តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នក​ខ្លាំង​ផឹក​​ច្រើន ប្រយ័ត្ន​​កើត​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង​ដោយ​មិន​ដឹង​ខ្លួន

អ្នក​ខ្លាំង​ផឹក​​ច្រើន ប្រយ័ត្ន​​កើត​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង​ដោយ​មិន​ដឹង​ខ្លួន

រាល់ថ្ងៃ គ្រឿង​ស្រវឹង​ស្ទើរ​តែ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​របស់​យើង​ទៅ​ហើយ។ គ្នា​យើង​ខ្លះ មិន​ថា​ប្រុសស្រី សុទ្ធតែ​លើក​ហេតុ​ផល​ផ្សេងៗ​ពេល​ផឹក ហើយ​ហេតុផល​រួម​តែង​ឮ គឺ​បំបាត់​ភាព​ស្មុគស្មាញ រំសាយ​អារម្មណ៍​ខ្លះៗ ក្រោយ​ការងារ។ តែ​ធ្លាប់ដឹងអត់ ក្រៅពី​នាំ​ឲ្យ​មាន​ជំងឺ​កាច​ជា​ច្រើនៗ ជាតិ​អាល់កុល​នៅ​ក្នុង​ស្រា ក៏​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ដ។ “Hello គ្រូពេទ្យ” ណែនាំ​ចំណុច​មួយ​មាន​ទំនាក់ទំនង​រវាង​ស្រា និង​ការ​បាក់​ទឹក​ចិត្ត។

១- ឥទ្ធិពលជាតិអាល់កុលលើខួរក្បាល

អាល់កុល​ត្រូវ​គេ​ចាត់​ទុក​ថា​ស្មើ​ជំងឺ​បាក់​ទឹក​ចិត្ត ព្រោះ​រំខាន​ដល់​តុល្យភាព​គីមី​ខួរ​ក្បាល ប៉ះពាល់​ប្រព័ន្ធ​បញ្ជា​សរសៃ​ប្រសាទ។ ក្រោយ​ផឹក​ ប្រតិបត្តិការ​ក្នុង​ខួរ​ក្បាល​យើង​ចាប់​ផ្តើម​ចុះ​ខ្សោយ ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​ចាត់​ចែង រក្សា​ទុក និង​រំឭក​ការ​ចងចាំ ជាដើម។

ផឹក​ជាតិ​អាល់កុល​ច្រើន ពិសេស​ក្នុង​ពេល​ខ្លី និង​គ្មាន​អ្វី​ក្នុង​ពោះ អាច​ធ្វើ​ឲ្យ​មុខងារ​ចងចាំ​របស់​ខួរក្បាល​បិទ​ចោល​ទាំង​ស្រុង បាត់បង់​លទ្ធភាព​ប្រមូល​ការ​ចងចាំ​មក​វិញ។ គ្នា​យើង​ស្រវឹង​ស្រា អាច​​ភ្លេច​ខ្លះៗ ឬ​ទាំង​អស់​តែ​ម្តង ជា​មូលហេតុ​គ្នា​យើង​ខ្លះ ភ្ញាក់​ដឹង​ខ្លួន​ពី​ស្រវឹង មិន​ដឹង​ថា​បាន​ទៅ​ណា​ខ្លះ ធ្វើអ្វី​ខ្លះ​នោះ​ឡើយ ហើយ​ផល​ប៉ះពាល់​ធំៗ​ដោយសារ​ជាតិ​អាល់កុល​លើ​ខួ​ក្បាល មាន៖
– ធ្វើចលនាមិនបានល្អ
– ខ្សោយភ្នែក
– និយាយមិនសូវច្បាស់
– ស្ពឹកស្រពន់ ឬប្រតិកម្មយឺត
– បាត់បង់ការចងចាំ។

យ៉ាងណា ផល​ប៉ះពាល់​ទាំង​នេះ នឹង​បាត់​ទៅ​វិញ​បន្ទាប់ពី​ឈប់​ផឹក។ ករណី​ខ្លះ ទោះ​ឈប់​ផឹក​ក្តី ក៏​ខួរក្បាល​នៅ​តែ​មាន​សភាព​មិន​ប្រក្រតី​ដូច​គ្នា។ គ្នាយើង​ផឹក​យូរៗ​ទៅ អាច​នឹង​ធ្វើ​ឲ្យ​ខួរក្បាល ផ្លាស់​ប្តូរ​ជា​រៀង​រហូត​តែ​ម្តង។ ផល​ប៉ះពាល់​ផ្សេង​ទៀត បណ្តាល​ឲ្យ​សុខភាព​ចុះ​ខ្សោយ ឬ​កើត​ជំងឺ​ថ្លើម​ធ្ងន់ធ្ងរ។

