២. អាហារ និងភេសជ្ជៈគួរជៀសវាង
- អាហារហឹរ
- អាហារមានខ្លាញ់ច្រើនដូចជា៖ អាហារបំពង ចៀន សាច់ជាប់ខ្លាញ់ និងអាហារពពួក Fast Food
- គ្រឿងស្រវឹង
- ជាតិកាហ្វេអ៊ីន
- ផលិតផលដែលធ្វើពីទឹកដោះ៖ ទឹកដោះគោ ប័រ ឈឺស
- ជាតិផ្អែម៖ ភេសជ្ជៈកំប៉ុង ស្ករគ្រាប់ នំខេក
- ពពួកសណ្តែក និងបន្លែបង្កើនជាតិហ្គាស៖ ផ្កាខាត់ណា ផ្កាខាត់ណាខៀវ ខ្ទឹមបារាំង ខ្ទឹមស ពោត
- បន្លែឆៅ
- គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ ផ្លែឈើក្រៀម
- ផ្លែឈើ និងទឹកផ្លៃឈើដែលមានជាតិជូរ៖ ក្រូច ម្នាស់ ក្រូចឆ្មារ
- អាហារមានប្រូតេអ៊ីនខ្ពស់៖ សាច់ជ្រូក សាច់គោ ត្រីសាល់ម៉ុន
- អាហារក្តៅ ឬត្រជាក់ពេក

អាហារដែលជួយសម្រួលអាការរាក គឺជាអាហារដែលមានជាតិសរសៃ ប្រូតេអ៊ីន និងខ្លាញ់ទាប សាប និងមានជាតិម្សៅ ព្រោះអាហារទាំងនេះងាយរំលាយ ជួយឱ្យលាមករឹង និងជួយសម្រួលដល់ពោះវៀន ជួយពន្លឿនដល់ការជាសះស្បើយ។ ជាពិសេសយើងត្រូវញុំាទឹកឱ្យបានច្រើនដើម្បីបំពេញជាតិទឹក។ ប៉ុន្តែបើរាកលើសពី ៣ថ្ងៃ ឬមានលាយអាការដូចជា គ្រុនក្តៅ លាមកមានឈាម ស្លេស្ម ឬពណ៌ខ្មៅ យើងត្រូវទៅជួបពេទ្យជាបន្ទាន់ ព្រោះវាអាចជាអាការនៃជំងឺធ្ងន់ធ្ងរ។ នៅពេលជាពីជំងឺរាក យើងក៏ត្រូវជៀសវាងអាហារដែលមានខ្លាញ់ច្រើន បន្លែឆៅ គ្រឿងស្រវឹង ផលិតផលទឹកដោះ និងពពួកផ្លែឈើជូរៗ ២ ទៅ ៣ ថ្ងៃសិន ដើម្បីបង្ការការលាប់រាកឡើងវិញ។