មានចំណុចទាំង ៦ នេះ បញ្ជាក់ថាស្នេហាយើងរឹងមាំខ្លាំង

    មានចំណុចទាំង ៦ នេះ បញ្ជាក់ថាស្នេហាយើងរឹងមាំខ្លាំង

    និយាយ​ដល់​រឿង​ស្នេហា ​យើង​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់ គ្រាន់​តែស្ថិត​ក្នុង​ស្ថាន​ភាព​ខុស​គ្នា។ ខ្លះ​ឈ្លោះ​រហូត បែក​រហូត ប៉ុន្តែ​តែ​អាច​បន្ត​រស់​នៅ​ជា​មួយ​គ្នា​បាន ខណៈ​ខ្លះ​វិញ អត់​ដែរ​ឈ្លោះ​​សោះ ឈ្លោះ​ម្តង​ក៏​បែក​គ្នា។ ស្នេហា​មាន​​ការ​យល់​ចិត្ត ​សប្បាយ​ចិត្ត​ពេល​នៅក្បែរ​គ្នា ឆ្លង​កាត់​ឧបសគ្គ​ជា​មួយ​គ្នា អាច​និយាយ​បាន​ថា រឹងមាំ និង​ឋិតថេរ។ គ្នា​យើងច្បាស់​ជា​​ចង់​ដឹង ស្នេហា​យើង​បច្ចុប្បន្ន រឹងមាំ និង​ឋិត​ថេរ ឬ​យ៉ាង​ណា​មិនខាន។ បើ​ចង់​ដឹង មើល​ចំណុច​ទាំង ៦ ខាង​ក្រោមនេះ បើ​យើង​មាន បញ្ជាក់​ថា ស្នេហា​យើង​អាច​គង់វង្ស​យូរ​អង្វែង​បាន។

    ១- មិនមានបញ្ហាពេល​ទាំង​សង​ខាង​ត្រូវ​បាន​ពេល​វេលា​ផ្ទាល់​ខ្លួន

    ជា​ធម្មតា​បន្ទាប់​ពី​ចំណាយ​​នៅ​ជា​មួយ​គ្នា​អស់​មួយ​រយៈ នឹង​ចាប់​ផ្ដើម​នឹក​ឃើញ​កាល​នៅ​ម្នាក់​ឯង​។ ពេល​មនុស្ស​ពីរ​នាក់​ចាប់​ផ្ដើម​ចំណាយ​ពេល​រស់​​នៅ​ជា​មួយ​គ្នា ច្បាស់​ណាស់ គឺ​ចង់​ចំណាយ​ពេល​ជា​មួយ​គ្នា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ដោយ​សារ​​ពី​ដំបូង​ យើង​អាច​មាន​អារម្មណ៍​ស្រស់​ស្រាយ ​សប្បាយ​ចិត្ដ​ពេល​នៅ​ជា​មួយ​គ្នា ហើយ​អារម្មណ៍​បែប​នេះ​អាច ៣-៤ ខែ ប៉ុន្តែ​ក្រោយ​មក​យើង អាច​នឹង​ចាប់​ផ្ដើម ​ចង់​ចំណាយ​ពេល​ខ្លះ​នៅ​តែ​ឯង​ ដើម្បី​ដោះ​ស្រាយ​រឿង​ផ្ទាល់​ខ្លួន ហើយបើ​ទាំង​សង​ខាង មិន​ប្រកាន់​រឿង​បែប​នេះ គឺ​ល្អ​បំផុត​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ស្នេហ៍​ឲ្យ​គង់​វង្ស​យូរ​អង្វែង​បាន។

    ស្រើបស្រាល

    ២- មិនប្រកាន់ជាមួយទម្លាប់អាក្រក់ដៃគូ

    ពេលយើង​​ស្រលាញ់​នរណា​​ម្នាក់ យើង​អាច​​នឹង​ចូល​ចិត្ដ​រឿង​គ្រប់​យ៉ាងដែល​មិត្ត​ស្រី ឬ​​មិត្ត​ប្រុស​យើង​មាន មិន​ថា​របៀប​ញ៉ាំ​អាហារ ​គេង ឬ​ទម្លាប់​អាក្រក់ក៏​ដោយ គឺ​អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​គួរ​ឲ្យ​ស្រលាញ់​ទាំង​អស់។ យើង​ក៏​​មិន​ចាំ​បាច់ខ្វាយ​ខ្វល់​ជាមួយ​រឿង​ទាំង​អស់​នេះ​ច្រើន​ពេកដែរ ព្រោះ​អ្វី​ៗ​ទាំង​អស់​ កើត​ឡើង​ពី​ការ​សប្បាយ​ចិត្ដ​ និង​ការ​ចែក​រំលែក​រឿង​ផ្ទាល់​ខ្លួន​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ គ្នា​យើងត្រូវ​ចាប់​ផ្ដើម​ទទួល​យក​រាល់​សកម្មភាព​របស់​ដៃគូរ ប្រសើរ​ជាង​រអ៊ូ​រទាំ និង​ព្យាយាម​បង្ខំ​ឲ្យ​ដៃគូ​យើងឲ្យ​​កែ​ទម្លាប់​របស់​គេ​នោះ។

