brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

បើមិនចង់មើលលែងឃើញរៀងរហូត កុំចេះតែពាក់ Lens ផ្តេសផ្តាស!

គ្នា​យើង​ដឹង​អត់​ថា ការ​ពាក់​ Lens អាច​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​ភ្នែក​ រួម​ទាំង​ការ​បង្ក​រោគ​នៅ​ភ្នែក និង​ដំបៅកញ្ចក់​ភ្នែក។ បញ្ហា​ទូទៅ​ទាំង​នេះ វិវត្តន៍​ឆាប់​រហ័ស​ណាស់​ ហើយ​ក្នុង​ករណី​កម្រ​ខ្លះ ក៏​អាច​បណ្តាល​ឲ្យ​យើង​ពិការ​ភ្នែក​មួយ​ជីវិត​ថែម​ទៀត​ផង។

បើមិនចង់មើលលែងឃើញរៀងរហូត កុំចេះតែពាក់ Lens ផ្តេសផ្តាស!

ពិត​ណាស់​ថា​ យើង​មិន​អាច​កំណត់​បាន​ពី​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេង​ៗ ដែល​កើត​ឡើង​នៅ​ពេល​ដែល​យើង​ពាក់​ Lens នោះ​ទេ លើក​លែង​តែ​មាន​ការ​ពិនិត្យ​ពី​គ្រូពេទ្យ​ឯក​ទេស​ភ្នែក​ផ្ទាល់។

អ៊ឹចឹង​ហើយ​! ក្នុង​ករណី​ដែល​គ្នា​យើង​មាន​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​រលាក​ ឬ​ការ​បង្ក​រោគ​នៅ​ភ្នែក យើង​គប្បី​៖

  • ដោះ​ Lens ចេញ​ភ្លាម​ៗ
  • ពិនិត្យ​ភ្នែក​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ
  • គួរ​ទុក ​Lens ​នោះ ដើម្បី​បង្ហាញ​គ្រូពេទ្យ​ឯកទេស​ភ្នែក ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​កំណត់​ពី​មូលហេតុ​នៃ​រោគសញ្ញា។

Contact lense

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

រោគសញ្ញា​នៃ​ការ​រលាក​ ឬ​បង្ក​រោគ​នៃ​​ភ្នែក

  • មិន​ស្រួល​ក្នុង​ភ្នែក
  • ហូរ​ទឹក​ភ្នែក
  • រំញោច​នឹង​ពន្លឺ
  • រមាស់​ ឬ​ក្រហាយ​ភ្នែក
  • ភ្នែក​ក្រហម
  • ព្រឹល​ភ្នែក
  • ហើម​ភ្នែក

ធ្វើ​ម៉េច​ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បង្ក​រោគ​នៅ​ភ្នែក​​ពេល​ត្រូវ​ពាក់​ Lens?

  • សម្អាត និង​សម្លាប់​មេរោគ​នៃ ​Lens ឲ្យ​បាន​ត្រឹមត្រូវ
  • បោះ​ចោល​ទឹក​សូលុយស្យុង​លាង​Lens បន្ទាប់​ពី​ប្រើប្រាស់​រួច
  • ផ្លាស់ប្តូរ​ប្រអប់​ដាក់​Lens រៀង​រាល់​៣​ខែ​ម្តង ឬ​ធ្វើ​តាម​ការ​ណែនាំ​ពី​​គ្រូពេទ្យ​ឯកទេស​ភ្នែក។

ចំណុចសំខាន់

ការ​ពាក់​ Lens អាច​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​ភ្នែក​ រួម​ទាំង​ការ​បង្ក​រោគ​នៅ​ភ្នែក និង​ដំបៅកញ្ចក់​ភ្នែក ។ បញ្ហា​ទូទៅ​ទាំង​នេះ វិវត្តន៍​ឆាប់​រហ័ស​ណាស់​ ហើយ​ក្នុង​ករណី​កម្រ​ខ្លះ ក៏​អាច​បណ្តាល​ឲ្យ​យើង​ពិការ​ភ្នែក​មួយ​ជីវិត​ថែម​ទៀត​ផង។
ពិត​ណាស់​ថា​ យើង​មិន​អាច​កំណត់​បាន​ពី​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេង​ៗ ដែល​កើត​ឡើង​នៅ​ពេល​ដែល​យើង​ពាក់​Lensនោះ​ទេ លើក​លែង​តែ​មាន​ការ​ពិនិត្យ​ពី​គ្រូពេទ្យ​ឯក​ទេស​ភ្នែក​ផ្ទាល់។

អ៊ឹចឹង​ហើយ​! ក្នុង​ករណី​ដែល​គ្នា​យើង​មាន​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​រលាក​ ឬ​ការ​បង្ក​រោគ​នៅ​ភ្នែក យើង​គប្បី​៖


  • ដោះ​Lensចេញ​ភ្លាម​ៗ
  • ពិនិត្យ​ភ្នែក​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ
  • គួរ​ទុក​Lens​នោះ ដើម្បី​បង្ហាញ​គ្រូពេទ្យ​ឯកទេស​ភ្នែក ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​កំណត់​ពី​មូលហេតុ​នៃ​រោគសញ្ញា។

អត្ថបទពាក់ព័ន្ធ៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 10/12/2024