ចំណង់ផ្លូវភេទកើតមកពីកត្តាជីវសាស្ត្រ កត្តាផ្ទាល់ខ្លួន និងទំនាក់ទំនង វាជាផ្នែកមួយនាំឲ្យជីវិតរស់នៅប្រចាំថ្ងៃ ពោរពេញដោយផាសុកភាព និងបទពិសោធ ប៉ុន្តែប្រុសៗគ្នាយើងខ្លះបាត់បង់ ឬថយចុះចំណង់ផ្លូវភេទ ដោយមិនដឹងមូលហេតុ នាំឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។
ឈប់សង្ស័យ “Hello គ្រូពេទ្យ” នឹងស្រាយមន្ទិលទាំងនេះ ហើយវាអាស្រ័យលើមូលហេតុមួយចំនួន៖
១- អ័រម៉ូនថយចុះ
តេស្តូតេរ៉ូន ជាអ័រម៉ូនភេទរបស់ប្រុសៗ ធ្វើឲ្យឆ្អឹង សាច់ដុំលូតលាស់ និងផលិតទឺកកាម ហើយអ័រម៉ូននេះបង្កើតឲ្យមានចំណង់ផ្លូវភេទ។ បើកម្រិតអ័រម៉ូន ចុះទាបជាង ៣០០-៣៥០ ណាណូក្រាម ក្នុងមួយដេស៊ីលីត្រឈាម មានន័យថា ចំណង់ផ្លូវភេទធ្លាក់ចុះ។ មូលធ្វើឲ្យអ័រម៉ូនធ្លាក់ចុះគឺ “កត្តាអាយុ”។ បើមានបញ្ហានេះកើតឡើង ប្រុសៗគួរទៅជួបពេទ្យដោះស្រាយ។
២- ជំងឺបាក់ទឹកចិត្ត
ជំងឺបាក់ទឹកចិត្តកើតឡើងលើមនុស្សគ្រប់គ្នា ធ្វើឲ្យថាមពលរាងកាយ និងផ្លូវចិត្តបាត់បង់ នាំឲ្យចំណង់ផ្លូវភេទចុះខ្សោយ។ ថ្នាំមួយចំនូនប្រើសម្រាប់ព្យាបាលជំងឺបាក់ទឹកចិត្ត មាន Selective Serotonin Re-uptake Inhibitors (SSRIs) ក៏មានផលប៉ះពាល់ខ្លាំងដូចគ្នាដែរ។
៣- គ្រឿងស្រវឹង ឬថ្នាំញៀន
សារធាតុញៀន ឬគ្រឿងស្រវឹង ធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ ព្រោះវាធ្វើឲ្យអ័រម៉ូនតេស្តូតេរ៉ូនធ្លាក់ចុះ ហើយផឹកគ្រឿងស្រវឹងច្រើនបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងធ្វើឲ្យអស់កម្លាំង លែងមានចំណង់ផ្លូវភេទ។
៤- ស្ត្រេស
ធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូន តាមការបញ្ចេញអ័រម៉ូន អាដ្រេណាលីន (adrenaline) និងករទីសុល (cortisol) ធ្វើឲ្យសរសៃឈាមរួមតូច និងអាអូនតូចមិនរឹង។
៥- គេងអត់គ្រប់
គេងឲ្យបានគ្រប់គ្រាន់ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរាងកាយ និងអារម្មណ៍ផ្លូវភេទ។ គេងមិនគ្រប់ធ្វើឲ្យអ័រម៉ូន ករទីសុល (cortisol) កើនឡើង និងធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ។
៦- អាអូនតូចមិនរឹង
បញ្ហាអសមត្ថភាពផ្លូវភេទ អាចប៉ះពាល់ដល់ទំនុកចិត្តប្រុសៗគ្នាយើង ដែលធ្លាប់មានបញ្ហានេះពីមុន និងភ័យខ្លាចថាវាកើតឡើងទៀត។
[embed-health-tool-bmi]
៧- អត់ទំនុកចិត្ត
ទំនុកចិត្ត ឬជឿជាក់លើខ្លួនឯង ធ្វើឲ្យយើងមើលឃើញខ្លួនឯងមានភាពទាក់ទាញ និងសិចស៊ី។ ប៉ុន្តែ ពេលបាត់បង់ទំនុកចិត្តហើយ គ្នាយើងអាចមិនមានអារម្មណ៏ផ្លូវភេទទៀតទេ។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ
៨- ផលប៉ះពាល់ដោយប្រើថ្នាំ
ថ្នាំមួយចំនួនដែលព្យាបាលជំងឺលើសឈាម អាចធ្វើឲ្យប៉ះពាល់ដល់បញ្ហាផ្លួវភេទ ដូចជា ការបញ្ចេញទឹកកាម និងអាអូនមិនរឹង។ វាបណ្តាលមកពីអ័រម៉ូនតេស្តូតេរ៉ូន (testosterone) ធ្លាក់ចុះ។ បើគ្នាយើងធ្លាប់ជួបបញ្ហាទាំងអស់ខាងលើ ឬប៉ះពាល់ចំណង់ផ្លូវភេទ គួរទៅពេទ្យធ្វើការពិនិត្យ និងព្យាបាល។ ការព្យាបាលអាចចាប់ផ្តើមដោយធម្មជាតិ រហូតដល់ព្យាបាលដោយប្រើថ្នាំ។
ចំណុចសំខាន់
- អ័រម៉ូនថយចុះ
- ជំងឺបាក់ទឹកចិត្ត
- គ្រឿងស្រវឹង ឬថ្នាំញៀន
- ស្រ្តេស
- គេងអត់គ្រប់
- អាអូនតូចមិនរឹង
- អត់ទំនុកចិត្ត