home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្តីប្រពន្ធចង់ឲ្យមេជីវិតល្អ ឆាប់មានកូន សាកធ្វើតាមក្បួនប៉ុន្មាននេះ

ប្តីប្រពន្ធចង់ឲ្យមេជីវិតល្អ ឆាប់មានកូន សាកធ្វើតាមក្បួនប៉ុន្មាននេះ

ក្រោយ​រៀបការ​រួច ប្តី​ប្រពន្ធ​ខ្លះ​ចង់​បាន​កូន​ភ្លាម ឯ​ខ្លះ​ទៀត​មិន​ទាន់​ចង់​បាន​នោះ​ទេ ដោយ​ទុក​ពេល​វេលា​សន្សំ​លុយ​កាក់​ឲ្យ​បាន​ច្រើន។ ចំពោះ​អ្នក​ចង់​បាន​កូន​ឆាប់​នោះ តើ​ត្រូវ​ធ្វើ​បែប​ណា​ខ្លះ ទើប​អាច​ជួយ​​ឲ្យ​ការ​បង្ក​កំណើត​ប្រពឹត្ត​ទៅ​រលូន មេ​ជីវិត​មាន​ទាំង​គុណ​ភាព និង​បរិមាណ?

ប្រធាន​ផ្នែក​រោគ​​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន បក​ស្រាយ​ថា ចង់​ឆាប់​មាន​កូន មិន​ទាក់​ទង​នឹង​ការ​នៅ​ជាមួយ​គ្នា​ញឹក​ញាប់ ឬ​មិន​ញឹក​ញាប់​នោះ​ទេ សំខាន់​គឺ​ប្តី​ប្រពន្ធ​រួម​ភេទ​នៅ​ពេល​មាន​មេ​ជីវិត​ញី​ធ្លាក់ អំឡុង​ថ្ងៃទី ១៣ ១៤ ១៥ ទៅ​តាម​រដ្ដ​រដូវ​របស់​ស្រីៗ។ ម្យ៉ាង​វិញ​ទៀត​ពេល​ដែល​អាច​មាន​កូន​បាន នៅ​ពេល​មេ​ជីវិត​បុរស​ល្អ ពោល​គឺ​ប្រុសៗ​តម​មិន​រួម​ភេទ ២-៣ថ្ងៃ ដែល​ធ្វើ​ឲ្យ​មេ​ជីវិត​មាន​គ្រប់​គ្រាន់។

“ជា​ទូទៅ​មេ​ជីវិត​ញី​ម៉ោ​ថ្ងៃ​ទី​១៤ អ៊ីចឹង​បើ​យើង​នៅ​ជាមួយ​គ្នា​ញឹក​ញាប់​ម៉េច​ក៏​ដោយ ថ្ងៃ​ដើម​ខែ ម៉ោ​រដូវ​ហើយ ថ្ងៃទី៤ ទី៥ អី ក៏​អត់​មាន​កូន​ដែរ ហើយ​បើ​សិន​ជា​យើង​នៅ​ជាមួយ​​គ្នា​មិន​ញឹក​ញាប់​ទេ តែ​១ដង ថ្ងៃទី១៤ ថ្ងៃ​ដែល​មាន​មេ​ជីវិត​ញី​ចេញ​ម៉ោ នៅ​ជាមួយ​គ្នា​តែ ១ ដង ក៏​មាន​កូន​ដែរ”។ លោក​វេជ្ជបណ្ឌិត រៀបរាប់។

ការ​បង្ក​កំណើត​អាច​ប្រព្រឹត្ត​ទៅ​រលូន វេជ្ជបណ្ឌិត​ឯកទេស​សម្ភព រោគស្ត្រី និង​អេកូសាស្ត្រ​រូបនេះ ពន្យល់​ថា វា​មិន​មែន​ពាក់ព័ន្ធ​នឹង​ការ​រួមភេទ​តែ​មួយ​មុខ​ទេ វា​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ផែនការ​ច្បាស់​លាស់ កត្តា​សុខភាព​ប្តី​ប្រពន្ធ អាយុ​មិន​ចាស់​ពេក ពិសេស​មិន​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន គ្រឿង​ស្រវឹង ឬ​បារី។

ចំពោះ​របបអាហារ​សម្រាប់​ស្ត្រី​វិញ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា ណែនាំ​ឲ្យ​ផឹក​ទឹក​ដោះ ញាំ​យ៉ាអួរ ដែល​មាន​អ័រដ្រូសែន​ខ្ពស់​ជួយ​ឲ្យ​ការ​ផលិត​មេ​ជីវិត​របស់​ស្ត្រី​បាន​ល្អ និង​ជ្រើស​អាហារ​សុខភាព​ល្អ ដែល​មាន​សារធាតុ ៥ មុខ​សំខាន់ គឺ ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន រ៉ែ និងអាស៊ីដ​ខ្លាញ់​ល្អ។

ឯ​បុរស​ក៏​ត្រូវ​បំប៉ន​អាហារ​សម្បូរវីតាមីន ដែល​សម្បូរ​នៅ​ក្នុង​បន្លែ​ផ្លែឈើ ជាតិរ៉ែ តាម​រយៈ​ការ​ញ៉ាំ ស៊ុត សាច់​មាន់ អយស្ទ័រ សាច់​គោ គ្រាប់​ធញ្ញជាតិ និង​អាស៊ីដខ្លាញ់​អូមេហ្កា ៣ ដែល​សម្បូរ​នៅ​ក្នុង​ត្រី​សមុទ្រ ពិសេស​ត្រីសាលម៉ុន។

រួមភេទ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

ប្រុសៗកុំសាកភេសជ្ជៈប្រភេទនេះឲ្យសោះ ប៉ះពាល់មេជីវិត ធ្វើឲ្យអត់កូន (វីដេអូ)

រួមភេទមុនធ្លាក់មេជីវិតញីប៉ុន្មាន​ថ្ងៃអាចមានផ្ទៃពោះ?

ប្រុសៗចូលចិត្តស្លៀកខោរឹប នៅកន្លែងក្ដៅស្អុះស្អាប់ នាំឲ្យបាត់បង់មេជីវិតទទេៗ

ប្រុសៗកុំប្រឹងអាហារទាំងនេះពេក ប្រយ័ត្នហានីភ័យ​ដល់មេជីវិត

មិនទាន់យល់ពីការបង្កកំណើត នេះជាដំណើរការរបស់មេជីវិតញី និងឈ្មោល

ប្រុសៗចង់បានកូន គួរញ៉ាំរ៉ែ និងវីតាមីនអីខ្លះ ជួយឲ្យមេជីវិតខ្លាំង?

មកដឹងពីលក្ខណៈពិសេសមេជីវិតឈ្មោល និងមេជីវិតញី

ដំណឹង​ល្អ! វិទ្យាសាស្រ្ត​រក​ឃើញ​វិធី​បង្ក​កំណើតថ្មី ខ្សោយ​មេជីវិតក៏អាច​មាន​កូនបាន

បញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ប៉ះពាល់គុណភាព​មេជីវិត?


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយថ្ងៃទី 17/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x