១. កុំជក់បារី
ការជក់បារីជាកត្តាចម្បងបង្កឲ្យកើតជំងឺមហារីកសួត និងជំងឺស្ទះសួតរ៉ាំរ៉ៃ ហើយផ្សែងបារីអាចបង្រួមរន្ធខ្យល់ និងធ្វើឲ្យពិបាកដកដង្ហើម។ ជក់បារីក៏បណ្ដាលឲ្យរលាករ៉ាំរ៉ៃ ឬហើមក្នុងសួតដែលអាចនាំឲ្យមានជំងឺរលាកទងសួតរ៉ាំរ៉ៃ។ យូរៗ ទៅផ្សែងបារីបំផ្លាញជាលិកាសួត និងអាចបង្កឲ្យមានការផ្លាស់ប្ដូរដែលក្លាយទៅជាមហារីក។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
២. ចៀសវាងការប៉ះពាល់សារធាតុពុល
ផ្សែងបារី សារធាតុគីមីក្នុងផ្ទះ ឬកន្លែងធ្វើការសុទ្ធតែអាចបង្កឲ្យសួតប្រឈមនឹងកើតជំងឺ ពិសេសអ្នករស់នៅទីប្រជុំជនមានឡាន មានម៉ូតូច្រើន។ ម៉្យាងវិញទៀត យើងគួរចៀសវាងការធ្វើលំហាត់ប្រាណក្រៅផ្ទះចំថ្ងៃមានផ្សែងពុលច្រើន និងត្រូវពាក់ម៉ាស ដើម្បីការពារសុខភាពផ្លូវដង្ហើមពីខ្យល់កខ្វក់។