ជំងឺលើសសម្ពាធសរសៃបាតភ្នែក (Ocular Hypertension) គឺជាពាក្យវេជ្ជសាស្រ្តដែលទាក់ទងពីមូលហេតុដែលបណ្តាលមកពីសម្ពាធក្នុងភ្នែកមានការកើនឡើងខ្ពស់ជាងកំរិតធម្មតា។ សម្ពាធនេះត្រូវបានគេហៅថា“ សម្ពាធក្នុងភ្នែក” ។ វិធីតែមួយដើម្បីវាស់សម្ពាធភ្នែកបានគឺប្រើមិល្លីម៉ែត្របារត (mm Hg) ។ ជួរកំរិតធម្មតានៃសម្ពាធក្នុងភ្នែកគឺពី ១០-២១ mmHg។ លើសសម្ពាធសរសៃបាតភ្នែក កើតមាននៅពេលដែលសម្ពាធមានកំរិតខ្ពស់ជាង ២១ mmHg។ ដើម្បីទទួលបានចំណេះដឹងកាន់តែច្រើនពីជំងឺនេះ សូមអានព័ត៌មានខាងក្រោម។
១- មូលហេតុនៃជំងឺលើសសម្ពាធសរសៃបាតភ្នែក
សម្ពាធក្នុងភ្នែកខ្ពស់បណ្តាលមកពីការផលិត និងការបង្ហូរសារធាតុរាវនៅក្នុងភ្នែកមិនមានភាពត្រូវគ្នា។ ប្រព័ន្ធបង្ហូរទឹកក្នុងភ្នែកជាធម្មតាគឺបង្ហូរសារធាតុរាវចេញចូលក្នុងភ្នែកដោយបរិមាណត្រឹមត្រូវ តែដោយសារបរិមាណមិនត្រឹមត្រូវបានបណ្តាលឲ្យមានការប្រមូលផ្តុំនូវសារជាតុរាវកើនឡើង ដោយមិនអាចច្រោះបានត្រឹមត្រូវ។ ជាលទ្ធផលបណ្តាលឲ្យមានការកើនឡើងនូវបរិមាណសារធាតុរាវនៅខាងក្នុងភ្នែក បង្កឲ្យមានសម្ពាធក្នុងភ្នែកកើនឡើង។
តើមានអ្វីកើតឡើងប្រសិនបើមានសារធាតុរាវច្រើនពេកនៅក្នុងភ្នែក? វាងាយស្រួលប្រសិនបើយើងព្យាយាមគិតដោយប្រៀបធៀបប្រហោងភ្នែកទៅនឹងធុងទឹក។ បើយើងចាក់ទឹកកាន់តែច្រើនចូលទៅក្នុងធុងនោះសម្ពាធក្នុងធុងក៏កាន់តែខ្លាំង។ ដូចគ្នានឹងសម្ពាធក្នុងភ្នែកដែរ បើទឹកក្នុងភ្នែកកាន់តែច្រើននោះសម្ពាធក្នុងភ្នែកក៏កាន់តែខ្ពស់។ លើសពីនេះទៀត សរសៃប្រសាទអុបទិកនៅក្នុងភ្នែកអាចត្រូវបំផ្លាញដោយការលើសសម្ពាធក្នុងភ្នែកដូចគ្នា។