home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មិនថាក្មេង​ ឬចាស់ បើមានទម្លាប់ ៤​យ៉ាងនេះ នឹង​ប៉ះពាល់​សុខ​ភាព​មិន​ខាន​

មិនថាក្មេង​ ឬចាស់ បើមានទម្លាប់ ៤​យ៉ាងនេះ នឹង​ប៉ះពាល់​សុខ​ភាព​មិន​ខាន​

មនុស្ស​យើង​ជា​ច្រើន​បាន​ដឹង​ស្គាល់​អំពី​សកម្មភាព​មួយ​ចំនួន ដែល​អាច​ប៉ះ​ពាល់​ដល់​សុខភាព​របស់​ខ្លួន​ តែ​នៅ​តែ​បន្ត​ធ្វើ ដូច​ជា​ការ​ជក់​បារី ឬញ៉ាំ​អាហារ​ចម្អិន​ដាក់​ខ្លាញ់​ច្រើន​នៅ​តាម​ហាង​ជា​ដើម។

ប៉ុន្តែ​គ្នា​យើង​​​ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍​អំពី​សកម្មភាព​មួយ​ចំនួនទៀត​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាពរបស់​យើង​ដែរ​​ដែរ។ វា​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​សុខភាព​តែ​មួយ​មុខ​នោះ​ទេ វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ដ និង​ទំនាក់​ទំនង​របស់យើង​​ជាមួយ​អ្នក​ដទៃ​ទៀត​ផង។ ​សកម្មភាព​ទាំង​នេះ​មាន​ដូច​ជា៖

១- ស្អប់ខ្លួនឯង

ពេល​យើង​ចេះតែ​​ស្ដី​បន្ទោស​ខ្លួន​ឯង​រាល់​​ពេល​​ធ្វើ​អ្វី​មួយ​មិន​បាន​ល្អ ឬ​ចេះ​តែ​ឃើញ​កន្លែង​មិន​ពេញ​ចិត្ដ ពេល​ឆ្លុះ​មើល​កញ្ចក់​ម្ដង​ៗ ដែល​ទាំង​អស់​នេះ​​គឺ​ជា​ទម្លប់​ស្អប់​ខ្លួន​ឯង ហើយ​ទម្លាប់​នេះ​អាច​នឹង​នៅ​ជា​មួយយើង​​អស់​មួយ​ជីវិត។

ការ​វាយ​ដុំ​ខ្លួន​ឯង ឬ​ឃុំ​ឃាំង​ខ្លួន​ឯង គឺ​ជា​រឿង​មិន​ល្អ​សម្រាប់​សុខភាព​ផ្លូវ​ចិត្ដ​របស់យើង​ឡើយ​។ ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ ២០១៤ បាន​បោះ​ពុម្ភ​ក្នុង​ Personality and Individual Differences បាន​រក​ឃើញ​ថា ការ​ស្អប់​ខ្លួន​ឯង​ខ្លាំង ធ្វើ​ឲ្យ​យើង​​មាន​រោគ​សញ្ញា​ជំងឺ​បាក់​ទឹក​ចិត្ដ​កាន់​តែ​ខ្លាំង។ ការ​ចេះ​លើក​ទឹក​ចិត្ដ​ខ្លួន​ឯង​ គឺ​ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ដ និង​ឆាប់​បាន​ធូរ​ស្រាល​ពី​បញ្ហា​ផ្លូវ​ចិត្ដ​ផ្សេង​ៗ។

ដូច​នេះ​អ្វី​ដែលយើង​​ត្រូវ​ធ្វើ​ គឺ​ប្ដូរ​ការ​គិត​លើ​ខ្លួន​ឯង មក​ក្នុងផ្លូវ​វិជ្ជមាន​ទើប​ជា​រឿង​ប្រសើរ។ ដំបូង​ដូច​ជា​​មាន​ការ​លំបាកបន្តិច​មែន​ ប៉ុន្តែ​បើ​​ព្យាយាម​យូរ​បន្ដិច យើង​​នឹង​អាច​ស្រលាញ់​ខ្លួន​ឯង​កាន់​តែ​ច្រើន។

២ មើលតែគេផុសតាមបណ្ដាញសង្គមមិនសូវគិតច្រើន

មិន​ថា​យើង​​អូស​មើល​ហ្វេសប៊ុក ឬ​តាម​កម្មវិធី​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ទេ បើ​យើង​ចំណាយ​ពេល​ច្រើន​លើ​វាច្រើន​ នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ដ​របស់​យើង​ដែរ​។

