គ្នាយើងប្រហែលជាធ្លាប់ឆ្ងល់ហើយថា ហេតុអ្វីពេលខ្លះញ៉ាំអាហារហើយភ្លាមស្រាប់តែក្អក ឬ ពេលខ្លះទៀត ក៏ស្រាប់តែក្អកកំពុងញ៉ាំអាហារតែម្ដង។ ជាក់ស្ដែងណាស់គ្រាន់តែអាការៈក្អកមួយមុខ យើងមិនអាចកំណត់បានភ្លាមៗពីមូលហេតុនោះទេ ព្រោះករណីខ្លះបណ្ដាលមកពីរបបអាហារ ឬករណីខ្លះក៏អាចបណ្ដាលមកពីលក្ខខណ្ឌសុខភាពរបស់យើងផ្ទាល់ក៏ថាបានដែរ។ ខាងក្រោមគឺជាមូលហេតុដែលបណ្ដាលឲ្យក្អកក្រោយពេលញ៉ាំអាហារ។