បើសង្កេតឃើញថាចេះតែហើមពោះញឹកញាប់ ចូរសង្កេតវិញថាតើបានរំលងការញ៉ាំអាហារពេលណាមួយឬយ៉ាងណា។ ការមិនញ៉ាំអាហារទៅតាមពេលធ្វើឲ្យពោះយើងទទេ មានតែអាស៊ីដ អាចធ្វើឲ្យយើងមានអារម្មណ៍រមួលពោះ ហើមពោះ មានអារម្មណ៍ចង់ចង្អោរ ជាដើម។ ហេតុអ្វី? ព្រោះថាពេលយើងរំលងការញ៉ាំអាហារ ពោះយើងទទេ ពេលនោះក្រពះមិនមានអ្វីរំលាយ ទើបធ្វើឲ្យយើងមានបញ្ហាទាំងនេះកើតឡើង។
ដូចគ្នាដែរ ឧទាហរណ៍ថាបើរំលងអាហារពេលព្រឹក នោះពេលដល់អាហារថ្ងៃត្រង់យើងអាចនឹងញ៉ាំអាហារច្រើនជ្រុលហួសពីអ្វីដែលក្រពះត្រូវការ ដែលការណ៍នេះក៏ជាមូលហេតុធ្វើឲ្យហើមពោះដែរ។
