ឧស្សាហ៍ហើមពោះ រួមនឹងរោគសញ្ញាទាំងនេះ ប្រញាប់ទៅជួបពេទ្យ
អាការៈហើមពោះកើតឡើងនៅពេលប្រព័ន្ធរំលាយអាហារមានខ្យល់ ឬហ្គាសច្រើន។ ពេលហើមពោះ យើងនឹងមានអារម្មណ៍ថាដូចញ៉ាំអាហារអស់ច្រើនធ្វើឲ្យហល់ និងពេញណែនក្នុងពោះតែម្ដង។ អាការៈនេះ អាចធ្វើឲ្យយើងពិបាកក្នុងពោះ និងឈឺពោះ ហើយពោះមើលទៅដូចជាធំខុសប្រក្រតី និងអាចធ្វើឲ្យតឹងអាវទៀតផង។ ១. រោគសញ្ញាហើមពោះ រោគសញ្ញាធម្មតានៃការហើមពោះមានដូចជាឈឺក្នុងពោះ ពិបាកក្នុងពោះ និងមានហ្គាសនៅក្នុងពោះ។ ជាមួយគ្នានោះដែរ យើងអាចភើញឹកញាប់ ឬក៏កូរពោះ ជាដើម។ យ៉ាងណា បើមានចេញរោគសញ្ញាដូចខាងក្រោមនេះ គ្នាយើងគួរប្រញាប់ទៅជួបគ្រូពេទ្យ៖ មានឈាមក្នុងលាក ស្រកទម្ងន់ មានធ្លាក់ឈាម (ចន្លោះពេលមករដូវ ឬក្រោយវ័យអស់រដូវ) ចង្អោរ ក្អួត រាក ក្រហាយទ្រូង កាន់តែខ្លាំង ក្ដៅខ្លួន (មកពីការឆ្លងរោគ)។ ២. មូលហេតុបង្កឲ្យហើមពោះ បញ្ហាហើមពោះអាចកើតឡើងបាននៅពេលដែលប្រព័ន្ធរំលាយអាហារយើងពេញទៅដោយខ្យល់ និងហ្គាស។ ការណ៍នេះអាចកើតឡើងបាន ដោយសារតែអាហារយើងបានញ៉ាំដែរ ក្នុងករណីខ្លះ។ មូលហេតុបង្កទូទៅមួយចំនួនមានដូចជា៖ លេបខ្យល់ចូលពោះច្រើនពេក តាមរយៈការញ៉ាំអាហារលឿនៗ ផឹកភេសជ្ជៈ ជក់បារី ឬទំពាស្ករកៅស៊ូ ទល់លាមក ញ៉ាំអាហារច្រើនជ្រុល ច្រាលអាស៊ីដក្រពះ ស្រកទម្ងន់ ពេលមករដូវ (សម្រាប់ស្រ្តីមួយចំនួន)។ មូលហេតុបញ្ហាសុខភាពមួយចំនួនក៏អាចធ្វើឲ្យហើមពោះដែរ៖ ឆ្លងរោគ មានការរលាក រលាកពោះវៀនរ៉ាំរ៉ៃ ជំងឺរលាកអាងត្រគាក ជំងឺថ្លើម ជំងឺមហារីក (មហារីកក្រពេញអូវែ លំពែង ស្បូន និងពោះវៀនធំ ជាដើម) បញ្ហាផ្លូវចិត្ត ដូចជាស្ត្រេស ឬបាក់ទឹកចិត្ត ជាដើម។ ៣. ការធ្វើរោគវិនិច្ឆ័យបញ្ហាហើមពោះ គ្រូពេទ្យអាចពិនិត្យរាងកាយដោយផ្ទាល់ និងសាកសួរអ្នកជំងឺនូវសំណួរមួយចំនួនទាក់ទងនឹងរោគសញ្ញា ដើម្បីដឹងថាបញ្ហានេះកើតយូរៗម្ដង ឬកើតឡើងជាប្រចាំ។ ការហើមពោះបណ្ដោះអាសន្នមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ ប៉ុន្តែបើវាកើតឡើងជាប្រចាំ គ្រូពេទ្យអាចនឹងធ្វើតេស្តផ្សេងទៀត ដើម្បីពិនិត្យពោះ មានដូចជាថត X-ray ឬ CT Scan។ ៤. វិធីបង្ការបញ្ហាហើមពោះ ដើម្បីបង្ការបញ្ហាហើមពោះយើងគួរ៖ ចៀសវាងអាហារអាចផលិតហ្គាស ដូចជាស្ពៃក្ដោប កាត់បន្ថយ […]