    ៣- មាន​ពេល​វេលា​សម្រាប់​មនុស្ស​ជា​ទី​ស្រលាញ់

    នៅ​ពេលដឹង​ថា​មនុស្ស​ជា​ទី​ស្រលាញ់​​ត្រូវ​ការយើង​បំផុត​​នៅ​ថ្ងៃនេះ គួរ​រំសាយ​រាល់​គម្រោង​ទាំង​ឡាយ​ណា​មិន​សំខាន់ ដើម្បី​ចំណាយ​ពេល​ជា​មួយ​មិត្ត​ស្រី ឬ​មិត្ត​ប្រុសយើង ពិសេសប្តី​​ប្រពន្ធ​យើងតែ​ម្តង។ យើង​អាច​នឹង​សប្បាយ​ចិត្ដ រីករាយ​ជា​មួយ​ពេល​វេលា​​ចំណាយ​ជាមួយ​ប្តី​ប្រពន្ធ​យើង ដូច​ជា​នៅ​ផ្ទះ​មើល​ទូរទស្សន៍​ជាមួយ​គ្នា​ជា​ដើម ជា​ជាង​ចំណាយ​ពេល​ដើរ​ផ្សារ ឬ​ផឹក​ស៊ី​ជា​មួយ​មិត្ត​ភក្តិ ទាំង​មនុស្ស​យើង​ស្រលាញ់​កំពុង​រង់ចាំ​ផ្លូវ​យើង។

    ៤- ដឹង​អ្វី​គួរ​ធ្វើ

    ពេល​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​យូរទៅ អាច​​នឹង​ដឹង​យ៉ាង​ច្បាស់​ ដៃ​គូរ​​នឹង​និយាយ​ពី​អ្វី? ទាំង​មិន​ទាន់​និយាយ​ចេញ​មក។ គំនិត​​យើង​ទាំង​ពីរ​ គឺ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​យ៉ាង​ពិសេស​ រហូត​មាន​ពេល​ខ្លះ ​មិន​ចាំ​បាច់​និយាយ​អ្វី​ច្រើន ​ក៏​អាច​ដឹង​ពីរ​អារម្មណ៍​ដៃ​គូ​បាន​ដែរ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៥- ក្រុមគ្រួសារ និង​មិត្ត​ភក្តិ សុទ្ធ​តែចូលចិត្ដយើង​ទាំង​ពីរ

    វិធី​ល្អ​បំផុត ​ដើម្បី​ដឹង​ថា​ចំណង​ស្នេហ៍​​​ល្អ​ប្រសើរ​បាន​ គឺ​​ស្វែង​យល់​ពី​គំនិត​​របស់​មិត្ដ​ភក្តិ និង​គ្រួសារ ដែល​កំពុង​គិត​អ្វី​មក​លើ​យើង។ ដោយ​សារ​តែ​មិត្ដ​ភក្តិ និង​ក្រុម​គ្រួសារ​ ​តែង​តែ​ចង់​ឲ្យយើង​​មាន​សុភមង្គល ដូច​នេះ​ អាច​នឹង​​និយាយ​តាម​ត្រង់ ពី​ទំនាក់ទំនង​ស្នេហា​របស់​យើង ល្អ​ ឬ​មិន​ល្អនោះ។ បើ​យើង​ទទួល​បាន​មតិ​អវិជ្ជមាន​ច្រើន នោះ​បញ្ជាក់​ថា ​ស្នេហា​យើង​ក៏​​មិន​សូវ​ល្អ​ដែរ ហើយ​​លើក​ឡើង​បែប​នេះ​ មិន​មែនមាន​ន័យ​ថា​ គ្រប់​គ្នា​ចាំ​តែមើល​ ឬ​តាម​ដាន​រឿង​យើង​នោះ​ទេ ប៉ុន្តែ​បើ​ពួក​គេ​និយាយ​ល្អ​ៗ​​ច្រើន ក៏​​ជា​រឿង​ល្អ​ដូច​គ្នា។

    ៦- កុំ​ព្យាយាម​សម្តែងខុស​ពី​អត្តចរិត​ខ្លួន​មុខ​ដៃគូ​យើង

    ជា​ធម្មតា​ ​យើង​ម្នាក់​ៗ​ចូល​ចិត្ដ​សម្ដែង​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ ពេល​នៅ​ជា​មួយមិត្ត​ភក្តិសូវ​ស្គាល់ ឬ​មិន​ជិត​ស្និទ្ធ។ ប៉ុន្តែ​ពេល​​នៅ​ជា​មួយ​ដៃ​គូ យើង​អាច​ធ្វើ​អ្វី​យើង​តែងធ្វើ​ មិន​ថា​សកម្មភាព​ទាំង​នោះ​ចម្លែក​យ៉ាង​ណា​ក្ដី ព្រោះ​​មិន​ចាំ​បាច់​បារម្ម​ខ្លាច​គេ​និយាយ​ដើម ឬ​គេ​មិន​និយាយ​រក​ឡើយ នោះ​ក៏​ដោយ​សារ​តែយើង​​ទាំង​ពីរ​ សុទ្ធ​តែ​ទុក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក និង​ទទួល​យក​អ្វី​គ្រប់​យ៉ាងដែល​មនុស្ស​យើង​ស្រលាញ់​មាន។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    6 Signs You’re In A Long-Term Relationship http://www.dumblittleman.com/signs-of-a-long-term-relationship/ Assessed December 10, 2016

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 10/06/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត