– ប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត មានអ័រម៉ូនអឺស្រ្តូហ្សែនខ្ពស់។
– ប្រព័ន្ធការពារឮចុះខ្សោយ ដោយសារជំងឺណាមួយ ពិសេសជំងឺអេដស៍។
– ប្រើប្រាស់ថ្នាំពេទ្យជាប្រចាំ ពិសេសថ្នាំផ្សះ អាចធ្វើឲ្យប៉ះពាល់ដល់តុល្យភាពបាក់តេរីល្អក្នុងទ្វារមាស។
– ស្រ្តេសច្រើន។
– គេងមិនគ្រប់គ្រាន់។
– កំពុងមករដូវ។
អត្ថបទពាក់ព័ន្ធ៖
- មូលហេតុអ្វីខ្លះនាំឲ្យស្រីៗធ្លាក់សខុសប្រក្រតី គួរឲ្យភ័យអត់?
- បើមានបញ្ហាទ្វារមាសទាំងនេះ អាចសាកតិចនិកក្នុងអត្ថបទបាន!
៣- តើរោគសញ្ញារបស់វាមានអ្វីខ្លះ?
ពេលយើងមានជំងឺផ្សិតក្នុងទ្វារមាស នឹងប្រទះរោគសញ្ញាមួយចំនួន ដូចជា៖
– មានអារម្មណ៍រមាស់នៅតំបន់ជុំវិញទ្វារមាស។
– មានធ្លាក់សខុសពីប្រក្រតី អាចមានលាយទឹកពណ៌ស ក្រាស់ និងស្អិត។ តែសធ្លាក់មក មិនធំក្លិនស្អុយនោះទេ។
– ឈឺចាប់ពេលនោម។
– ទ្វារមាសឡើងក្រហម ហើម និងក្រហាយ។
– ឈឺទ្វារមាសពេលរួមភេទ។
រោគសញ្ញារៀបរាប់ខាងលើ គឺចាប់ផ្ដើមពីកម្រិតស្រាលទៅធ្ងន់ នៅពេលគ្នាយើងមានជំងឺ មិនបានស្វែងរកការព្យាបាលត្រឹមត្រូវ។
៤- គួរធ្វើម៉េចកុំឲ្យកើតជំងឺផ្សិតក្នុងទ្វារមាសដោយសារស្លៀកខោក្នុង?
វិធីល្អជាងគេ គឺស្លៀកសំពត់មិនចាំបាច់ស្លៀកខោក្នុងទេ តែបើយើងមានអារម្មណ៍អៀនខ្មាស់ អាចបន្តស្លៀកខោបាន តែគួរជ្រើសយកប្រភេទខោមិនជ្រលក់ពណ៌ ឬខោផលិតពីកប្បាសដែលមិនមានសារធាតុធ្វើឲ្យស។ ហើយគួរតែជ្រើសយកខោក្នុង អាចងាយស្រួលឲ្យខ្យល់ចេញចូលបាន។ មិនត្រូវស្លៀកខោក្នុងតឹងពេក ឬខោជើងវែង និងខោខៅប៊យដូចគ្នា។ ប្រភេទខោទាំងអស់នោះ ធ្វើឲ្យមានរកាំ បង្កើនកម្តៅ និងទប់មិនឲ្យជាតិសំណើម ចេញពីក្នុងតំបន់ជុំវិញទ្វារមាសបាន។