៣. ផ្លែឈើ
ការញ៉ាំផ្លែឈើឲ្យបានច្រើនអាចកាត់បន្ថយហានិភ័យនៃបញ្ហាលិង្គមិនឡើងរឹងបានចំនួន១៤% ពីព្រោះតែពពួកផ្លែឈើដូចជាផ្លែប៊ឺរី ទំពាំងបាយជូរ ប៉ោម និងផ្លែក្រូច សម្បូរទៅដោយសារជាតិFlavonoidខ្ពស់។ ចំណែកឯផ្លែឪឡឹកក៏អាចជួយឲ្យលិង្គឆាប់ឡើងរឹង និងបង្កើនចំណង់ផ្លូវភេទ ដោយសារតែវាផ្ទុកសារធាតុcitrulline ដែលបញ្ចេញអាស៊ីដអាមីណូនៅក្នុងរាងកាយ។ រីឯឆៃថាវក្រហម មានបរិមាណសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វីតាមីន និងនីត្រាតខ្ពស់ ដែលជួយបង្កើនសមត្ថភាពផ្លូវភេទ។

៤. សាច់
ជាមួយគ្នានេះដែរ សាច់សម្បូរទៅដោយជាតិប្រូតេអ៊ីន ព្រមទាំងអាស៊ីដអាមីណូ។ សាច់ភាគច្រើន ដូចជាសាច់គោ សាច់ជ្រូក និងសាច់មាន់មានសារធាតុចិញ្ចឹមដូចជាស័ង្កសី carnitine និងarginine ដែលជួយឲ្យលំហូរឈាមប្រសើរឡើង។ ដូចគ្នានេះដែរ សារធាតុ Arginineក៏អាចជួយដោះស្រាយបញ្ហាលិង្គមិនឡើងរឹងកម្រិតស្រាលទៅមធ្យមផងដែរ។
៥. គ្រាប់ធញ្ញជាតិ
ពពួកគ្រាប់ពូជ និងគ្រាប់ធញ្ញជាតិដូចជាអាល់ម៉ុន គ្រាប់ស្វាយចន្ទី សណ្ដែកដី សុទ្ធតែមានជាតិស័ង្កសី និង arginineខ្ពស់ ដែលអាចជួយពង្រឹងគុណភាពមេជីវិតឈ្មោល និងជួយបង្កើនសមត្ថភាពក្នុងការមានកូនបានយ៉ាងអស្ចារ្យ។