ផ្លូវភេទនិងការការពារ

ផ្លូវភេទនិងការការពារ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ ការ​ការពារ ដើម្បី​រួមភេទ​ដោយ​ស្រណុកសុខស្រួល​និង​ការពារ​ពី​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ឬ​មាន​ឆ្លងរោគ​ផ្សេងៗ

ចំណេះដឹងទូទៅ

ផ្លូវភេទនិងការការពារ

សម្រាលកូនហើយប៉ុន្មានសប្តាហ៍ ទើបអាចរួមភេទវិញបាន?

រយៈពេលសម្រាប់ការរួមភេទលើកដំបូងបន្ទាប់ពីសម្រាលកូន គឺនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្ដែតាមការណែរនាំរបស់គ្រូពេទ្យភាគច្រើន ដៃគូគួរតែរង់ចាំយ៉ាងហោចឲ្យបានចន្លោះ៨ ទៅ ១២សប្ដាហ៍ក្រោយសម្រាល។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! សុខភាពម្ដាយក្រោយពេលសម្រាល មានភាពទន់ខ្សោយមិនទាន់រឹងមាំល្អនោះទេ ម្យ៉ាងទៀតកម្រិតអ័រម៉ូនក្នុងរាងកាយ អារម្មណ៍ និង បម្រែបម្រួលទម្រង់សុខភាពផ្លូវភេទក៏មិនទាន់វិលត្រលប់ទៅរកស្ថានភាពល្អប្រសើរនោះដែរ ដូច្នេះត្រូវការពេលវេលាមួយរយៈសិន អាចចន្លោះយ៉ាងហោចពី៨ ទៅ ១២សប្ដាហ៍ក្រោយពេលសម្រាល។ តើការរួមភេទក្រោយពេលសម្រាលអាចប្រឈមបញ្ហាអ្វីខ្លះ? ការរួមភេទក្រោយពេលសម្រាលមុន៨សប្ដាហ៍ អាចប្រឈមបញ្ហាកើតឡើងដូចជា៖ ១.ទ្វារមាសមានសភាពស្ងួត ស្ដ្រីក្រោយពេលសម្រាល សុខភាពផ្លូវភេទនៅមិនទាន់ល្អប្រសើរទាំងស្រុងនោះទេ ពិសេសប្រែបម្រួលអ័រម៉ូនក៏ស្ថិតក្នុងស្ថានភាពមិនប្រក្រតីជាកត្ដារំខានមិនអាចបញ្ចេញទឹករំអិលបម្រើការរួមភេទបាន ធ្វើទ្វារមាសមានសភាពស្ងួត ហើយនេះក៏ជាហេតុធ្វើឲ្យគាត់មិនទាន់មានអារម្មណ៍បង្កើតបរិយាកាសរីករាយជាមួយស្វាមីបាននោះដែរ។ ខណៈនោះប្រសិនបើដៃគូចង់បង្កើតបរិយាកាសរីករាយមែន ក៏អាចប្រើប្រាស់ទឹករំអិលជំនួយបាន។ ២.ទ្វារមាសរលុង ក្រោយពេលសម្រាល ទ្វារមាសស្ដ្រីនឹងមានការប្រែប្រួលទម្រង់ និងទំហំក៏រីកធំជាងមុន បណ្ដាលដៃគូរួមភេទមានអារម្មណ៍ថារលុង ហើយក៏មិនសូវមានអារម្មណ៍កក់ក្ដៅដូចកាលពីមិនទាន់មានកូននោះទេ។ ប៉ុន្ដែចំណុចនេះមិនមែនជាបញ្ហានោះទេ ឲ្យដៃគូទាំងពីររីករាយ និងយល់ពីគ្នា។ ៣.ការឈឺចាប់ ការរួមភេទក្រោយពេលសម្រាល ស្ដ្រីអាចមានការឈឺចាប់ ប៉ុន្ដែករណីនេះមិនទាំងអស់នោះទេ ព្រោះស្ដ្រីមួយចំនួនក្នុងកំលុងសម្រាល អាចប៉ះពាល់ដល់ទ្វារ ដូចជាការដាច់រលាត់ ខូចខាតទ្រង់ទ្រាយដើម បូករួមទាំងករណីខ្លះទ្វារមាសមានសភាពស្ងួតជាដើម។ ប្រសិនបើការសម្រាល មិនប៉ះពាល់ទ្វារមាសគាត់ទេ នោះការរួមភេទនឹងមិនបង្កការឈឺចាប់នោះទេ។ ៤.ប្រឈមឆ្លងមេរោគ ការរួមភេទក្រោយពេលសម្រាល ជាការណែរនាំគួរតែប្រើប្រាស់ស្រោមអនាម័យ ដែលជាជម្រើសល្អបំផុត។ ការប្រើប្រាស់ស្រោមអនាម័យ អាចការពារបានទាំងខាងស្វាមី និង ខាងភរិយា ព្រោះអាចការពារពីពពួកបាក់តេរី ដែលយើងសម្អាតមិនបានស្អាតល្អមុនពេលរួមភេទ និងងាយបង្កទៅជាមេរោគ ប៉ះពាល់សុខភាព ពិសេសស្ដ្រីតែម្ដង ខណៈដែលសុខភាពស្បូននៅមិនទាន់រឹងមាំល្អ ងាយរងគ្រោះជាងខាងបុរស។ វិធីល្អៗគួរអនុវត្ដប្រសិនបើចង់រួមភេទក្រោយពេលសម្រាល សម្រាប់បុរសៗ ប្រសិនជាមានអារម្មណ៍ហើយនោះ […]

