backup og meta

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

គ្នា​យើង​ខ្លះ​ចេះ​តែ​មាន​អារម្មណ៍​ចង់​រួម​ភេទ​គ្រប់​ពេល តាម​ពិត​​អាច​មក​ពី​មូលហេតុ​បង្កប់​ទាំង​ ៨ យ៉ាង​នេះ​សោះ។

​ពិត​ណាស់ អារម្មណ៍​ចង់​រួម​ភេទ​ គឺ​ជា​តម្រូវការ​ធម្មជាតិ​នៃ​រាងកាយ​យើង​ប៉ុណ្ណោះ​ ហើយ​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​ ក៏​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖

១. បម្រែបម្រួល​អ័រម៉ូន

កម្រិត​អ័រម៉ូន​មាន​ការ​ប្រែប្រួល​​ជា​រឿយ​ៗ ជា​ពិសេស​អំឡុង​ពេល​ពេញ​វ័យ​ និង​ពេល​ជិត​អស់​រដូវ ហើយ​ការ​ប្រែប្រួល​អ័រម៉ូន​នេះ​ដែរ ក៏​អាច​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​យើង​កើន​ឡើង​ដូច​គ្នា។

២. របប​អាហារ

ក្នុង​ករណី​ដែល​យើង​ឆ្ងល់​ថា ម៉េច​បាន​ខ្លួន​ឯង​ចេះ​តែ​ចង់​រួម​ភេទ​មិន​ឈប់​ គួរ​ក្រឡេក​មើល​​របប​អាហារ​​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ជម្រុញ​ផ្លូវ​ភេទ​ជា​ទៀងទាត់ ដូចជា​ផ្លែ​ប៊ឺរ ស្វាយ​ ផ្កា​ខាត់​ណា​បៃតង និង​អាល់ម៉ុន នោះ​ចំណង់​ផ្លូវ​ភេទ​យើង​ក៏​កើន​ឡើង​ជា​លំដាប់។

[embed-health-tool-ovulation]

៣. វដ្ត​រដូវ

វដ្ត​រដូវ​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជម្រុញ​តម្រេក​តណ្ហា​របស់​យើង។ នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​ Oestrogen និង​ Progesterone ប្រែប្រួល ចំណង់​ផ្លូវ​ភេទ​ក៏​ឡើង​ចុះ​ទៅ​តាម​នោះ​ដែរ។ អ៊ឹចឹង​ហើយ​ ទើប​ស្រី​ៗ​យើង​ខ្លះ​មាន​អារម្មណ៍​ចង់​រួម​ភេទ​គ្រប់ពេល​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​​​​​អំឡុង​ពេល​វដ្ត​​រដូវ។ ជាក់ស្តែង នេះ​គ្រាន់​តែ​ជា​សញ្ញា​វិជ្ជមាន​នៃ​សុខភាព​បន្ត​ពូជ​យើង​តែ​ប៉ុណ្ណោះ និង​មិន​មាន​អ្វី​គួរ​ឲ្យ​ខ្មាស់អៀន​ឡើយ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

៤. ញ៉ាំ​គ្រឿង​ស្រវឹង

​​​​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​ជះ​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​ចំពោះ​អ័រម៉ូន​យើង​​ដូច​គ្នា​។ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ល្អ គ្នា​យើង​ក៏​រីករាយ​នឹង​ការ​ចូល​ជិត​មនុស្ស​ដែល​យើង​ស្រលាញ់​ផង​ដែរ។ ប្រការ​នេះ​ហើយ​ អាច​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​យើង​ឡើង​ខ្ពស់​ខុស​ធម្មតា។

៥. មាន​ដៃគូ​ថ្មី

នៅ​ពេល​ដែល​​ទើប​តែ​មាន​ដៃគូ​ថ្មីថ្មោង គ្នា​យើង​តែងតែ​មាន​អារម្មណ៍​រីករាយ និង​ត្រេកត្រអាល​ចង់​រួម​ភេទ​ ហើយ​ចំណុច​នេះ​ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​​ផ្លូវ​ភេទ​គ្រប់​ពេល​ដែរ។

រួមភេទ

៦. ញៀន​នឹង​រឿង​លើ​គ្រែ

ការ​ញៀន​នឹង​រឿង​លើ​គ្រែ ក៏​អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ដែរ​ ហើយ​ចាំបាច់​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ។ ដោយ​សារ​តែ​អ្នក​ខ្លះ​ញៀន​នឹង​រឿង​លើ​គ្រែ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ទំនាក់ទំនង​ដៃ​គូ​បាត់បង់​ ហើយ​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​អៀនខ្មាស់។ ក្នុង​ករណី​នេះ យើង​គួរ​តែ​ស្វែង​រក​ជំនួយ​ពី​អ្នក​ជំនាញ​ខាង​ផ្លូវ​ភេទ​ ទើប​ជា​ការ​ប្រសើរ។

ចំណុចសំខាន់

អារម្មណ៍​ចង់​រួម​ភេទ​ គឺ​ជា​តម្រូវការ​ធម្មជាតិ​នៃ​រាងកាយ​យើង​ប៉ុណ្ណោះ​ ហើយ​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​ ក៏​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖
១. បម្រែបម្រួល​អ័រម៉ូន
២. របប​អាហារ
៣. វដ្ត​រដូវ
៤. ញ៉ាំ​គ្រឿង​ស្រវឹង
៥. មាន​ដៃគូ​ថ្មី
៦. ញៀន​នឹង​រឿង​លើ​គ្រែ

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Arousal

https://www.plannedparenthood.org/learn/sex-pleasure-and-sexual-dysfunction/sex-and-pleasure/arousal

8 reasons why you are feeling horny all the time

https://www.healthshots.com/intimate-health/sexual-health/been-feeling-horny-all-the-time-here-are-8-reasons-for-your-high-libido/

Eight Things to Know about Sex and Your Heart

https://mydoctor.kaiserpermanente.org/mas/news/eight-things-to-know-about-sex-and-your-heart-1943430

កំណែ​ប្រែបច្ចុប្បន្ន

21/11/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ធ្លាក់ឈាមពីទ្វារមាសក្រោយរួមភេទ អាចមកពីមូលហេតុ ៤ យ៉ាងនេះ

របួសទាំង៥ឧស្សាហ៍កើតអំឡុងពេលរួមភេទ និងវិធីដោះស្រាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 2 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម