brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ហានិភ័យមួយចំនួនប្រុសៗគួរដឹង រឿងរួមភេទដោយប្រើមាត់

ការរួមភេទដោយប្រើមាត់គឺជាវិធីរួមភេទដែលបម្រើដល់ចំណង់ផ្លូវភេទដៃគូស្នេហា ។ ការអនុវត្ដវិធីបែបនេះ ថ្វីដ្បិតតែអាចជៀសផុតពីការមានផ្ទៃពោះ ប៉ុន្ដែនៅតែស្ថិតក្នុងហានិភ័យនៃការឆ្លងជំងឺផ្សេងៗជាច្រើនបាន។ តួយ៉ាងតាមការសិក្សាបានបង្ហាញថា ភាគរយដៃគូដែលចូលចិត្ដរួមភេទដោយប្រើមាត់ ប្រុសៗ ប្រឈមកើតជំងឺមហារីកមាត់ និងបំពង់ក ច្រើនជាងមនុស្សស្រី។

ហានិភ័យមួយចំនួនប្រុសៗគួរដឹង រឿងរួមភេទដោយប្រើមាត់

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

អ្នកស្រី Gypsyamber D’Souza សាស្ដ្រាចារ្យស្រាវជ្រាវផ្នែកជំងឺមហារីក នៅសាកលវិទ្យាល័យ Johns Hopkins មានប្រសាសន៍ថា ដៃគូដែលចូលចិត្ដរួមភេទតាមមាត់ ភាគច្រើនបុរសៗប្រឈមនឹងការកើតជំងឺមហារីក មាត់នឹងបំពង់ក ច្រើនជាងស្រី្ដ នោះបណ្ដាលមកពី វីរុសបង្កជំងឺមហារីកមាត់ស្បូន HPV ដែល​ឈានដល់មហារីក។ ក្នុងចំណោម បុរស៣នាក់ មានចំនួន២នាក់ទៅហើយដែលកើតជំងឺមហារីក តាមរយៈការរួមភេទដោយប្រើមាត់។

ការសិក្សានេះធ្វើឡើងលើប្រជាជនអាមេរិកកើតជំងឺមហារីកបំពង់ក និង មាត់ ដែលបានរួមភេទតាមមាត់ ដោយលទ្ធផលបង្ហាញថា​អ្នកជំងឺទាំងនោះស្ថិតក្នុងវ័យកណ្ដាលពេញប្រលូកនឹងការរួមភេទ ហើយបុរសច្រើនជាងស្រីចំនួន​២​ដងកើត​ជំងឺ​នេះ។ អ្នកស្រីបានបញ្ជាក់ទៀតថា អត្រានៃការរួមភេទតាមមាត់របស់យុវវ័យមានការកើនឡើង តែអត្រានៃការឆ្លងជំងឺកាមរោគតាមមាត់ លើស្រី្ដមានភាគរយតិចជាងបុរស។

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

តិចនិចសិច

រឿងមួយដែលគួរកត់សម្គាល់ចំពោះមូលហេតុដែលបុរសៗប្រឈមខ្លាំងនឹងការកើតជំងឺមហារីច្រើនជាមនុស្សស្រីគឺថា បុរសៗដែលធ្លាប់ឆ្លងជំងឺកាមរោគតាមមាត់ មិនបានព្យាបាល ឲ្យបានជាដូចស្រីៗនោះទេ កត្ដានេះអាច​វិវត្ដទៅជាជំងឺមហារីកបាន។ ការឆ្លងជំងឺកាមរោគបានកើតឡើងស្ទើរតែទូទៅ ហើយមនុស្សភាគច្រើន ក៏បានព្យាបាល ម្ដង​ទៅពីរ​ដង ក្នុង១ឆ្នាំ។ ស្រីៗតែងតែចំណាយពេលពីនិត្យ​សុខភាព​ប្រចាំឆ្នាំ ដូច្នោះមានភាគរយតិចដែលអាចកើតឡើងជំងឺមហារីកបាន។ ដូច្នេះចូរប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកាមរោគ តាមការរួមភេទតាមមាត់ ដែល​នាំឲ្យ​កើត​ជំងឺមហារីកបានដែរ។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 28/03/2023