home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗដឹងអត់​គ្លីតូរីស ខុសពី G-Spot យ៉ាង​ម៉េចទៅ?

ស្រីៗដឹងអត់​គ្លីតូរីស ខុសពី G-Spot យ៉ាង​ម៉េចទៅ?

១- តើអ្វីជាគ្លីតូរីស?

គ្លីតូរីស​​មាន​ទី​តាំង​លើ​ទ្វារ​មាស នៅ​ខាង​លើ​រន្ធ​បង្ហួរ​នោម និង​មាត់​ផ្លូវ​ទ្វារមាស។ គ្លីតូរីស​មាន​រំញោច​ខ្ពស់​ពេលប៉ះ ដែល​នេះ​​អាច​ជួយ​ឲ្យ​មនុស្ស​ស្រី​ទទួល​បាន​អារម្មណ៍​ស្រើប​ស្រាល ពេល​ត្រូវ​ដៃគូ​​ប៉ះ​កន្លែង​នេះ។ ភាព​ស្រើប​ស្រាល​នៅ​គ្លីតូរីស​​មាន​​ពិត​​មែន​​ដែល​​​មនុស្ស​ស្រី​អាច​មាន​អារម្មណ៍​ដល់​កំពូល​បាន ទោះ​មិន​ចាំ​បាច់​មាន​ការ​ស៊ក​​លិង្គចូលក៏​ដោយ។

២- តើអ្វីជា G-Spot?

អ្នក​វិទ្យាសាស្រ្ដ Beverly Whipple ជឿ​ថា​គេ​មិន​គួរ​ចាត់​​រាប់ G-spot ជា​ផ្នែក​មួយ​នៃ​រាង្គ​កាយ​ដាច់​ដោយឡែក​នោះ​ទេ។ អ្នក​វិទ្យាសាស្រ្ត​​រូប​នេះ​​​បាន​​ណែ​នាំ​ថា G-spot គឺ​ជា​អ្វី​ដែល​យើង​អាច​មាន​អារម្មណ៍​ពាល់​វា​ត្រូវ នៅ​ផ្នែក​ខាង​មុខ​របស់​ជញ្ជាំង​ទ្វារ​មាស ដែល​​​វា​មិន​មែន​ជា​អ្វី​មាន​នៅ​ក្នុង​ជញ្ជាំង​ទ្វារ​មាស​ជាក់​លាក់​នោះ​ទេ។ និយាយ​ឲ្យ​ស្រួល​ស្ដាប់​នោះគឺ G-spot មិន​មែន​ជា​ចំណុច​ដែល​យើង​​មិន​អាច​មើល​ឃើញ ឬ​ប៉ះ​បាន តែ​មាន​ភាព​រញ៉ែ​រញ៉ៃ​ពាក់​ព័ន្ធ​ជា​ច្រើន។ ការ​សិក្សា​បាន​រក​ឃើញ​ថា អារម្មណ៍​ស្រើប​ស្រាល​ដែលយើង​អាច​មាន​អារម្មណ៍​ពេល​មានអ្វី​ទៅ​ប៉ះ​ត្រង់ G-spot គឺ​មាន​ការ​ចូល​រួម​ដោយ​ផ្នែក​ជញ្ជាំង​ខាង​មុខ​របស់​ទ្វារ​មាស ជា​ក្រពេញ Skene’s (ជា​ក្រពេញ​ប្រូស្តាត​របស់​មនុស្ស​ស្រី) និង​ត្រង់​តំបន់​គ្លីតូរីស។

ផ្លូវភេទស្រីៗ

៣- មនុស្សស្រីម្នាក់ៗមានភាពខុសគ្នា

មិន​ថា​មនុស្ស​ស្រី​មាន​ដង​ខ្លួន​ស្រដៀង​គ្នា​យ៉ាង​ណា​ក្ដី ក៏ស្រីៗយើង​នៅ​តែ​មាន​ភាព​ខុស​ៗ​គ្នា​នៅ​ផ្នែក​មួយចំនួន​នៃលក្ខណៈខាង​ក្នុង​នៃរាង​កាយ​។ ប្រសិន​បើយើង​មិន​ទាន់​ស្គាល់​​អារម្មណ៍​​ដល់​ចំណុច​កំពូល​តាម​ទ្វារ​មាស នេះ​​ប្រហែល​មក​ពី​ដង​ខ្លួន​​មាន​ភាព​ខុស​​ពី​អ្នក​ដទៃ​ហើយ។ គ្លី​តូរីស និង G-spot អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា ដែល​វា​អាច​នឹង​មិន​មាន​រំញោច​ខ្លាំង​ដូច​ទៅ​នឹង​​កន្លែង​ផ្សេង​ក៏​ថា​បាន។ រំញោច​ គឺ​អាស្រ័យ​លើ​ការ​រៀប​ចំ​នៅ​តំបន់ clitorourethro-vaginal របស់​យើង​​ទៅ​វិញ​ទេ។ មនុស្ស​ស្រី​ដែល​មាន​​តំបន់ clitorourethro-vaginal ធំ ​អាច​នឹង​ងាយ​ទទួល​បាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្ពស់​ជាង​មនុស្ស​ស្រី​ធម្មតា។ អ្នក​វិទ្យា​សាស្រ្ដ​បាន​ពន្យល់​ថា បើ​តំបន់​នោះ​កាន់​តែ​ធំ​ នោះ​មាន​ន័យ​ថា​សរសៃ​ឈាម​ក៏​មាន​ច្រើន ដូច​គ្នា​ជាមួយ​សាច់​ដុំ និង​ក្រពេញ​ដែរ​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​រំញោច​ត្រង់​កន្លែង​នោះ​មាន​កាន់​តែ​ច្រើន។

មាន​មនុស្ស​ស្រី​ជា​ច្រើន ត្រូវ​ការ​​ឲ្យ​មាន​ការ​រំញោច​ឲ្យ​បានច្រើន ដើម្បី​ឈាន​ដល់​ចំណុច​កំពូល។ ប៉ុន្តែ​ទោះ​បីស្រីៗ​​មាន​តំបន់​ប្រដាប់​​ភេទ​ខុស​ពី​អ្នក​ផ្សេង ក៏​មិន​មែន​បាន​ន័យថា​ដង​ខ្លួន​​មិន​ប្រក្រតី​នោះ​ទេ ហើយ​ក៏​មិន​មាន​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​នោះដែរ​។

ដោយ​សារ​តែ​ដង​ខ្លួន​របស់​មនុស្ស​យើង​ម្នាក់​ៗ​ខុស​ៗ​គ្នា ដូចនេះស្រីៗ​យើង​​អាច​ពិភាក្សា​ជាមួយ​ដៃ​គូរ​ថា តើ​មាន​អ្វី​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ (​អាច​ជា​កន្លែង​ជាក់​លាក់​ណា​មួយ ឬ​កម្រិត​នៃ​ការ​បបោស​អង្អែល​ជា​ដើម)។ ទំនាក់​ទំនង​ គឺ​ជា​កូន​សោរ​ក្នុង​ការ​ជួយ​ឲ្យ​ដៃគូមាន​ភាព​ល្អូក​ល្អឺន​ល្អ។ ទោះ​បី​ជា​ការ​ដល់​ចំណុច​កំពូល​មិន​ងាយ​កើត​ឡើង​ដោយ​ឯក​ឯង​ក៏​ដោយ។ យើង​​ត្រូវ​តែ​រៀន​ពី​វា​ឲ្យ​ច្រើន។ រៀន​អំពី​ដំណើ​ការ​ក្នុង​ខ្លួន ថា​តើ​អ្វី​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ពុះ​កញ្រ្ជោល និង​ថា​តើ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​ឲ្យ​យើង​​ឈាន​ដល់​ចំណុច​កំពូល​បាន​គឺ​ជា​រឿង​សំខាន់​ជាង​គេ។ មាន​មនុស្ស​ជា​ច្រើន​ឲ្យ​តម្លៃ​លើ​ការ​ដល់​ចំណុច​កំពូល​ច្រើន តែ​ការពិត​យើង​គួរ​តែ​ផ្ដោត​លើ​មាន​សប្បាយ​រីករាយ និង​អារម្មណ៍​ល្អ​របស់​យើង​ឲ្យ​ច្រើន​ជាង។

៤- ចំណុចកំពូលរវាង​ទ្វារមាស និងគ្លីតូរីស

មិន​មាន​ភស្តុតាង​ឲ្យ​ច្បាស់​បញ្ជាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​ការ​បក​ស្រាយ​តាម​បែប​វិទ្យាសាស្រ្ដ​មួយ​ដែរ ថា​ការ​ចំណុច​កំពូល​ដោយ​ភ្ញោច​លើ​ទ្វារ​មាស​មាន​អារម្មណ៍​ល្អ​ជាង។ ការ​ពិត​ទៅ​មនុស្ស​ស្រី​ជា​ច្រើន​បាន​លើក​ឡើង​ថា ពួក​គាត់​អាច​មាន​អារម្មណ៍​ស្រើប​ស្រាល​ខ្លាំង​ពេល ដែល​មាន​ការ​ភ្ញោច​លើ​គ្លីតូរីស ស្មើ​គ្នា​ជា​មួយ​ការ​ភ្ញោច​ត្រង់​តំបន់​ផ្សេង​ទៀត​ដែរ។ ការ​ដល់​ចំណុច​កំពូល​តាម​ការ​ភ្ញោច​ទ្វារ​មាស គឺ​ជា​អារម្មណ៍​ស្រើប​ស្រាល​​នៃ​ការ​ដល់​ចំណុច​កំពូល​របស់​មនុស្ស​ស្រី​មួយ តែ​វា​មិន​មែន​ជា​ប្រភេទ​ដែល​ល្អ​ជាង​គេ​នោះ​ទេ។ មនុស្ស​ស្រី​ដែលទទួល​អារម្មណ៍​ដល់​កំពូល​ទាំង​ពីរ​ប្រភេទ តែង​តែ​លើក​ឡើង​ថា អារម្មណ៍​ដល់​កំពូល​តាម​ការ​ភ្ញោច​ទ្វារ​មាស​ គឺ​មិន​មាន​អ្វី​អស្ចារ្យ​នោះទេ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

What is the clitoris and what does it do? Is it the same as the G-spot? https://sexetc.org/info-center/post/what-is-the-clitoris-and-what-does-it-do-is-it-the-same-as-the-g-spot/. Accessed April 26, 2017.

The truth about the G spot. http://www.besthealthmag.ca/best-you/girlfriends-guide/is-the-g-spot-real/. Accessed April 26, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយថ្ងៃទី 15/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x