២- វិធីសាស្ត្រប្រឆាំងផ្ដាសាយសម្រាប់អ្នកកើតហឺត
កើតហឺតគួរចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយរៀងរាល់ ៦ ខែម្ដង ដើម្បីការពារផ្ដាសាយ និងសុវត្ថិភាពចំពោះអ្នកកើតហឺត។ អាចចាក់វ៉ាក់សាំងការពារនេះនៅតាមបណ្ដាគ្លីនិក មន្ទីរពេទ្យ។
៣- រៀបចំផែនការគ្រប់គ្រងជំងឺហឺតជាមួយពេទ្យ
អនុវត្តតាមផែនការព្យាបាលជាប្រចាំ សម្រាប់គ្រប់គ្រង និងព្យាបាលជំងឺហឺតរ៉ាំរ៉ៃ ពេលរើឡើង ឬមានសភាពកាន់តែអាក្រក់។ បើក្មេងមានជំងឺហឺត ត្រូវប្រាកដថាបានធ្វើតាមផែនការ បង្ការត្រឹមត្រូវណែនាំដោយគ្រូពេទ្យ និងប្រាប់ទៅគ្រូនៅសាលា ដើម្បីទទួលបានការតាមដាន និងមើលថែ។
៤- កើតហឺត ចេញរោគសញ្ញាផ្ដាសាយ ឆាប់ទៅពេទ្យបន្ទាន់
ត្រូវស្ដាប់ដំបូន្មាន និងព្យាបាលតាមការណែនាំពីគ្រូពេទ្យ។ ការព្យាបាលគ្រុនផ្ដាសាយដោយប្រើថ្នាំ Antiviral ទាន់ពេលវេលា គឺមានប្រសិទ្ធភាពខ្ពស់អំឡុងពេល ៤៨ម៉ោង ក្រោយមានរោគសញ្ញាផ្ដាសាយកើតឡើង។ ថ្នាំ Antiviral អាចធ្វើឲ្យគ្រុនផ្ដាសាយធូរស្បើយ និងបង្ការបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗ ដែលអាចបង្កជាជំងឺផ្ដាសាយបាន។
៥- សកម្មភាពប្រចាំថ្ងៃបង្ការការឆ្លងជំងឺផ្ដាសាយ
– សម្រាកនៅផ្ទះអំឡុងពេលឈឺ នៅឲ្យឆ្ងាយពីអ្នកដទៃ ជាពិសេសក្មេងតូចៗ ស្ត្រីៗមានគភ៌ មនុស្សចាស់ និង អ្នកជំងឺផ្សេងទៀត។
– ខ្ទប់មាត់នៅពេលកណ្ដាស់
– ហាមប៉ះភ្នែក ច្រមុះ ឬមាត់ ដៃទ្វារ និងចាប់ដៃអ្នកដទៃ
– លាងដៃជាមួយសាប៊ូ និងទឹកស្អាត ជាពិសេសក្រោយពេលកណ្ដាស់ ឬក្អក
– សម្អាត សម្លាប់មេរោគកន្លែងងាយចម្លង ដូចជា នៅផ្ទះ កន្លែងធ្វើការ ឬ សាលារៀននៅពេលមានជំងឺ។