អ្នកជំងឺខ្សោយពោះវៀនភាគច្រើនបង្ហាញនូវរោគសញ្ញាដូចជា រាករូស ឈឺ ចុកឆ្អល់ តឹងណែនក្នុងពោះ ញ៉ាំឆាប់ឆ្អែត ឬទល់លាមកជាដើម។ ចំណែកមូលហេតុដែលបណ្ដាលឲ្យបញ្ហាខ្សោយពោះវៀនកើតឡើងបានអាចមកពីការឆ្លងមេរោគទៅក្នុងពោះវៀន កើតស្ត្រេសខ្លាំងពេក និងការផ្លាស់ប្ដូរពពួកបាក់តេរីល្អក្នុងពោះវៀនរបស់យើង។
ជំងឺខ្សោយពោះវៀនមិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពយើងដូចបង្កជាជំងឺមហារីកពោះវៀនទេ ប៉ុន្តែបើយើងមានបញ្ហារាករូសរ៉ាំរ៉ៃ ឬទល់លាមករ៉ាំរ៉ៃ វាអាចបណ្ដាលឲ្យកើតជាជំងឺឫសដូងបាត។ លើសពីនេះ ជំងឺខ្សោយពោះវៀនអាចធ្វើឲ្យគុណភាពក្នុងការរស់នៅប្រចាំថយចុះ ប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់អ្នកជំងឺ និងធ្វើឲ្យអ្នកជំងឺមានបញ្ហាកង្វះជាតិទឹក។