ស្វែងរក ផ្លូវភេទនិងការការពារ

ផ្លូវភេទនិងការការពារ

ធ្លាប់ឮពីបូសអន្ទង់ទេ មកអី? កើតម្តងហើយអាចកើតទៀតទេ?

បូស​អន្ទង់ ជា​បូស​ដែល​កើត​នៅ​ម្តុំ​ទ្វារ​លាមក ឬ​រន្ធ​គូទ ដោយ​ការ​ស៊ី​ចាក់​រូង​កកើត​ជា​ខ្ទុះ ចេញ​ពី​ក្នុង​រន្ធ​បាត​មក​ក្រៅ ដែល​ភាគ​ច្រើន​​កើត​លើ​មនុស្ស​ពេញ​វ័យ ហើយ​ក៏​អាច​កើត​មាន​លើ​កូន​ក្មេង​ដែរ នេះ​បើ​តាម​ប្រភព​​មន្ទីរពេទ្យ​កាល់ម៉ែត។ ១. រោគសញ្ញាបូសអន្ទង់ – មាន​ដុំ​ពក​ហើម – ឈឺ​នៅ​តំបន់​រន្ធគូទ និង​ក្នុង​រន្ធគូទ – មាន​ហូរ​ខ្ទុះ​នៅ​រន្ធគូទ – សើម​ជាប់​ជា​ប្រចាំ​នៅ​រន្ធគូជ – រមាស់​រន្ធគូទ។ ២. មូលហេតុ​កើត​បូស​អន្ទង់ ជា​ធម្មតា​នៅ​ខាង​ក្នុង​រន្ធគូទ​របស់​មនុស្ស​យើង​គ្រប់​គ្នា មាន​ក្រពេញ​ធម្មជាតិ​តូចៗ​ជា​ច្រើន។ គេសន្និដ្ឋាន​ថា​ជំងឺ​បូស​អន្ទង់​បណ្ដាល​មក​ពី​ការ​ស្ទះ​រន្ធ​នៃ​ក្រពេញ​តូចៗ​ទាំង​នោះ ដែល​បង្ក​ឲ្យ​មាន​ខ្ទុះ​ស៊ី​ចាក់​រូង​ចេញ​មក​ខាង​ក្រៅ។ ៣. វិធី​ព្យាបាល​បូស​អន្ទង់ ជំងឺ​បូស​អន្ទង់​មិន​មាន​វិធី​ផ្សេង​សម្រាប់​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ទេ ក្រៅ​ពី​ការ​វះកាត់​នោះ​ទេ។ ការ​វះបូស​អន្ទង់​មាន​២​ប្រភេទ គឺ​ការ​វះ​បង្ហូរ​ខ្ទុះ​បន្ធូរ​បន្ថយ​ការ​ឈឺ​ចាប់ និង​ការ​វះ​ឲ្យ​ជា​សះ​ស្បើយ។ ប៉ុន្តែ​បូស​អន្ទង់​នឹង​លាប់​មក​វិញ ប្រសិន​បើ​យើង​មិន​បាន​វះ​ផ្ដាច់​ផ្លូវ​រូង​របស់​វា​ទេ។ ការ​វះ​អាច​នឹង​ត្រូវ​ធ្វើ​ឡើង ២​ឬ​៣​ដង ប្រសិន​បើ​បូស​នោះ​ស៊ី​រូង​ប៉ះពាល់​សាច់ដុំ​រន្ធគូទ​ធ្ងន់ធ្ងរ។ ៤. ផល​វិបាក​នៃ​ជំងឺ​បូស​​អន្ទង់ បូស​អន្ទង់​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត បើ​បូស​ហើម​ឈឺ ហើយ​មិន​បាន​វះ​បង្ហូរ​ខ្ទុះ​ចេញ នៅ​តែ លេប​ថ្នាំ​អូស​បន្លាយ​ពេល​វេលា បូស​នោះ​អាច​រាលដាល​ធំ​បង្ក​ឲ្យ​ស្លោក​ពេញ​តំបន់​បាត។ អត្ថបទពាក់ព័ន្ធ៖ Abscess Surgery (​វះ​បូស) អីគេ​ជា​បូស​សុដន់ ហើយស្រីៗ​ណាខ្លះ​ប្រឈម​កើត​បូសសុដន់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ផ្លូវភេទនិងការការពារ

Female Sexual Dysfunction (អសមត្ថភាពផ្លូវភេទលើស្រ្តី)

និយមន័យ១- ​អ្វី​ជា​បញ្ហា​អ​សមត្ថភាព​ផ្លូវ​ភេទ​លើស្ត្រី? បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​លើស្ត្រី ​កើត​ឡើងហើយ មិន​បាត់​ទៅ​វិញ​នោះ​ទេ ខណៈ​ស្ត្រីតែង​​ជួប​បញ្ហា​​មួយ​ចំនួន​ទាក់​ទង​ជាមួយ​នឹង​ការ​ឆ្លើយ​តប​ជា​មួយ​សមត្ថភាព​ផ្លូវ​ភេទ​លើ​គ្រែ ដូច​ជា បាត់​បង់​ចំណង់​ផ្លូវ​ភេទ មិន​អាច​ឈាន​ដល់​​កំពូល​ ឬ​​ឈឺ​ចាប់​ពេល​​រួម​ភេទ ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ ទំនាក់​ទំនង​​ជា​មួយ​ដៃ​គូ។ ​ស្រី​ៗជា​ច្រើន​ កំពុង​​ជួប​ប្រទះ​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​ ខណៈ​បញ្ហា​នេះ​ អាច​កើត​ឡើង​នៅ​លើ​មនុស្ស​ស្ត្រីគ្រប់​វ័យ។ ស្រីៗ​អាច​នឹង​ជួប​បញ្ហា​នេះ​ជា​យូរ​អង្វែង ​រាល់​ពេលរួម​ភេទ។ ការ​ឆ្លើយ​តប​ជាមួយ​​រឿង​លើ​គ្រែ​ អាច​ទាក់​ទង​ជាមួយ​កត្តា​ផ្លូវ​រាង​កាយ ផ្លូវ​អារម្មណ៍ បទ​ពិសោធ ជំនឿចិត្ត ទម្លាប់​​រស់​នៅ និង​ទំនាក់​ទំនងផ្ទាល់​ជា​មួយ​ដៃ​គូ។ បើ​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​ក្នុង​ចំណោម​កត្តា​​ខាង​លើ នោះ​​នឹង​ជះ​ឥទ្ធិពល​ដល់​ចំណង់​ផ្លូវ​ភេទ ភាព​ស្រើប​ស្រាល និង​ការ​ឈាន​ដល់​កំពូល​។ ចំណែក វិធី​​ព្យាបាល​វិញ ប្រហែល​ជា​ត្រូវ​ប្រើ​វិធី​ព្យាបាល​ជា​ច្រើន​មុខ ដើម្បីដោះ​ស្រាយ​​បញ្ហា​មួយ​នេះ។ ២- បញ្ហាអសមត្ថភាពលើស្ត្រី​កើតឡើងញឹកញាប់ដែរទេ? បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​លើស្ត្រី ច្រើន​កើត​លើ​មនុស្ស​ស្រី ​មាន​អាយុ​លើស​ពី ៥០ ឆ្នាំ​ឡើង​ទៅ។ សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ ដើម្បី​ទទួល​បាន​ព័ត៌​មាន​លម្អិត​អំពី​បញ្ហា​មួយ​នេះ។ រោគសញ្ញា៣-  រោគ​សញ្ញាអ​សមត្ថភាព​ផ្លូវ​ភេទ​លើ​ស្ត្រី​មាន​អ្វី​ខ្លះ? រោគ​សញ្ញាបញ្ហា​អសមត្ថភាព​ផ្លូវ​ភេទលើស្ត្រី អាច​កើត​មាន​ឡើង​ ​អាស្រ័យ​ទៅ​តាម​ប្រភេទ​បញ្ហា​អសមត្ថភាព យើង​កំពុង​ជួប​ប្រទះ​ ​ដូចជា៖ – ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ៖ នេះ​ជា​រោគ​សញ្ញា ឃើញឧស្សាហ៍​​កើត​មាន​ជាង​គេ​បង្អស់ ធ្វើ​ឲ្យស្រីៗ​​គ្មាន​​អារម្មណ៍​ចង់​រួម​ភេទ ឬ​ចំណាប់​អារម្មណ៍​រឿង​ផ្លូវ​ភេទ​ថយ​ចុះ។ – បញ្ហា​មិនស្រើប​ស្រាល៖ ចំណង់​ផ្លូវ​ភេទអាច​ថយ​ចុះ ប៉ុន្តែ​​ក៏​អាច​មាន​បញ្ហា​ពិបាក ​ដោយ​សារគ្មាន​អារម្មណ៍​ស្រើប​ស្រាល ឬ​មិន​អាច​មាន​អារម្មណ៍​ត្រេក​ត្រអាល​អំឡុង​ពេល​រួម​ភេទ។ – បញ្ហា​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល៖ ស្រីៗ​មាន​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ ប្រហែល​ជា​ពិបាក​នឹង​ឈាន​ដល់​កំពូល​ណាស់ ​ទោះ​បី​ជា​ ដៃគូ​ខាង​ប្រុស […]


