ស្រីៗយើងដែលមានដៃគូជីវិត ធ្លាប់សម្គាល់ថាខ្លួនយើងនៅពេលណាមានអារម្មណ៍ចង់រួមភេទខ្លាំងដែរឬទេ? ជារឿងធម្មតាទេ មិនថាស្រី ឬប្រុស គឺអារម្មណ៍ផ្លូវភាពតែមានឡើងមានចុះដូចគ្នា។ ចំពោះអត្ថបទ នេះ យើងនិយាយតែ ពីអារម្មណ៍ស្រីៗប៉ុណ្ណោះ ថាតើពេលណាស្រីៗយើងមានអារម្មណ៍ចង់រួមភេទជាងធម្មតា?
ខាងក្រោមនេះគឺជាពេលវេលាមួយចំនួនដែលស្រីៗយើងទំនងជាមានអារម្មណ៍ផ្លូវភេទខ្លាំងជាងពេលធម្មតា។
១. ពេលធ្លាក់មេជីវិត
ការសិក្សាមួយធ្វើឡើងកាលពីឆ្នាំ ២០១៥ បានរកឃើញថាស្រីៗយើងហាក់មានចំណង់ផ្លូវភេទខ្លាំងនៅមុនពេលមេជីវិតជិតធ្លាក់។ ក្រុមអ្នកស្រាវជ្រាវបានសន្មតថាប្រហែលជា២៤ម៉ោងមុនមេជីវិតធ្លាក់។
ក្រុមអ្នកស្រាវជ្រាវជឿថាអ័រម៉ូន Estradiol (ជាប្រភេទអ័រម៉ូនមួយនៃអ័រម៉ូនទាំងបីប្រភេទរបស់អ័រម៉ូនអឺស្រ្តូសែន) ជាអ្នកជំរុញឲ្យស្រីៗមានអារម្មណ៍ផ្លូវភេទពុះកញ្ច្រោល។ មួយវិញទៀតក្រោយពេល អស់រដូវ ស្រីៗភាគច្រើនថាខ្លួនធ្លាក់ចុះចំណង់ផ្លូវភេទ ការណ៍នេះអ្នកស្រាវជ្រាវថាព្រោះអ័រម៉ូន Estradiol ធ្លាក់ចុះដែរ។
២. ពេលមានផ្ទៃពោះនៅត្រីមាសទី២
ពេលស្រីៗយើងមានផ្ទៃពោះ អ័រម៉ូនមានការប្រែប្រួលយ៉ាងខ្លាំង ហើយមនុស្សស្រីយើងក៏មានការប្រែប្រួលកម្រិតនៃចំណង់ផ្លូវភេទខុសៗគ្នាដែរ។
ការសិក្សាមួយធ្វើឡើងនៅឆ្នាំ២០២០ នេះបានរកឃើញថាការប្រែប្រួលអ័រម៉ូនមួយចំនួនធ្វើឲ្យស្រីៗយើងខ្លះមានអារម្មណ៍ចង់បានការយកចិត្តទុកដាក់ពីដៃគូរបស់ខ្លួនច្រើជាងធម្មតាពេលចាប់ផ្ដើមមានផ្ទៃពោះដំបូងៗ។ ត្រង់ចំណុចនេះ មិនមែនមានន័យថាស្រីៗយើងមានចំណង់ផ្លូវភេទខ្លាំងទេនៅដំណាក់កាលនេះ ព្រោះថាកំពុងតែចាញ់កូនផង ពោលគឺ ចង់បានការយកចិត្តទុកដាក់ខ្ពស់ទៅវិញទេ។
ប៉ុន្តែនៅពេលការពពោះឈានដល់ត្រីមាសទី២វិញ ចំណង់ផ្លូវភេទរបស់ស្រីៗបែរជាមានខ្ពស់ទៅវិញ បន្ទាប់ពីចាប់ផ្ដើមស៊ាំទៅនឹងការមានផ្ទៃពោះ និងចាប់ផ្ដើមស្រួលខ្លួនឡើងវិញ។ យ៉ាងណា លុះចូលដល់ត្រីមាសទី៣ ចំណង់ផ្លូវភេទ ក៏ចាប់ផ្ដើមធ្លាក់ចុះវិញដែរ។
៣. ថ្ងៃចុងសប្ដាហ៍
តាមការស្រាវជ្រាវ ពេលវេលាក៏ជាកត្តាកំណត់មួយថាមនុស្សយើងមានចំណង់ផ្លូវភេទឬយ៉ាងណា។ ការសិក្សារកឃើញថាសិស្សសាលាស្រីៗដែលមានដៃគូរួមភេទ គឺមានចំណង់ផ្លូវភេទកើនឡើងពីពីរទៅបីដងនៅពេលចុងសប្ដាហ៍។ បើគិតជាតួលេខមធ្យមដែលស្រីៗអាចរួមភេទនៅថ្ងៃចុងសប្ដាហ៍មានដល់ទៅ២២ភាគរយ ធៀបនឹងថ្ងៃធម្មតាមានត្រឹម៩ភាគរយ។
[embed-health-tool-ovulation]