home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មក​ដឹង​​ហឺត​មួយ​ប្រភេទ​ទៀត ហៅ​ថា​ក្អក​ហឺត

មក​ដឹង​​ហឺត​មួយ​ប្រភេទ​ទៀត ហៅ​ថា​ក្អក​ហឺត

ក្អកហឺត ក៏​ជា​ជំងឺ​ហឺត​ដែរ ប៉ុន្តែ​ជំងឺ​នេះ​សំដៅ​លើ​ ក្អកស្ងួត។ តើ​ក្អកហឺត មាន​ផល​រំខាន​យ៉ាង​ម៉េច​ខ្លះ? គួរ​ប្រុងប្រយ័ត្ន បង្ការ និង​ព្យាបាល​បែប​ណា? អាច​ស្វែងយល់​ទាំង​អស់គ្នា។

អ្វីទៅជាក្អកហឺត?
ក្អក​ហឺត ​ជា​​ជំងឺ​ហឺត​មួយ​ប្រភេទ។​ រោគ​សញ្ញា​ចម្បង​នៃ​ក្អក​ហឺត​គឺ​ក្អក​ស្ងួត។​ ក្អក​ហឺត គឺ​ជា​ប្រភេទ​នៃ​ជំងឺ​ហឺត អ្នក​អាច​​គ្មាន​រោគ​សញ្ញា​ផ្សេង​ក្រៅ​ពី​ ហត់ និង ដក​ដង្ហើម​លឺ​សំឡេង​ដូច​ហួច។​

ជួន​កាល​ លក្ខណៈ​របស់​វា​​​គឺ​ក្អក​យូរ​ជាង​ ៦​-​៨​ សប្ដាហ៍។​ ការ​​ក្អក​អាច​កើត​ឡើង​នៅ​ពេល​យប់​​ ដែល​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ពេល​អ្នក​ដេក​ ឬ​ នៅ​ពេល​ថ្ងៃ​ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​រស់នៅ​ប្រ​ចាំ​ថ្ងៃ។​ ការ​ក្អក​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ពេល​ធ្វើ​លំ​ហាត់​ប្រាណ​ ឬ​ ពេល​អ្នក​ប៉ះ​ពាល់​នឹង​សារ​ធាតុ​បង្ក​ឲ្យ​កើត​ហឺត​ ឬ​ ប្រតិកម្ម​ដូច​ជា​ ធូលី​ដី​ ពង​ផ្សិត​ គ្រឿង​ក្រអូប​ ឬ​ នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រ​ជាក់។ ក្អក​ហឺត​អាច​កើត​លើ​គ្រប់​វ័យ​ ក៏​ប៉ុន្តែ​វា​ច្រើន​កើត​ចាប់​ពី​វ័យ​កុមារ។

ក្អកហឺតបង្កដោយអី?
មូលហេតុ​របស់​​ក្អក​ហឺត​ គឺ​មិន​បាន​ដឹង​ច្បាស់​លាស់​ទេ។​ ទោះ​ជា​យ៉ាង​ណា​ ក្អក​អាច​កើត​ឡើង​​នៅ​ពេល​ដែល​អ្នក​ប៉ះ​ពាល់​នឹង​សារធាតុ​អាលែកហ្ស៊ី ឬ​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រ​ជាក់។ ការ​ក្អក​អាច​កើត​ឡើ​ង​បន្ទាប់​ពី​មាន​ការ​បង្ក​រោគ​តាម​ផ្លូវ​ដង្ហើម។ លើស​ពី​នេះ​ទៀត​ ក្អក​អាច​កើត​ក្រោយ​មាន​ការ​ឆ្លើយ​តប​ពី​ថ្នាំ​ beta blockers។​ Beta blockers​ គឺ​ជា​ថ្នាំ​ប្រើ​សម្រាប់​ជំងឺ​លើស​សម្ពាធ​ឈាម​ ​ជំងឺ​ខ្សោយ​បេះ​ដូង​ ការ​ឈឺ​ក្បាល​ប្រកាំង​ ​ជំងឺ​បេះ​ដូង​ ​ជំងឺ​ទឹក​ដក់​ក្នុង​បាត​ភ្នែក​ និង​បញ្ហា​ភ្នែក​ដទៃ​ទៀត។ មនុស្ស​មួយ​ចំនួន​ដែល​ងាយ​ប្រតិកម្ម​នឹង​ថ្នាំ​ aspirin ក៏​អាច​កើត​ជំងឺ​ក្អក​ហឺត​ដែល។​