ផ្លូវភេទនិងការការពារ

សម្រាល​កូន​រួច​ប៉ុន្មាន​ខែ ទើប​ស្រីៗ​អាចផ្តើម​រឿង​លើ​គ្រែ​​វិញបាន?​

សំណួ​រនេះ​ច្បាស់​ជា​ម៉ាក់ៗ​ថ្មី​ថ្មោង​ចង់​ដឹង​ហើយ តើ​ក្រោយ​សម្រាល​អាអូន​រួច​ប៉ុន្មាន​ខែ ទើប​អាច​រួមភេទ​បាន មិនព្រួយរឿង​ប៉ះពាល់​សុខភាព ឬ​ទាស់​ដំណេក ដែល​ចាស់​តែង​និយាយ​នោះ។ តាម​ក្បូន​វេជ្ជសាស្ត្រ រាង​កាយ​របស់​ស្រីៗ​នឹង​ត្រឡប់​មក​ធម្មតា​វិញ​រយៈពេល ៦ សប្តាហ៍ ​ក្រោយ​ពេល​សម្រាល​កូន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់។ ទោះ​ជា​បែប​នេះ​ក្តី​លោកស្រី​វេជ្ជបណ្ឌិត​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​យើង​រួមភេទ​ក្រោយ​ពេល​មាន​រដូវ​ឡើង​វិញ អាច ៦ សប្តាហ៍​ក្រោយ​សម្រាល ឬ​លើស​ពី​នេះ ព្រោះ​ប្រដាប់​បន្តពូជ​របស់​មនុស្ស​ស្រី​យើង​ចាប់ផ្តើម​ដំណើរ​ការ​ធម្មតា​វិញ​ ធ្វើ​ឲ្យ​ការ​រួមភេទ​មាន​សុវត្ថិភាព​បំផុត។ ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ លោក​ស្រី​ថា ស្រីៗ​យើង​ក្រោយ​សម្រាល​រួច​ឆាប់ ឬ​ក្រ​ក៏​មក​រដូវ​វិញ អាស្រ័យ​ទៅ​លើ​ការ​បំបៅ​កូនដោះ​កូន​ដែរ បើម៉ាក់ៗ​បំបៅ​ដោះ​កូន​ញឹក​ញាប់ ហើយ​រយៈ​ពេលយូរ នោះ​អាច​ពន្យារ​ការ​មក​រដូវ។ ទោះ​មិន​ទាន់​មាន​ឈាម​រដូវ ការ​រួមភេទ​អំឡុង​ពេល ៦ សប្តាហ៍ ក្រោយ​សម្រាល​អាច​មាន​កូន​បាន ដូច្នេះ​យើង​ត្រូវ​មាន​វិធី​ការពារ បើ​មិន​ឲ្យ​ភ្លាត់​ស្នៀត​មាន​កូន​មួយ​ទៀត។ ស្វែងយល់បន្ថែមពីបញ្ហាស្ត្រី៖ ស្រីៗអាច​មាន​ផ្ទៃពោះភ្លាមៗក្រោយអស់ឈាមរដូវអត់? ​៥ចំណុច ម៉ាក់ៗ​ថ្មីថ្មោង​​ចង់​ដឹងរឿង​​រដូវ​ដំបូង​ក្រោយ​សម្រាល​ ស្រីៗ​ដឹង​អត់ មក​រដូវ​ម្ដងៗ ខ្លួនយើងអស់​ឈាម​ប៉ុន្មាន? ស្រីៗធ្លាប់​ជួប​អត់ពេលខ្លះមួយខែមករដូវដល់ទៅពីរដង តើមកពីអ្វី?​ លម្អិតពីរឿងទាស់ដំណេក ក្រោយសម្រាលកូន ធ្លាប់ឮចាស់ៗនិយាយរឿងទាស់ក្រោយសម្រាលទេ ចុះពេទ្យបកស្រាយម៉េច?


ផ្លូវភេទនិងការការពារ

Decreased libido (ថយ​ចំណង់​ផ្លូវភេទ)

