-សារធាតុប៉ូតាស្យូម៖ អាហារមានសារធាតុប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់បេះដូងអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ ប៉ូតាស្យូមមាននៅក្នុងខាត់ណាខៀវ ចេក ដំឡូងបារាំង ប័រ និងផ្លែឈើក្រៀម ជាដើម។
-កាត់បន្ថយសារធាតុខ្លាញ់៖ ដើម្បីសុខភាពល្អ យកល្អគួរចៀសឆ្ងាយពីអាហារមានជាតិខ្លាញ់ខ្ពស់ ពិសេសខ្លាញ់សត្វ។
-សារធាតុផូស្វ័រ ៖ ត្រូវកាត់បន្ថយការញ៉ាំអាហារដែលមានសារធាតុផូស្វ័រច្រើនដូចជា គ្រឿងសមុទ្រ។
លើសពីនេះទៅទៀត អ្នកជំងឺខ្សោយតម្រងនោម ត្រូវញ៉ាំទឹកស្អាត អាហារចម្អិនបានឆ្អិនល្អ និងមានតុល្យភាព ដូចជាបន្លែ ផ្លែឈើ សាច់ ត្រី ស៊ុត ទៅតាមកម្រិតសមល្មម។ អ្នកជំងឺខ្សោយតម្រងនោមក៏ត្រូវហាត់ប្រាណឲ្យបានទៀងទាត់ កាត់បន្ថយគ្រឿងស្រវឹង ឈប់ជក់បារី និងកាត់បន្ថយភាពតានតឹងដែលខ្លួនមានផងដែរ។