ជំងឺផ្តាសាយធំ (គ្រុនផ្តាសាយ) គឺជាការបង្ករោគផ្លូវដង្ហើមស្រួចស្រាវ និងជាជំងឺងាយឆ្លង។ ខណៈដែលមនុស្សភាគច្រើនជាសះស្បើយពីជំងឺផ្តាសាយធំក្នុងរយៈពេលមួយសប្តាហ៍ ជំងឺនេះអាចបង្កផលវិបាកធ្ងន់ធ្ងរ រួមមាន រលាកសួត និងគ្រោះថ្នាក់ដល់ជីវិតលើក្រុមមនុស្សមួយចំនួន។ ហេតុអ្វីបានជាផ្តាសាយធំបង្កជារលាកសួត និងគ្រោះថ្នាក់ដល់ជីវិត?
- ក្អកជាប់លើសពីពីរសប្តាហ៍ ឬកាន់តែធ្ងន់ធ្ងរទៅៗ និងមានស្លេស្មពណ៌លឿង បៃតង ឬមានលាយឈាម
- ដង្ហើមខ្លី ឬពិបាកដកដង្ហើម សូម្បីតែក្នុងអំឡុងពេលធ្វើសកម្មភាពស្រាលៗក៏ដោយ
- ឈឺទ្រូងដូចមានអីចាក់នៅពេលដកដង្ហើមវែងៗ ឬពេលក្អក
- គ្រុនក្តៅខ្លាំងលើសពី ៣៩,៨°C
- អស់កម្លាំង និងខ្សោយ
- ច្របូកច្របល់ ឬវង្វេងវង្វាន់ តែងតែកើតចំពោះមនុស្សចាស់ ដោយសារកម្រិតអុកស៊ីសែនថយចុះ























