១- ញ៉ាំអាហារឆ្អែតពេក
មានអាហារសុខភាពជាច្រើន ដូចជាបន្លែ ផ្លែឈើ ត្រីសាច់ និងគ្រាប់ធញ្ញជាតិ សុទ្ធតែអាចជួយជំរុញចំណង់ផ្លូវភេទយើងឲ្យខ្លាំងក្លា អំឡុងពេលរួមភេទ។ នេះជាការអះអាងពីវេជ្ជបណ្ឌិត Cheryl Iglesia ជាគ្រូពេទ្យឯកទេសរោគស្ត្រី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោកស្រីបញ្ជាក់ទៀតថា យ៉ាងណា ក៏មានអាហារមួយចំនួនទៀត ទោះល្អចំពោះសុខភាពមែន ប៉ុន្តែអាចធ្វើឲ្យចំណង់ផ្លូវភេទយើងធ្លាក់ចុះ ពិសេសពពួកអាហារមានជាតិកាកសរសៃខ្ពស់។ យើងមិនគួរញ៉ាំអាហារទាំងនេះមុនរួមភេទ ១-២ ម៉ោងទេ ព្រោះធ្វើឲ្យតឹងពោះខ្លាំង មានអារម្មណ៍ឆ្អែតយូរ។ ជំនួសមកវិញ គ្នាយើង គួរញ៉ាំសូកូឡាមួយបន្ទះមុនរួមភេទ ព្រោះវាជួយជំរុញអ័រម៉ូនសេរ៉ូតូនីន ដែលជាអ័រម៉ូនរីករាយ ធ្វើឲ្យអារម្មណ៍ត្រេកត្រអាលរបស់យើងកើនកាន់តែខ្លាំង។
២-ផឹកគ្រឿងស្រវឹងមុនរួមភេទ
គ្នាយើងទំនងជាធ្លាប់បានឮថាផឹកស្រាក្រហមមួយកែវ ប្រហែលអាចជួយជំរុញចំណង់ផ្លូវភេទ តែគ្នាយើងត្រូវដឹដែរថាបើផឹកច្រើន អាចធ្វើឲ្យប្រតិបត្តិការលើគ្រែរបស់យើងមិនអាចឈានដល់គោលដៅបានទេ។ ក្នុងកាសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Missouri–St. Louis នៅអាមេរិក ១១% នៃអ្នកផឹកជាតិស្រវឹង សុទ្ធតែរាយការណ៍មកថា មានបញ្ហាបញ្ចេញទឹកកាម។