បណ្ដាញ​សង្គម ​គឺ​ជា​កន្លែង​ដែល​អនុញ្ញាត្តឲ្យ​មនុស្ស​គ្រប់​គ្នា​ជួប​ជុំ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​ មនុស្ស​យើង​​មាន​អារម្មណ៍​ថា​ដាច់​ចេញ​ពី​អ្នក​ដទៃ​ដូច​គ្នា។ កាល​ណា​យើង​​ប្រើ​បណ្ដាល​សង្គម​កាន់​តែ​ច្រើន​ម៉ោង នោះ​យើង​​នឹង​ផ្ដាច់​ខ្លួន​ចេញ​ពី​អ្នក​ដទៃ​កាន់​តែ​ខ្លាំង ដែល​ការ​ផ្ដាច់​ខ្លួន​ចេញ​ពី​​សង្គម​បែប​នេះ ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ដ និង​សុខភាព​ទូទៅ​​របស់​យើង​​ធ្លាក់​ចុះ។

ពេល​យើង​ឃើញ​អ្នក​ដទៃ​​ផុស​ពេល​ទៅ​ដើរ​លេង រូប​គេ​ទិញ​ឡាន​ថ្មី ឬ​រូប​ភាព​សប្បាយ​ផ្សេង ហើយ​យើង​ចេះ​តែ​គិត​ថា ខ្លួន​ឯង​មិន​ដល់​គេ​ នោះ​យើង​អាច​នឹង​មាន​បញ្ហា​ផ្លូវ​ចិត្ត​។ ​ការ​សិក្សា​បាន​រក​ឃើញ​ថា ពេល​យើង​​ច្រណែន​ជាមួយ​មិត្ដ​ភក្គ​បែប​នេះ ធ្វើ​ឲ្យ​យើង​​ប្រឈម​ជាមួយ​ជំងឺ​បាក់​ទឹក​ចិត្ដ​ខ្លាំង។

មួយ​វិញ​ទៀត មនុស្ស​ភាគ​ច្រើន​ជឿ​ថា បញ្ដាញ​សង្គម​ដូច​ជា​ហ្វេស​ប៊ុក​ជា​ដើម ជួយ​ឲ្យ​ពួក​គេ​​សប្បាយ​ចិត្ដ ទើប​ឆ្លៀត​បើក​មើល​គ្រប់​ពេល មិន​ថា​រវល់​ប៉ុនណា​។ ប៉ុន្តែ​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ដែល​យើង​​ចំណាយ​ពេល​ច្រើន​លើ​បញ្ដាញ​សង្គម​បែប​នេះ វា​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​របស់យើង​​ឆាប់​ឆេវ​ និង​ប្រែ​ប្រួ​ល​យ៉ាង​រហ័ស។

ជាជាង​ចំណាយ​ពេល​រាប់​ម៉ោង​អូស​ហ្វេសប៊ុក យើង​​គួរ​យក​ពេល​ទាំង​នោះ ទៅ​ជួប​និយាយ​គ្នា​ផ្ទាល់​ជាមួយ​មិត្ត​ភក្ដិ​​​តែ​ម្ដង​ទៅ​ល្អ​ជាង​។ យើង​​អាច​ចំណាយ​ពេល​ទៅ​ញ៉ាំ​អាហារ និយាយ​គ្នា​តាម​ទូរសព្ទ​ ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​ក្រុម​គ្រួសារ។ ដោយ​សារ​ការ​ចំណាយ​ពេល​ជួប​មុខ​គ្នា​ផ្ទាល់ ​វា​ល្អ​ដល់​ផ្លូវ​ចិត្ដ​របស់​យើង​បាន​ច្រើន។

៣- ញ៉ាំពេល​មិនឃ្លាន

មាន​មូលហេតុ​ជា​ច្រើន ជំរុញ​ឲ្យគ្នា​យលង​​រក​អ្វី​មក​ញ៉ាំ​លេង ទោះ​បី​ជា​មិន​ឃ្លាន​ក៏​ដោយ។ ញ៉ាំ​ពេល​មិន​សប្បាយ​ចិត្ដ ញ៉ាំ​ពេល​យប់ ឬ​ញ៉ាំ​ច្រើន​ពេល​ចូល​រួម​កម្មវិធី​អ្វី​មួយ។