២- បន្ថែមកង្វល់

គ្នា​យើង​មួយ​ចំនួន​ផឹក​ស្រា សង្ឃឹម​ថា​អាច​ជួយ​បំបាត់​ស្ត្រេស ទុក្ខ​កង្វល់ ប៉ុន្តែការគិត​នេះ​ខុស​ស្រឡះ។ ធាតុ​ពិត ស្រា​ចូលរួម​ចំណែក​ជំរុញ​ឲ្យ​បាក់​ទឹក​ចិត្ត បន្ថែម​កង្វល់​ធ្វើ​ឲ្យ​គ្រប់​យ៉ាង​កាន់​តែ​ពិបាក​ដោះ​ស្រាយ។ ជាតិ​អាល់កុល តែង​នាំ​យើង​ធ្វើអ្វីមួយ​ដែល​ខួរ​ក្បាល​ធ្លាប់​បដិសេធ បង្កើត​ទៅ​ជា​វិប្បដិសារៈ។

៣- អាល់កុល និងការបាក់ទឹកចិត្ត

ផឹក​ស្​រាញឹកញាប់ បង្កើត​ឲ្យ​មាន​រោគ​សញ្ញា​បាក់​ទឹក​ចិត្ត។ វត្តមាន​ជាតិ​អាល់កុល គឺ​រារាំង​ការ​បញ្ចេញ​អ័រម៉ូន Serotonin (អ័រម៉ូន​ប្រព័ន្ធ​ប្រសាទ)។ គ្នាយើង​មាន​ជំងឺ​បាក់ទឹកចិត្ត យក​ស្រា​មក​ដាក់​មុខ ផឹក​ស្រវឹង​រាល់​ថ្ងៃ តែង​មិន​ខ្វាយខ្វល់​គ្រោះ​ថ្នាក់​ប្រឈម​ធ្ងន់ធ្ងរ​ទាំង​សុខភាព ទាំង​ខួរ​ក្បាល កាន់​តែ​ផឹក កាន់​តែ​បាក់​ទឹកចិត្ត។ លើស​ពី​នេះ ផឹក​ច្រើន​ពេក ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ក៏​បាត់បង់ អសមត្ថភាព​ការងារ ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​វេទនា បង្ក​ទៅ​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​តែ​ម្តង។

៤- អត្តឃាត និងវិកលចរិត

ពេល​ជាតិ​អាល់កុល​ទៅ​រារាំង​ខួរ​ក្បាល នាំ​ឲ្យ​ខ្វះ​ការ​ពិចារណា ប្រព្រឹត្ត​ទង្វើ​យើង​មិន​ចង់​ធ្វើ មុន​ស្រវឹង អាច​ធ្វើ​បាប​ខ្លួន​ឯង ឬ​ធ្វើ​បាប​អ្នក​ដទៃ។ ផឹក​ហួស​កម្រិត បណ្តាល​ឲ្យ​វិកលចរិត ជា​ពិសេស​ពេល​យើង​កំពុង​ជោកជាំ​ជាមួយ​ស្រា ភ្លាមៗ​ស្រាប់​តែ​ឈប់​ផឹក នឹង​មាន​រោគ​សញ្ញា​អារម្មណ៍​រវើរវាយ វង្វេងវង្វាន់ ភិតភ័យ កើត​ឡើង ដែល​សុទ្ធ​សឹង​រោគ​សញ្ញា​វិកល​ចរិត​តែ​ម្តង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Alcohol andmental health. https://www.drinkaware.co.uk/alcohol-facts/health-effects-of-alcohol/mental-health/alcohol-and-mental-health/. Accessed June 6, 2017.

ALCOHOL’S DAMAGING EFFECTS ON THE BRAIN. https://pubs.niaaa.nih.gov/publications/aa63/aa63.htm. Accessed June 6, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Khlaut Rithy កែសម្រួល​ចុងក្រោយ 30/03/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត