brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ហេតុផល៦យ៉ាង អាចបណ្ដាលឲ្យហើមភ្នែកនៅពេលព្រឹក

គ្នាយើងប្រហែលជាធ្លាប់ឆ្ងល់ហើយថា ហេតុអ្វីបានជាពេលខ្លះក្រោកពីគេងស្រាប់តែមានអាការៈហើមត្របកភ្នែក។ ការហើមត្របកភ្នែកនៅពេលព្រឹកអាចបណ្ដាលមកពីមូលហេតុផ្សេងៗជាច្រើនដែល​យើង​គួរ​ស្វឺង​យល់​។​

ហេតុផល៦យ៉ាង អាចបណ្ដាលឲ្យហើមភ្នែកនៅពេលព្រឹក

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.ញ៉ាំប្រៃ

ការញ៉ាំអាហារប្រៃច្រើន មិនល្អចំពោះសុខភាពនោះទេ ព្រោះអាចធ្វើឲ្យរាងកាយប្រឈមនឹងការចាល់ជាតិទឹក។ ការណ៍នេះអាចបង្កឲ្យផ្នែកខ្លះ នៃរាងកាយមានបញ្ហាហើម ដូចជា ហើមជើង និងត្របកភ្នែកជាដើម។ ដូច្នេះការញ៉ាំអាហារប្រៃពេលល្ងាចច្រើន ក៏អាចធ្វើឲ្យហើមត្របកភ្នែកនៅពេលព្រឹកបាន។

២.បញ្ហាអាលែកហ្ស៊ី

ភ្នែកដែលមានបញ្ហាអាលែកហ្ស៊ី ក៏បណ្ដាលឲ្យហើមត្របកភ្នែកផងដែរ ពិសេសការប្រតិកម្មជាមួយកន្លែងគេង ស្រោមពូក ខ្នើយ និងបរិយាកាសក្នុងបន្ទប់មិនស្អាត ដែលមិនសូវបានសម្អាតជាប្រចាំ។ ប្រសិនយើងឧស្សាហ៍ហើមត្របកភ្នែកញឹកញាប់ ចូរសម្លឹងមើលបរិវេណកន្លែងគេងរបស់យើង ថាបានសម្អាតជាប្រចាំហើយនៅ។

៣.គេងមិនគ្រប់គ្រាន់

គេងមិនគ្រប់គ្រាន់ក៏អាចប្រឈមនឹងការហើមត្របកភ្នែកបានដែរ ពិសេសត្របកភ្នែកខាងក្រោមតែម្ដង។ ការគេងមិនគ្រប់គ្រាន់ អាចធ្វើឲ្យសាច់ដុំនៅបរិវេណភ្នែកចុះខ្សោយ និង បាត់បង់ខូលឡាជែនដែលជួយចិញ្ចឹមកោសិកាក្រោមភ្នែក។ ដូច្នេះហើយយើងតែងសង្កេតឃើញថាកាលណាគេងគ្រប់គ្រន់ ធ្វើឲ្យត្របកភ្នែករបស់យើងហើម មិនតែប៉ុណ្ណោះក៏បង្កឲ្យខ្មៅត្រង់រង្វង់ភ្នែកទៀតផង។

៤.ការបង្ករោគក្នុងភ្នែក

ការបង្ករោគក្នុងភ្នែក អាចបង្កឲ្យហើមត្របកភ្នែកបាន មិនតែប៉ុណ្ណោះក៏អាចហើមដល់គ្រាប់ភ្នែកទៀតផង។ ការបង្ករោគក្នុងភ្នែកដំបូង អាចកើតមានតែត្របកភ្នែកម្ខាង បន្ទាប់មកក៏អាចវិវត្ដទៅជាហើមទាំងសងខាង។ ដូច្នេះចូរប្រុងប្រយ័ត្ន ប្រសិនមានអាការៈហើមបែបនេះគួរទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ ព្យាបាលឲ្យបានត្រឹមត្រូវ។

៥.ស្ទះក្រពេញទឹកភ្នែក

ស្ទះក្រពេញទឹកភ្នែកក៏បណ្ដាលឲ្យហើមត្របកភ្នែកពេលភ្ញាក់ពីគេង។ ការស្ទះក្រពេញទឹកភ្នែកនឹងបណ្ដាលឲ្យចាល់ជាតិទឹកនៅបរិវេណជុំវិញភ្នែក ជាហេតុធ្វើឲ្យត្របកភ្នែកមានលក្ខណៈហើម។ បញ្ហានេះប្រឈមកើតឡើងចំពោះ ទារក កុមារ និង មនុស្សពេញវ័យ។ កត្ដាមួយចំនួនដែលបណ្ដាលឲ្យស្ទះក្រពេញទឹកភ្នែក គឺមកពីការឆ្លងមេរោគ ការត្រូវរបួសភ្នែក និង ការប្រើប្រាស់ផលិតផលតុបតែងភ្នែកជាដើម។

៦.ផឹកគ្រឿងស្រវឹងច្រើន

ផឹកគ្រឿងស្រវឹងច្រើននៅពេលលយប់ ក៏អាចបណ្ដាលឲ្យហើមត្របកភ្នែកនៅពេលព្រឹកបានដែរ ពិសេសប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់ទៀតនោះ។ ជាក់ស្ដែងណាស់ផឹកគ្រឿងស្រវឹងច្រើន នឹងធ្វើឲ្យរាងកាយប្រឈមការថយចុះជាតិទឹក ការគេងមិនគ្រប់គ្រាន់ និងប្រឈមការហើមត្របកភ្នែក។ ការហើមភ្នែកជាដោយសារផឹកស្រា ជាធម្មតាបាត់ទៅវិញក្នុងរយៈពេល ១២ ទៅ ២៤ ម៉ោងបន្ទាប់ពីរាងកាយរបស់យើងអាចរំលាយជាតិអាល់កុលអស់។

អត្ថបទពាក់ព័ន្ធ៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 22/02/2023