home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗចង់ដឹងទឹកកាមប្រុសៗមានសុខភាពល្អ ឬអត់? អាចមើលចំណុចទាំង ៦ នេះបាន!

ស្រីៗចង់ដឹងទឹកកាមប្រុសៗមានសុខភាពល្អ ឬអត់? អាចមើលចំណុចទាំង ៦ នេះបាន!

សុខភាពទឹកកាមប្រុសៗ ក៏ជា​រឿង​មួយ​ស្រីៗ ពិសេស​ប្រពន្ធៗ​មួយ​ចំនួនមិន​ទាន់​មាន​កូន​នឹង​គេ ច្បាស់​ជា​បារម្ភ​ ខ្វាយខ្វល់ច្រើន ចង់​ដឹង​ថា ទឹក​កាម​ប្តី​យើង​មាន​បញ្ហា​អត់ បាន​ជា​យូរ​ហើយ​នៅ​តែ​គ្មាន​កូន។ ហើយ​សម្រាប់​ស្រីៗ​កំពុង​មាន​ស្នេហា គ្រោង​រៀប​ការ​ ក៏គួរ​ដឹង​ផង ពី​សុខភាព​ទឹក​កាម​ប្រុសៗ បើ​មិន​អ៊ីចឹង ប្រយ័ត្នការ​ហើយ​គ្មាន​កូននឹង​គេ​ទៅ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​ចំណុច​ទាំង ៦ របស់​ប្រុសៗ អាច​វាយតម្លៃទឹក​កាម​មាន​សុខភាពល្អ ឬអត់?

១- ចូលចិត្ដញ៉ាំសាច់ត្រី

បើ​ប្តី ឬមិត្ត​ប្រុសយើង​ចូល​ចិត្ដ​ញ៉ាំ​ត្រី នោះ​ភាគ​រយមេជីវិត​មាន​សុខភាព​ល្អ​កាន់​តែ​ខ្ពស់។ យោង​តាម​ការ​សិក្សា​មួយ​ របស់​សាកលវិទ្យាល័យ​ Harvard University សហរដ្ឋអាមេរិក ធ្វើ​លើ​​ប្រុសៗចូលចិត្ត​​ញ៉ាំ​សាច់​ត្រី​ច្រើន រក​ឃើញ​ថា ទឹក​កាម​របស់​ពួកគេ​ ​មាន​សុខ​ភាព​ល្អ​ជាង ប្រុសៗ​មិន​ញ៉ាំ​សាច់​ត្រី​ ដល់​ទៅ ៦៥​ ភាគ​រយ។ ហេតុ​នេះ​បើ​ប្តី​យើង ឬ​សង្សារ ​ចូល​ចិត្ដ​ញ៉ាំ​សាច់​ត្រី នោះ​មេជីវិត​ ក៏​អាច​មាន​សុខភាព​ល្អ​ដែរ។

២- មិនចូលចិត្ដញ៉ាំសាច់កែច្នៃ

បើ​​មិន​ចូល​ចិត្ដ​ញ៉ាំ​សាច់​ប្រភេទ​កែ​ច្នៃ​ ​ភាគ​រយ​មេជីវិតប្រុសៗ ក៏មាន​សុខ​ភាព​ល្អកាន់​តែ​ខ្លាំង​ឡើង​មួយ​កម្រិត​ទៀត។ ​យោង​តាម​ការ​សិក្សា​មួយ​ ធ្វើ​ឡើង​ដោយ​ស្រាវ​ជ្រាវ​នៅ Harvard University សហរដ្ឋអាមេរិក លើក​ឡើង​ថា​ ​ប្រុសៗ​ញ៉ាំ​សាច់​កែ​ច្នៃ​ច្រើន ភាគ​ច្រើន​មាន​មេជីវិត​មាន​រូប​រាង​ល្អ​ក្នុង​ចំនួន​​តិច​តួច ពោល​គឺ​ទាប​ជាង​ប្រុសៗមិន​ចូល​ចិត្ត​ញ៉ាំ​សាច់​កែ​ច្នៃ។

៣- ​មាន​​ដង​ខ្លួន​ផ្នែក​កណ្ដាល​នៅល្អ

យោង​តាម​ការ​សិក្សា ធ្វើ​ឡើង​នៅ​ប្រទេស​ហូឡង់ ​ប្រុសៗ​មាន​ទំហំ​ចង្កេះ​ចាប់​ពី​ ៤០​អ៊ីញ​ (ប្រហែល ១០២ សង់​ទី​ម៉ែត្រ) ឡើង​ ភាគ​ច្រើនក្នុង​ទឹក​កាម​​មាន​មេជីវិត​តិច ហើយ​មេជីវិត​​មាន​សកម្មភាព​ល្អ​ ក៏​មាន​តិច​ដែរ​ បើ​ប្រៀប​ជា​មួយ​បុរស​មាន​ទំហំ​ចង្កេះ​តាម​ស្តង់​ដារ។ អ្នក​ស្រាវ​ជ្រាវ​បញ្ជាក់​ថា​ ពេល​ដង​ខ្លួន​ផ្នែក​កណ្ដាល​យើង​ធ្ងន់​ពេក ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផលិតទឹក​កាម។

