home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

អ្នកជំនាញណែនាំឲ្យម៉ាក់ៗបង្រៀនកូនមុនពេញវ័យ ពីអនាម័យផ្លូវភេទ

អ្នកជំនាញណែនាំឲ្យម៉ាក់ៗបង្រៀនកូនមុនពេញវ័យ ពីអនាម័យផ្លូវភេទ

សម្រាប់​នារី​ពេញវ័យ​ត្រូវ​ទទួល​បាន​ការ​អប់រំ​ផ្នែក​សុខភាព​ផ្លូវ​ភេទ​ឲ្យ​មាន​ភាព​ប្រសើរ​សិន ទើបអាចថែរក្សា​តំបន់​សម្ងាត់​ខ្លួនឯង​បាន​ល្អ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក​រ៉ាក់។

លោកស្រី​បន្ត​ទៀត​ថា ម៉ាក់​ៗ គឺជា​គ្រូ​ដ៏​ល្អ​ដែល​គួរ​បង្រៀន​កូន​ពី​ចំណេះដឹង និង​អនាម័យ​ផ្លូវ​ភេទ​ជាពិសេស​ពេល​មក​រដូវ​ដំបូង។ នាយិកា​សេវាកម្ម​គ្លីនិក​រ៉ាក់ បាន​បន្ត​ទៀត​ថា មាន​ក្មេង​ស្រី​នៅ​តាម​ជនបទ​ខ្លះ​ដែល​ទើប​ពេញ​វ័យ ពេល​មក​រដូវ​បែរជា​មិន​ដឹង ហើយ​យក​របស់ ឬ​កំណាត់​មិន​ល្អ​ទៅ​ទ្រាប់ អាច​បណ្ដាលឲ្យ​មាន​មេរោគ​ឆ្លង​បាន។

វេជ្ជបណ្ឌិត​រូប​នោះ​ក៏​បាន​បន្ត​ទៀត​ថា អ្នក​ខ្លះ​ពេល​មក​បែរជា​ភិតភ័យ​អង្គុយ​យំ ដោយ​គ្មាន​អ្វី​មក​ទ្រាប់ នាំឲ្យ​ឈាម​ហូរ​ប្រឡាក់​សម្លៀកបំពាក់ ដែល​បញ្ហា​ទាំងនេះ​ព្រោះតែ​គ្នា​មិន​ទទួល​បាន​ការ​អប់រំ​ណា​មួយ​ទាក់ទិន​នឹង​រដូវ​នេះឯង។ ម៉ាក់​ៗ​មិន​គួរ​អៀន ឬ​លាក់លៀម​ពី​រឿង​នេះ​ទៀត​ទេ ព្រោះ​មាន​ក្មេង​ស្រី​ជាច្រើន​មាន​បញ្ហា​រលាក និង​ឆ្លង​រោគ ពេល​មក​រដូវ​ព្រោះ​មិន​បាន​ថែរក្សា​អនាម័យ​ផ្លាស់ប្ដូរ​សំឡី ឬ​យក​កំណាត់​ផ្សេង​ៗ​មក​ទ្រាប់​ទៅ​វិញ។

អត្ថបទពាក់ព័ន្ធ៖ ម៉ាក់​ៗ​មាន​កូនស្រី​តូច​ៗ ប្រយ័ត្ន​មាន​បញ្ហា​មួយ​នេះ​ដូច​មនុស្ស​ធំ

សុខភាពផ្លូវភេទ

មួយ​វិញ​ទៀត គួរតែ​តាមដាន និង​សាកសួរ​ពី​អាការៈ​ក្នុង​ខ្លួន​កូនផ្សេង​ៗ ព្រោះកូន​អាច​ឈឺចុកចាប់ ហើយ​ប្រើប្រាស់​ថ្នាំ ឬរបស់​អ្វីមួយដែល​ប៉ះពាល់​ទៅ​ដល់​សុខភាពរាងកាយទាំងមូល។ ជាចុងក្រោយ​វេជ្ជបណ្ឌិត ពឹង ជុតិមា ណែនាំឲ្យ​ម៉ាក់ៗ​ បង្រៀន​កូនតាំងពីក្មេងៗទៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 21/10/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត