បើមានបញ្ហាភ្នែកទាំងនេះ សូមទៅជួបគ្រូពេទ្យភ្នែកភ្លាម៖
- ភ្នែកក្រហម ស្ងួត ឬរមាស់
- ព្រិលភ្នែក
- ឈឺភ្នែក
- មើលឃើញស្នាមប្រឡាក់ខ្មៅ ពន្លឺអណ្ដែត ឬពន្លឺព្រិចៗ
- មើលឃើញរង្វង់មូល ឬអ្វីមួយបាំងពន្លឺ
តើប៉ាម៉ាក់គួរនាំកូនគួរពិនិត្យភ្នែកជាលើកដំបូងពេលណា?
តាមការស្ទង់មតិដដែលនេះបានឲ្យដឹងថា ប្រជាជនអាស៊ីយើងភាគច្រើននាំកូនទៅពិនិត្យភ្នែកជាលើកដំបូងនៅពេលដែលកូនមានអាយុ៧ឆ្នាំ និងលើសពីនេះ។ ប៉ុន្តែបើខាងសមាគមភ្នែកអាមេរិក បានណែនាំឲ្យប៉ាម៉ាក់យកអាអូនទៅពិនិត្យភ្នែកមុនពេលដែលកូនអាយុបាន ១ឆ្នាំ ហើយកុមារគួរពិនិត្យភ្នែកម្ដងទៀត យ៉ាងហោចឲ្យបានម្ដងនៅចន្លោះអាយុ ៣ – ៥ឆ្នាំ និងនៅពេលដែលកូនចូលរៀន ប៉ាម៉ាក់គប្បីនាំកូនទៅពិនិត្យភ្នែកម្ដងក្នុងមួយឆ្នាំ រហូតដល់បញ្ចប់វិទ្យាល័យ។

បើកូនមានរោគសញ្ញាភ្នែកទាំងនេះ ប៉ាម៉ាក់គប្បីជូនកូនទៅពិនិត្យភ្នែក
- ភ្នែកក្រហមញឹកញាប់
- មានទឹកភ្នែកច្រើនជាងធម្មតា
- ភ្នែកស្រលេវ (ក្រោយអាយុ៦ខែ)
- ទំហំរន្ធប្រស្រីភ្នែកខុសគ្នា មានពណ៌មិនប្រក្រតី ឬប្រែប្រួលពណ៌
- ឧស្សាហ៍ឈឺភ្នែក
- ញីភ្នែកញឹកញាប់
- ប្រតិកម្មនឹងពន្លឺ។