៤- មិនចូលចិត្ដស្លៀកខោក្នុងរឹបៗ

សីតុណ្ហភាព​នៅ​ស្រោម​ពង​ស្វាស​ ​មាន​សារៈ​សំខាន់ ​សម្រាប់​ធ្វើ​ឲ្យ​មេជីវិតប្រុសៗមាន​សុខ​ភាព​ល្អ ហើយ​ការ​ស្លៀក​ខោ​ក្នុង​រលុង​ៗ​ អាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​នៅ​តំបន់​នោះ​ធ្លាក់​ចុះ​ទាប ​ជាង​ប្រុសៗ​ស្លៀក​ខោ​ក្នុង​តឹង​ៗ។ ការ​សិក្សា​នៅ​ចក្រភព​អង់​គ្លេស ​បង្ហាញ​ថា ​ប្រុសៗ ​ស្លៀក​ខោ​ក្នុង​រលុង​ៗ​ គឺមាន​អត្រា​មេជីវិតមានសុខភាព​មិន​ល្អ ទាបជាង​ប្រុសៗ​ស្លៀក​ខោ​ក្នុង​រឹបៗ​ដល់​ទៅ ២៤ ភាគរយ។ ដូច​នេះ​ ការ​ជ្រើស​យក​ខោ​ក្នុង​មក​ស្លៀក​ ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់ ដើម្បី​ជួយ​ឲ្យ​សុខភាព​មេជីវិត​កាន់​តែ​ល្អ។

អត្ថបទ​ពាក់​ព័ន្ធ៖

៥- ចូលចិត្ត​ហាត់​ប្រាណ

បើ​ប្តី ឬប្រុសៗ​យើង ចូលចិត្ត និង​ទម្លាប់​​ហាត់​ប្រាណ​ជា​ប្រចាំ មិន​បាច់​និយាយទេ មេជីវិតក្នុង​ទឹក​កាម​ ច្បាស់​ជា​មាន​សុខភាព​ល្អ​ហើយ។ បើ​យោង​តាម​ការ​សិក្សា​នៅ​​សលក​វិទ្យា​ល័យ Harvard ​លើក​ឡើង​ថា ​ប្រុសៗ​ហាត់​ប្រាណ​ជា​ប្រចាំ​ ប្រហែល ១៥ ​ម៉ោង​/សប្ដាហ៍​ ​កំហាប់​ទឹក​កាម​នឹង​ខ្ពស់​ជា​ប្រុសៗ​​មិន​ហាត់​ប្រាណ​សោះដល់​ទៅ ៧៣% ​ឯណោះ។

៦- មិនមែន​ជា​ប្រុស​ស្អាត

រឿង​​សំខាន់បំផុត​ចំពោះ​ស្រីៗ បើ​មាន​សង្សារ ឬប្តី មាន​មុខ​មាត់​សាមញ្ញ​ធម្មតា ច្បាស់​ជា​​មិន​ធ្វើ​​ខូច​ចិត្ដច្រើន​ទេ ពិសេស​រឿង​សម្បូរ​ស្រីៗតាម​ស្នេហ៍​ច្រើន ដូច​ប្រុស​ៗ​មាន​សាច់​ដុំ​កង់​ៗ ​និង​មាន​មុខ​មាត់​សង្ហារដូច​តារានោះ​ឡើយ នេះ​បើ​យោង​តាម​ការ​សិក្សា​ក្នុង​ពេល​ថ្មី​ៗ​នេះ។

អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អេស្ប៉ាញ និង​ហ្វាំងឡង់ បាន​រក​ឃើញថា​ ​ប្រុសៗ​មាន​មុខ​មាត់​ធម្មតា មាន​មេជីវិត​មាន​សុខ​ភាព​ល្អ ​ច្រើន​ជាង​ប្រុស​ៗ​មុខ​សង្ហា​ស្អាត​ៗ ខណៈមូល​ហេតុ​នាំឲ្យ​គេ​គិត​បែប​នេះ ប្រុសៗ​ធម្មតា គឺមាន​ថាម​ពល​ថេរ​មួយ​សម្រាប់​​ជំនួយ​ដល់​ការ​បង្ក​កំណើត ដោយ​ថាម​ពល​នេះ​ ​មាន​ទំនាក់​ទំនង​ជា​មួយ​សារធាតុ​ផ្សំ​ជា​ច្រើន។ ហេតុ​​នេះ​​បើ​ប្រុសៗ​មាន​ធន​ធាន​ខាង​ផលិត​មេជីវិត​បាន​កាន់​តែ​ច្រើន ​ច្បាស់​ជា​មិន​សូវ​មាន​ធន​ធានរូប​សម្បត្ដិច្រើន​នោះ​ឡើយ ដូច​ជា​មុខ​មាត់​គាត់​ជា​ដើម ក៏​​មិន​សង្ហា​ដែរ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​សាស្ត្រាចារ្យ Jukka Kekäläinen។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

5 SIGNS YOUR MAN HAS GOT HEALTHY SEMEN http://www.elcrema.com/2014/11/15/5-signs-your-man-has-got-healthy-semen/  Accessed: 8 January, 2017

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ណៃ ទូច នៅ 23/08/2019
ត្រួតពិនិត្យ​ដោយ គឹម កាណែល
x