និយមន័យ១- ថយ​ចុះ​ចំណង់​ផ្លូវភេទជាអ្វី?​ ថយ​ចុះ​ចំណង់​ផ្លូវភេទ ជា​បញ្ហា​ទូទៅ​​អាច​កើត​មាន​លើ​មនុស្ស​ប្រុស​ម្នាក់​ក្នុង​ចំណោម​ ៥​នាក់ ប៉ុន្តែ​បញ្ហា​ទាំង​នេះ​ក៏​កើត​មាន​លើ​ស្រីៗ​ដូចគ្នា អាច​ជួប​ប្រទះ​គ្រប់​ដំណាក់​កាល​ណា​មួយ​ក្នុង​ជីវិត​យើង។ ជា​រឿយៗ​ ទាក់ទងភាពតានតឹង​ពី​ការងារ បញ្ហា​ផ្ទាល់ខ្លួន​ ឬ​មាន​ការ​ផ្លាស់ប្តូរអ្វីមួយសំខាន់​ក្នុង​ជីរិត​ ​ដូចជា​មានផ្ទៃពោះ​ សម្រាល​បេប៊ី ​ឬ​បំបៅ​ដោះ​អូនៗ​ជាដើម។ យ៉ាង​ណា​ បាត់បង់​ចំណង់​​ផ្លូវភេទ​ពុំ​បាន​រំពឹង​ទុក​ ពិសេស​នៅពេល​​យើង​មានកើត​រយៈពេល​យូរ ​ឬ​មាន​បាត់ៗ ​អាច​បណ្តាល​មក​​ពីបញ្ហា​ផ្ទាល់ខ្លួន​ ថ្នាំ​ ឬ​របៀប​រស់នៅ​​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវិត​ផ្លូវភេទ​តែម្តង។ ​បើ​បារម្ភ​ថា​ចំណង់​ផ្លូវភេទ​យើង​ថយចុះ ​ពិសេស​ពេល​រួមភេទ​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ​ឬ​ប៉ះពាល់​ទំនាក់ទំនង​ជាមួយ​ដៃ​គូ គប្បី​ជួប​គ្រូពេទ្យ​ ពិភាក្សា​រក​មូលហេតុ​ និង​វិធី​ព្យាបាល​ដោយ​​ប្រើថ្នាំ ​ឬ​ព្យាបាល​តាម​ផ្លូវចិត្តក៏បាន។ ២- កើតឡើងញឹកញាប់ដែរទេ? បញ្ហា​នេះ​​ភាគច្រើនកើត​ចំពោះ​ទាំងបុរស និងស្ត្រី មាន​អាយុ​លើស​ ៦០​ឆ្នាំ​។​ ​យ៉ាង​ណាមិញ ​បញ្ហា​គឺអាច​ព្យាបាល​បាន ​ដោយ​កាត់បន្ថយ​​កត្តាហានិភ័យ​មួយ​ចំនូន​។ ​សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគសញ្ញាបញ្ហាមានអ្វីខ្លះ? រោគសញ្ញា​ថយចុះ​ចំណង់ផ្លូវភេទ​អាច​មាន​ច្រើន​ ប៉ុន្តែ​រោគសញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​មានដូចជា៖ – អាអូន​មិន​ឡើង​រឹង (​ប្រុសៗ)​ – ទឹកកាម​តិច​ – ជ្រុះ​សក់​ – ហត់ ​និង​អស់​កម្លាំង – សាច់ដុំ​ចុះ​ខ្សោយ​ – អារម្មណ៍​ផ្លាស់ប្តូរ​ – ថយចុះ​ម៉ាស់ឆ្អឹង។ ៤- ពេលណាគួរទៅជួបពេទ្យ? ​ធ្វើ​រោគវិនិច្ឆ័យ​ និង​ព្យាបាល​ទាន់​ពេល​អាច​ជួយ​ទប់ស្កាត់​បញ្ហាកុំ​ឲ្យ​ធ្ងន់ធ្ងរ​ខ្លាំង ក៏​ដូចជា​បង្ការ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​​ផ្សេង​ទៀត ហេតុនេះ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​​ឲ្យបាន​ឆាប់​តាមអាច​ធ្វើ​បាន​ ដើម្បី​ការពារ​ស្ថានភាព​ធ្ងន់ធ្ងរ​កុំឲ្យ​កើតមាន​ឡើង។ ប្រសិន​បើ​មាន​រោគសញ្ញា​ណាមួយ​​បាន​រៀបរាប់​ខាងលើ ឬ​មាន​ជាសំនួរ​សូម​ទៅពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ពីព្រោះ​រាងកាយ​មនុស្សម្នាក់​ៗ​ធ្វើការ​ខុសគ្នា​។ ​ល្អ​បំផុតពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដ៏ល្អ​មួយ។ មូលហេតុបង្ក៥- អ្វីខ្លះជាមូលហេតុបង្ក? ករណី​ខ្លះ​អាច​បណ្តាល​មកពី​កត្តា​រាងកាយ​ និង​ខ្លះទៀត​បណ្តាល​មក​ពី​កត្តាផ្លូវចិត្ត​ ហើយអាច​ដោយ​សារ​តែ​មូលហេតុ​ទាំងពីរ​ទាំងម្តង។ កត្តា​រាង​កាយ អាច​ធ្វើឲ្យ​ថយចុះ​នូវ​ចំណង់​ផ្លូវភេទ ​រួមមាន […]


ផ្លូវភេទនិងការការពារ

គួរ​ធ្វើ​ម៉េច​ បើភ្លាត់​មាន​​ផ្ទៃ​​​ពោះ​ចៃដន្យ?

ស្រីៗភ្លាត់មានផ្ទៃពោះដោយចៃដន្យ ច្បាស់ជាមានអារម្មណ៍ថាភ័យខ្លាច ខកចិត្ត ខ្មាសគេ ហើយខឹងខ្លួនឯងណាស់។ កុំទាន់អស់សង្ឃឹមអី “Hello គ្រូពេទ្យ” មានវិធីជួយដោះស្រាយ គួរធ្វើបែបណាពេលជួបរឿងបែបនេះ។ ១- អារម្មណ៍ច្រួលច្របល់ជារឿងធម្មតា ពេលដឹងថាខ្លួនមានផ្ទៃពោះដោយមិនបានគ្រោងទុក គ្នាយើងភាគច្រើនអាចមានអារម្មណ៍ច្របូកច្របល់ សោកសៅ បារម្ភ ពេលខ្លះក៏ភ្ញាក់ផ្អើលក៏មាន។ ខ្លះទៀតអាចនឹងមានអារម្មណ៍ខឹង តានតឹង និងមិនសប្បាយចិត្ត។ យ៉ាងណាក៏ដោយ ការមានអារម្មណ៍បែបនេះមិនមានមានន័យថា យើងក្លាយជាម្តាយមិនល្អនោះទេ។ ២- ស្វែងរកជំនួយ និងការគាំទ្រ - សម្រាប់ស្ត្រីមានគ្រួសារ ពេលយើងមិនទាន់ត្រៀមលក្ខណៈទុកជាមុន ប្រហែលជាមានអារម្មណ៍ច្រួលច្របល់ខ្លាំង ពេលដឹងថាខ្លួនមានផ្ទៃពោះ។ ប្តីយើងក៍អាចនឹងមានអារម្មណ៍មិនខុសគ្នាប៉ុន្មានដែរ បើសេដ្ឋកិច្ចគ្រួសារអ្នកមិនទាន់មានស្ថិរភាពនោះ។ ប្រឈមមុខនឹងកាលៈទេសៈបែបនេះ ទាមទារប្តីប្រពន្ធស្វែងយល់ចិត្តគ្នា និងអត់ឱនឲ្យគ្នាទៅវិញទៅមក ព្យាយាមរកដំណោះស្រាយជាមួយគ្នា។ យើងអាចសាកល្បងសួរយោបល់ និងបទពិសោធពីគ្រួសារ មិត្តភ័ក្តិ ឬក៏គូសា្វមីភរិយាដទៃធ្លាប់ជួបបញ្ហានេះ។ - សម្រាប់​ស្រីៗ​នៅ​លីវ ក្នុងមួយឆាកជីវិតស្រីៗ ជួបប្រទះរឿងបែបនេះមិនមែនងាយស្រួលប្រឈមមុខទេ ជាពិសេសក្នុងសង្គមដែលនៅប្រកាន់ខ្ជាប់ទំនៀមទម្លាប់ប្រពៃណី។ យ៉ាងណា បច្ចុប្បន្នដោយមានជំនួយពីអង្គការទ្រទ្រង់សុខភាពពិភពលោក មណ្ឌលសុខភាព មន្ទីរពេទ្យ ក្រសួងសុខាភិបាល សហគមន៍ ក៏ដូចជាបណ្ដាអង្គការនានា ស្ត្រីមានផ្ទៃពោះដោយចៃដន្យ អាចស្វែងរកជំនួយបានស្ទើរតែគ្រប់ទីកន្លែង។ អ៊ីចឹងហើយ បើយើងកំពុងប្រឈមមុខនឹងបញ្ហានេះ អាចស្វែងរកជំនួយពីតាមសហគមន៍ ក៏ដូចជាគ្រូពេទ្យជំនាញតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ​ដែល​មានការអនុញ្ញាត និងគាំទ្រដោយក្រសួងសុខាភិបាល។ ៣- សម្រេចចិត្ត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