ពេលយើង​​ញ៉ាំ​កាន់​តែ​ច្រើន យើង​​នឹង​កាន់​តែ​ធាត់។ ពេល​យើង​ធាត់​នឹង​ប្រឈម​ជាមួយ​ជំងឺ​ជា​ច្រើន មាន​ដូចជា៖

  • ទឹកនោម​ផ្អែម​ប្រភេទ​ទី២
  • លើស​សម្ពាធ​ឈាម
  • ជំងឺ​បេះ​ដូង ឬ​គាំង​បេះ​ដូង
  • ជំងឺ​រលាក​ឆ្អឹង​ និង​សន្លាក់
  • គេង​មិន​លក់
  • ជំងឺ​មហារីក
  • ជំងឺ​តម្រង​នោម

ដើម្បី​រក្សា​ទម្ងន់​ដង​ខ្លួន យើង​​គួរ​ញ៉ាំ​អាហារ​ដើម្បី​បំពេញ​ថាម​ពល​ដែល​ខ្លួន​ត្រូវ​ការ​បាន​ហើយ មិន​មែន​ញ៉ាំ​តាម​តែ​ចិត្ដ​ចង់ ឬ​ញ៉ាំ​ដើម្បី​បំបាត់​ស្រ្តេស​ឡើយ។ មុន​ញ៉ាំ​អ្វី​មួយ គួរ​គិត​សិន​ថា វា​ចាំ​បាច់​ត្រូវ​ញ៉ាំ​ឬ​អត់។

ព្យាយាម​ដើរ ធ្វើ​សកម្មភាព​ដែល​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​ល្អ ឬ​​សមាធិ​ដើម្បី​លុប​អារម្មណ៍​មិនល្អ​ចេញ និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​ស្ងប់។ ញ៉ាំ​តិច​ៗ ជួយ​ឲ្យ​យើង​​រស់​នៅ​មាន​សុខភាព​ល្អ និង​រស់​បាន​យូរ។

៤- អង្គុយយូរពេក

បើ​យើង​​ជា​បុគ្គលិក​ក្នុង​ក្រុម​ហ៊ុន ធ្វើ​ការ​ក្នុងការិយាល័យ​ យើង​ប្រហែល​ចាំ​បាច់​ត្រូវ​ចំណាយ​ពេល​អង្គុយ​ច្រើន។ ប៉ុន្តែ​ការ​អង្គុយ​យូរ​ពេក​ក្នុង​មួយ​ថ្ងៃៗ​ គឺ​មិន​ល្អ​សម្រាប់​សុខភាព​ដែរ​។

ការ​ដែល​យើង​​អង្គុយ​ច្រើន​ពេក ហើយ​ដង​​ខ្លួន​របស់យើង​មិន​សូវ​​មាន​ចលនា​នឹង​ប្រឈម​មុខ​ជាមួយ​បញ្ហា​សុខភាព​មួយ​ចំនួន មាន​ដូច​ជា​ធាត់​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​​សរសៃ​ឈាមជំងឺ​បេះដូង ​ជា​ដើម។

មិន​តែ​ប៉ុណ្ណោះ​ ពេល​យើង​អង្គុយធ្វើ​ការ​យូរ​ម៉ោង​ពេក​​ ​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ដ​របស់យើង​​ដែរ។ ​ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​ដែល​អង្គុយ​ធ្វើ​ការ​ច្រើន គឺ​ប្រឈម​ជាមួយ​ជំងឺ​បាក់​ទឹក​ចិត្ដ​ខ្ពស់​​ជាង​មនុស្ស​ទូទៅ។

យ៉ាង​ហោច​ណាស់ ក៏​ធ្វើ​សកម្មភាព​ផ្សេង​ៗ ឬ​ហាត់​ប្រាណ​ឲ្យ​បាន​មួយ​ម៉ោង​ដែរ​ក្នុង​មួយ​ថ្ងៃ ដើម្បី​កាត់​បន្ថយ​បញ្ហា​លំបាកដោយ​សារ​ការ​អង្គុយ​ច្រើន។ ក្នុង​មួយ​ម៉ោង​ត្រូវ​កម្រើក​ដង​ខ្លួន​ឲ្យ​បាន ៥ទៅ៦​នាទី ដើម្បី​កុំ​ឲ្យ​ឈឺ​ដង​ខ្លួន និង​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ល្អ​ពេល​ធ្វើ​ការ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.verywellhealth.com/daily-habits-you-didnt-know-sabotage-your-health-4152153

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 19/10/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x