ដូចនឹងក្រពះដែរ ពោះវៀនក៏អាចកើតមានជំងឺកាចសាហាវបាន ប្រសិនបើខ្វះការយកចិត្តទុកដាក់ទៅលើការថែទាំសុខភាព។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ដូចនឹងក្រពះដែរ ពោះវៀនក៏អាចកើតមានជំងឺកាចសាហាវបាន ប្រសិនបើខ្វះការយកចិត្តទុកដាក់ទៅលើការថែទាំសុខភាព។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន បានឲ្យដឹងថា នៅពេលដែលនិយាយទាក់ទងនឹងបញ្ហាពោះវៀន ក្នុងនោះជំងឺមហារីកពោះវៀន គឺជាជំងឺដែលគេផ្តោតសំខាន់ជាងគេ ប៉ុន្តែប្រសិនបើពោះវៀនមានបញ្ហាផ្សេងក្រៅពីជំងឺមហារីក នោះអ្នកជំងឺមានចេញរោគសញ្ញាដូចជា៖
– ឈឺពោះ ក្រោមផ្ចិត
– ហើមពោះ
– អត់សូវផោម
– អត់សូវបត់ជើង
– រាករូស
– បត់ជើងមានឈាម ឬបញ្ហាទាក់ទងនឹងការបន្ទោបង់។
រោគសញ្ញាខាងលើនេះ គឺជារោគសញ្ញារបស់ជំងឺពោះវៀនធម្មតាៗដែលមិនសូវធ្ងន់ធ្ងរដល់អ្នកជំងឺប៉ុន្មានទេ។
បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា បើចេញរោគសញ្ញាទាំងនេះ ចាំបាច់ត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យដឹងថា កើតជំងឺអីឲ្យពិតប្រាកដតាមរយៈការឆ្លុះពោះវៀនមើល មុននឹងសម្រេចតាមការព្យាបាលត្រឹមត្រូវរបស់ជំងឺនីមួយៗ។
អត្ថបទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