខ្សោយ​តម្រង​នោម​បាន​តាម​រយៈ​ការ​ធ្វើតេស្ដ​ឈាម ពិនិត្យមើលកម្រិត creatinine ។

    ជាក់ស្ដែងណាស់ Creatinine គឺជាអ័រម៉ូនមួយប្រភេទដែលផលិតចេញពីតម្រងនោម។ ការឈាមពិនិត្យមើលកម្រិត Creatinine ត្រូវគណនាតាមរូបមន្ត GFR ប្រសិនបើស្ថិតក្នុងកម្រិតក្រោម ៦០ មក ៣០គឺអ្នកជំងឺស្ថិតក្នុងដំណាក់​ទី១ដល់ទី៣ តែបើស្ថិតក្នុងដំណាក់កាលតូចជាង ៣០ ដល់១៥ ស្ថិតក្នុងដំណាក់កាលទី៤ និង តូចជាង ១៥ គឺស្ថិតក្នុងដំណាក់កាលទី៥ គឺដំណាក់កាលធ្ងន់ធ្ងរ។

    លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា អ្នកជំងឺដែលស្ដែង​ចេញ​រោគសញ្ញា គឺស្ថិតក្នងដំណាក់កាលទី ៤ និង ទី៥ មានន័យថា GFR របស់គាត់ស្ថិតកម្រិតតូចជាង ៣០ ដែលក្នុងដំណាក់នោះ អ្នកជំងឺអាចសម្គាល់ដឹងដោយខ្លួន​ឯង​ដោយរោគសញ្ញាសំខាន់ៗដូចជា មានអាការៈហើមជើង ហើមត្របកភ្នែក ស្លេកស្លាំង បាត់បង់គ្រប់ឈាមក្រហម មានការកើនឡើងសម្ពាធឈាមខុសពីធម្មតា និងអ្នកជំងឺខ្លះអាចសម្គាល់ដឹងតាមរយៈការ​នោម​មានពពុះច្រើន និង នោមមានឈាម។

    មូលហេតុសំខាន់ៗដែលឈានទៅដល់ការកើតជំងឺខ្សោយតម្រងនោម​អាច បណ្ដាលមកពីជំងឺ លើសសម្ពាធឈាម ជំងឺទឹក​នោមផ្អែម អ្នកធ្លាប់ប្រើប្រាស់ថ្នាំលើសកម្រិតដែលអាចប៉ះពាល់ដល់តម្រងនោម អ្នកជំងឺធ្លាប់ពុលអាហារ ពុលស្រា ពុលប្រមាត់ត្រី ក្អែក និងត្រីត្រសក់  អ្នកជំងឺធ្លាប់មានគ្រួសតម្រងនោមដោយមិនបានព្យាបាលបានល្អ និង អ្នកជំងឺមានជំងឺ អង់ទីករប្រឆាំងខ្លួនឯង។ បញ្ហា​សុខភាព​ទាំងនេះជាមូលហេតុសំខាន់ៗឈានដល់ការកើតជំងឺខ្សោយតម្រង​នោម

    អ្នកជំងឺទឹកនោមផ្អែមលេបថ្នាំ

    អត្ថបទគួរអាន៖

    អាហារ​អ្នក​ខ្សោយ​តម្រង​នោម​ត្រូវ​ប្រុងប្រយ័ត្ន

    -អំបិល៖ ក្នុង​អាហារ​ប្រចាំ​ថ្ងៃ មិន​ត្រូវ​មាន​អំបិល​លើស​ពី ៥ក្រាម/ថ្ងៃ និង​ជៀស​វាង​អាហារ​ប្រៃ​ខ្លាំង​ដូចជា​ប្រហុក ផ្អក ឆៃប៉ូវ​ជា​ដើម។

    -សារធាតុ​ប៉ូតាស្យូម៖ អាហារ​មាន​សារធាតុ​ប៉ូតាស្យូម​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់​ធ្ងរ ដល់​បេះដូង​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​កម្រិត​ធ្ងន់។ ប៉ូតាស្យូម​មាន​នៅ​ក្នុង​ខាត់ណាខៀវ ចេក ដំឡូង​បារាំង ប័រ និង​ផ្លែ​ឈើ​ក្រៀម​ ជា​ដើម​។​

    -កាត់បន្ថយ​សារធាតុ​ខ្លាញ់៖ ដើម្បី​សុខភាព​ល្អ យក​ល្អ​គួរ​ចៀស​ឆ្ងាយ​ពី​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ពិសេស​ខ្លាញ់​សត្វ។

    -សារធាតុ​ផូស្វ័រ ៖ ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ផូស្វ័រ​ច្រើន​ដូច​ជា គ្រឿង​សមុទ្រ។

    លើសពីនេះទៅទៀត ​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម ត្រូវញ៉ាំ​ទឹក​ស្អាត អាហារ​ចម្អិន​បាន​ឆ្អិន​ល្អ និង​មាន​តុល្យភាព ដូច​ជា​បន្លែ ផ្លែឈើ សាច់ ត្រី ស៊ុត ទៅ​តាម​កម្រិត​សម​ល្មម។ អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​ក៏​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ កាត់​បន្ថយ​គ្រឿង​ស្រវឹង ឈប់ជក់​បារី និង​កាត់​បន្ថយ​ភាព​តាន​តឹង​ដែល​ខ្លួន​មាន​ផង​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម