មិនថាស្រី មិនថាប្រុស ប៉ុន្តែស្រីៗគ្នាយើងធ្លាប់សង្កេតអត់ ក្រោយរួមភេទរួច មានអាការៈអីប្លែកៗកើតឡើងដែរទេ? បើមាន ចង់ដឹងថាហេតុអីអត់? គ្នាយើងខ្លះប្រាកដជាភ័យស្លន់ស្លោមិនខាន ជាពិសេសអ្នកទើបរួមភេទលើកដំបូង។ “Hello គ្រូពេទ្យ” មានបកស្រាយលម្អិតខាងក្រោម។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មិនថាស្រី មិនថាប្រុស ប៉ុន្តែស្រីៗគ្នាយើងធ្លាប់សង្កេតអត់ ក្រោយរួមភេទរួច មានអាការៈអីប្លែកៗកើតឡើងដែរទេ? បើមាន ចង់ដឹងថាហេតុអីអត់? គ្នាយើងខ្លះប្រាកដជាភ័យស្លន់ស្លោមិនខាន ជាពិសេសអ្នកទើបរួមភេទលើកដំបូង។ “Hello គ្រូពេទ្យ” មានបកស្រាយលម្អិតខាងក្រោម។
ជារឿងធម្មតាទេ ក្រោយពេលរួមភេទ ទ្វារមាសមានឈាមហូរ ក៏មិនមែនជារឿងអាក្រក់ដែរ បើសិនជារក្សាអនាម័យបានត្រឹមត្រូវ និងពិនិត្យសុខភាពផ្លូវភេទទៀងទាត់។ យ៉ាងណា ករណីខ្លះក៏អាចវិវត្តជាមហារីកផងដែរ ខណៈរោគសញ្ញាហូរឈាមក្រោយអាចមកពីកត្តាដូចជា៖
– ការបង្ករោគ ដូចជា ជំងឺរលាកអាងត្រគាក ជំងឺកាមរោគ ក្លាមេឌៀ (chlamydia)
– ស្ងួតទ្វារមាស
– ដាច់រលាត់ទ្វារមាស
– បញ្ហាដុំសាច់ (polyp) នៅមាត់ស្បូន ឬស្រទាប់ស្បូន
– កោសិកាមាត់ស្បូនលៀនចេញមកក្រៅ (cervical ectropion)។
នេះអាចជាសញ្ញាបញ្ហានៅប្រព័ន្ធបន្តពូជស្រីៗ។ ពេលជួបបញ្ហានេះ គ្នាយើងគួរទៅព្យាបាលជាបន្ទាន់ ហើយកត្តាបង្កដូចជា៖
– រលាក
– ប្រតិកម្ម ឬអាលែកហ្ស៊ី
– គីស ឬដាច់ជាលិកាក្រពេញអូវែ
– មានបុកទង្គិចលើប្រដាប់ភេទស្រ្តី។
បើសិនជាមិនព្យាបាលឲ្យបានត្រឹមត្រូវ វាអាចធ្វើឲ្យមានបញ្ហាផ្លូវភេទ និងមិនប្រក្រតីសរីរាង្គបន្តពូជ។
តិចនាំគ្នាច្រឡំថា ចុកពោះធម្មតា! ត្រូវស្វែងយល់ពីកន្លែងឈឺឲ្យបានច្បាស់លាស់។ បើសិនជាចុកនៅពោះខាងលើម្តុំក្រពះ អាចមកពី៖
– ការបង្ករោគ
– ជំងឺរលាកអាងត្រគាក
– ដុំសាច់ក្នុងស្រទាប់សាច់ដុំស្បូន
– ជំងឺអង់ដូមេទ្រីយ៉ូស៊ីស (ជំងឺស្រទាប់ស្បូន)
– រួមភេទដល់ចំណុចកំពូល ធ្វើឲ្យសាច់ដុំពោះកន្ត្រាក់
– បញ្ហាផ្លូវអារម្មណ៍ ថប់ ស្រ្តេស មួម៉ៅ ក៏អាចឲ្យចុកពោះដែរ
– រួមភេទដោយគំហុក ធ្វើឲ្យពោះផ្នែកខាងក្រោយរងសម្ពាធខ្លាំង។
ជាញឹកញាប់កើតលើស្រ្តីពេលកំពុងរួមភេទ ដោយសារតែភាពកកិត និងដាច់រលាត់ទ្វារមាស ជាហេតុនាំបញ្ហាស្ងួតទ្វារមាសនេះ។ ការស្ងួតទ្វារមាស ក៏កើតឡើង បើសិន/ដោយសារ៖
– អស់រដូវ
– កាត់ក្រពេញអូវែ
– ការសម្អាតទ្វារមាស
– សម្រាល និងបំបៅកូន
– ព្យាបាលមហារីកដោយកាំរស្មី ឬគីមី
– ការភ្ញោចអារម្មណ៍ មុនពេលរួមភេទតិចតួចពេក
– ប្រតិកម្ម ថ្នាំផ្តាសាយ និងថ្នាំប្រឆាំងការធ្លាក់ទឹកចិត្តមួយចំនួន
– ថ្នាំប្រឆាំងអ័រម៉ូនភេទស្រ្តី សម្រាប់ព្យាបាលជំងឺដុំស្បូន និងជំងឺអង់មេទ្រីយ៉ូស៊ីស
– Sjögren’s syndrome (ប្រព័ន្ធការពារទៅបំផ្លាញកោសិកាផលិតជាតិសំណើម)។
រមាស់ជាសញ្ញាបង្ហាញថា បរិយាកាសក្នុងទ្វារមាសខុសប្រក្រតី ហើយរមាស់ក្រោយពេលរួមភេទ អាចមកពី៖
– មេរោគផ្សិត
– រលាកទ្វារមាស
– មានដំបៅ ឬដុំ
– ទ្រីកូម៉ូណាស់ (Trichomoniasis) ពពួកមេរោគមានលើប្រដាប់ភេទស្ត្រី។
គ្នាយើងណា ធ្លាប់មានអាការៈក្រៅពីនេះទៀត?
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