backup og meta

វ៉ាក់សាំងជំងឺរលាកសួតសម្រាប់មនុស្សចាស់ មានគុណប្រយោជន៍អ្វីខ្លះ?

ក្នុងតំបន់អាស៊ីអាគ្នេយ៍យើង មនុស្សវ័យចំណាស់ដែលជួបបញ្ហាសុខភាពដោយសារតែជំងឺរលាកសួត មានការកើនឡើង គួរឱ្យកត់ សម្គាល់ ហើយដើម្បីបញ្ចៀសបញ្ហាមួយនេះ ការចាក់វ៉ាក់សាំងបង្ការសម្រាប់មនុស្សពេញវ័យ ពិតជាមានសារៈសំខាន់ណាស់។ ជាក់ស្តែង វ៉ាក់សាំងបង្ការជំ​ងឺ​រលាកសួត អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារយើងពីការឆ្លងមេរោគធ្ងន់ធ្ងរដូចជា ជំងឺរលាកសួត រលាកស្រោមខួរ និងការឆ្លងមេរោគតាមចរន្តឈាមជាដើម។

[embed-health-tool-bmr]

យើងអាចការពារជំងឺរលាកសួតដោយវិធីណា?

ការចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត អាចជួយឱ្យរាងកាយបង្កើតនូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដោយជំរុញការផលិតអង់ទីក័រប្រឆាំងនឹងបាក់តេរី pneumococcus។ បន្ថែមពីលើការចាក់ថ្នាំបង្ការជំងឺរលាកសួត ការប្រកាន់នូវអនាម័យល្អ ដូចជាការលាងសម្អាតដៃញឹកញាប់ ពាក់ម៉ាសក្នុងរដូវផ្តាសាយ និងជៀសវាងការជក់បារី ក៏អាចកាត់បន្ថយឱកាសនៃការឆ្លងបានយ៉ាងច្រើនដូចគ្នា។

វ៉ាក់សាំងរលាកសួត

ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ស្ទះដង្ហើមរ៉ាំរៃតាមអនឡាញ

ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ហឺតតាមអនឡាញ

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ពេលណាត្រូវចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត?

ពេលវេលាណែនាំសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺរលាកសួតប្រែប្រួលអាស្រ័យលើអាយុ និងស្ថានភាពសុខភាព។ មនុស្សពេញវ័យដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ គួរតែទទួលការចាក់វ៉ាក់សាំងនេះ ស្របពេលដែលអ្នកដែលមានជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺសួត គួរតែទទួលការវ៉ាក់សាំងមុនអាយុដែលបានកំណត់នេះទៅទៀត ពីព្រោះអ្នកទាំងនេះមានហានិភ័យខ្ពស់ដែលអាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរដោយសារតែជំងឺរលាកសួត៕

ចំណុចសំខាន់

យើងអាចការពារជំងឺរលាកសួតដោយវិធីណា?


ការចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត អាចជួយឱ្យរាងកាយបង្កើតនូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដោយជំរុញការផលិតអង់ទីក័រប្រឆាំងនឹងបាក់តេរី pneumococcus។ បន្ថែមពីលើការចាក់ថ្នាំបង្ការជំងឺរលាកសួត ការប្រកាន់នូវអនាម័យល្អ ដូចជាការលាងសម្អាតដៃញឹកញាប់ ពាក់ម៉ាសក្នុងរដូវផ្តាសាយ និងជៀសវាងការជក់បារី ក៏អាចកាត់បន្ថយឱកាសនៃការឆ្លងបានយ៉ាងច្រើនដូចគ្នា។

អត្ថបទពាក់ព័ន្ធ៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

  • CDC. About Pneumococcal Disease.
  • https://www.cdc.gov/pneumococcal/about/index.html ​
  • CDC – Pneumococcal Vaccination Information for Adults
  • https://www.cdc.gov/vaccines/by-disease/index.html?CDC_AA_refVal=https%3A%2F%2Fwww.cdc.gov%2Fvaccines%2Fvpd%2Fpneumo%2Findex.html  Accessed April 11, 2025
  • NHS – Pneumococcal Vaccination for Adults https://www.nhs.uk/conditions/pneumococcal-vaccine/ Accessed April 11, 2025

កំណែ​ប្រែបច្ចុប្បន្ន

05/06/2025

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ Sopheng In

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត

ម៉េចបានផ្តាសាយធំបង្កទៅជារលាកសួត និងគ្រោះថ្នាក់


ផ្ទៀងផ្ទាត់ដោយ Editor HK និពន្ធដោយ នូ សោភ័ណ្ឌ បានធ្វើបច្ចុប្បន្នភាព 05/06/2025

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម