ពាក់ព័ន្ធបញ្ហាខាងលើនេះ លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រមកពីប្រទេស បារាំង បកស្រាយថា ប្តីប្រពន្ធជាប់សាច់ឈាមគ្នា កើតកូនមកពាក់ព័ន្ធនឹងជំងឺតំណពូជច្រើនជាង បញ្ញាស្មារតី ឆ្លាត ឬមិនឆ្លាត។ លោកស្រីវេជ្ជបណ្ឌិតថា កាលណាប្តីប្រពន្ធមានសាច់ឈាមជាប់គ្នា ឬជិតគ្នាពេក មានន័យថាប្តីប្រពន្ធជាបងប្អូនជីដូនមួយនឹងគ្នា នោះកូនកើតមកប្រឈមនឹងជំងឺតំណពូជច្រើន មានដូចជា ជំងឺគ្រាប់ឈាមក្រហម ខ្សោយប្រាជ្ញា ជំងឺអេពីលិបស៊ី ដោនសីនដ្រោម ជាដើម។
” អ៊ីចឹងបានគេតែងតែសួរដែរ គាត់បងប្អូនគ្នាឬអត់? កាលណាជាប់សាច់ឈាមគ្នា អាចប្រឈមមុខនឹងជំងឺតំណពូជច្រើន ពីជីដូនជីតា ឪពុកម្តាយ មានជំងឺអី នោះកូននឹងមានជំងឺហ្នឹងដែរ កាលណាបែកមែកឆ្ងាយៗ គឺសំដៅទៅលើមែកធាងគ្រួសារ នោះអត្រាកើតជំងឺតំណពូជក៏តិចដែរ”។