ការពន្យារកំណើតតាមបែបសម័យទំនើបមានច្រើនវិធីណាស់ ដូចជា ថ្នាំលេប ថ្នាំចាក់ កងដាក់ក្នុងស្បែក កងក្នុងស្បូន ជាដើម។ ប៉ុន្តែមានមតិមួយចំនួនលើកឡើងថា មធ្យោបាយពន្យារកំណើតទាំងនោះអាចឲ្យស្រីៗយើងធ្វើទុក្ខ មានអ្នកខ្លះធ្លាក់ឈាម ស្គមរីងរៃ ឬធាត់ខ្លាំងក៏មាន។
បកស្រាយបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនីក រ៉ាក់ ថា មិនពិតនោះទេ ការលើកឡើងទាំងនោះប្រហែលជាច្រឡំទៅនឹងផលរំខានមួយចំនួនដែលកើតឡើងក្រោយពេលប្រើមធ្យោបាយពន្យារកំណើតណាមួយ ។
បដិសេធ ការលើកឡើងទាំងនោះ លោកស្រីថា មុននឹងដាក់ឲ្យប្រើប្រាស់នូវមធ្យោបាយពន្យារកំណើតណាមួយ គេបានសិក្សាច្បាស់លាស់ អំពីគុណប្រយោជន៍របស់វា ប្រសិនបើមានផលប៉ះពាល់ចំពោះសុខភាព គេមិនដាក់ចរាចរលើទីផ្សារ នោះទេ។
អត្ថបទពាក់ព័ន្ធ៖
- ប្រើថ្នាំពន្យារកំណើតយូរ អាចអត់កូនរហូត?
- លេបថ្នាំគ្រាប់ពន្យារកំណើតមិនត្រូវពេល អត់ប្រសិទ្ធភាពទេ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]