ធ្វើរោគវិនិច្ឆ័យម៉េចទើបដឹងថាកើតក្អកហឺត?
ជួន​កាល​ ក្អក​គឺ​ជា​រោគ​សញ្ញា​តែ​មួយ​គត់​នៃ​ជំងឺ។​ ក្អក​ក៏​​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្តា​សាយ​ដែរ។​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ គ្រូ​ពេទ្យ​ត្រូវ​សាក​សួរ​អ្នក​ជំងឺ​ពី​ប្រវត្តិ​ជំងឺ​​គេ។​ រួច​ពេទ្យ​នឹង​ប្រើ​ឧបករណ៍​ពិសេស​ម្យ៉ាង​ដើម្បី​ស្ដាប់​សួត។​ ទោះ​ជា​យ៉ាង​ណា​ វា​ប្រ​ហែល​ជា​មិន​អាច​ជួយ​គ្រូ​ពេទ្យ​​កំណត់​​ស្ថាន​ភាព​បាន​ទេ។ ​chest X-rays​ និង​​ spirometry​ ពេទ្យ​នឹង​ប្រើ​ដើម្បី​វាស់​មើល​លំ​ហូរ​ទឹក​ និង​ខ្យល់​ក្នុង​សួត។​​

-Spirometry គ្រូ​ពេទ្យ​ប្រើ​ ដើម្បី​វាស់​កម្រិត​ខ្យល់​ពេល​ដក​ដង្ហើម​ចូល​ជ្រៅ​ (អ្នក​ជំងឺ​ដក​ដង្ហើម​ចូល​ជ្រៅ​រួច​ដក​ដង្ហើម​ចេញ​វិញ)​ និង​ល្បឿន​ដែល​អ្នក​ជំងឺ​ដក​ដង្ហើម​ចេញ​ពី​សួត)។​
-Methacholine អាច​ធ្វើ​ឲ្យ​ផ្លូវ​ដង្ហើម​រួម​តូច។ ពេទ្យ​ប្រើ Methacholine ក្នុង​ករណី​ spirometry មិន​អាច​កំណត់​ជំងឺ​ក្អក​ហឺត​បាន។ ពេល​ធ្វើ​តេស្ត​នេះ​ អ្នក​ជំងឺ​ត្រូវ​ដក​ដង្ហើម​ស្រូប​យក​ចំហាយmethacholine​ aerosol ​មុន​ពេល​​និង​ក្រោយ​ពេល​ធ្វើ​តេស្ត spirometry។​ ក្រោយ​ការ​ធ្វើ​តេស្ត​ អ្នក​ជំងឺ​នឹង​ត្រូវ​បាន​ផ្ដល់​ថ្នាំ​ដែល​ប្រឆាំង​នឹង​ methacholine ​ដើម្បី​ពង្រីក​ផ្លូវ​ដង្ហើម​វិញ។

ក្អកហឺតអាចព្យាបាលបានតាមវិធីណាខ្លះ?
ក្អក​ហឺត​ត្រូវ​​ព្យាបាល​ដោយ​ថ្នាំ​ហឺត។​ ថ្នាំ​ហឺត​មាន​ផ្ទុក​សារធាតុ albuterol,​ ipratropium ​និង​ inhaled steroids។រោគ​សញ្ញា​នៃ​ជំងឺ​ហឺត​អាច​ល្អ​ឡើង​វិញ​ក្រោយ​ ៨​ សប្ដាហ៍

ក្អក​ហឺត ​​ជា​ប្រភេទ​នៃ​ជំងឺ​ហឺត។​ លក្ខណៈ​​នៃ​ក្អក​ហឺត​គឺ​ក្អក​ស្ងួត​ ទោះជា​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​ជំងឺ​ហឺត​ក៏​ដោយ។​ មូល​ហេតុ​មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ​ ហើយ​ក៏​មិន​មាន​ការ​ព្យាបាល​សម្រាប់​ជំងឺ​នេះ​ដែរ​​ ក៏​ប៉ុន្តែ​គេ​អាច​ព្យាបាល​ដើម្បី​ជួយ​បន្ថយ​រោគ​សញ្ញា​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Cough-Variant Asthma. http://www.webmd.com/asthma/guide/cough-variant-asthma#1. Accessed June 24, 2017.

Cough-variant asthma. http://www.webmd.boots.com/asthma/guide/cough-variant-asthma. Accessed June 24, 2017.

Pramod Kelkar, MD. Cough-variant asthma. Retrieved at: http://www.worldallergy.org/UserFiles/file/cough-variant%20asthma%20-%20Kelkar.pdf.

Cough-Variant Asthma. http://www.medscape.com/viewarticle/465233. Accessed June 24, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 15/11/2019
ត្រួតពិនិត្យដោយ គឹម កាណែល