តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មិន​ចង់​ឲ្យ​ប៉ាម៉ាក់​ មាន​បញ្ហា​បេះដូង គួរ​ធ្វើ​រឿង​ ៥នេះ

មិន​ចង់​ឲ្យ​ប៉ាម៉ាក់​ មាន​បញ្ហា​បេះដូង គួរ​ធ្វើ​រឿង​ ៥នេះ

ប៉ាម៉ាក់ កាន់ តែ ចាស់ ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ។ វ័យ កាន់ តែ ជ្រេ ប្រព័ន្ធ ភាពស៊ាំ កាន់ តែ ខ្សោយ ហើយ ប្រឈម នឹង បញ្ហា បេះដូង កាន់ តែ ខ្ពស់ដូច គ្នា។ ថ្ងៃ នេះ “Hello គ្រូពេទ្យ” មាន វិធី មួយ ចំនួន ជួយ ឲ្យ សុខភាព បេះដូង មនុស្ស ចាស់ ក្នុង ផ្ទះ មាន សុខភាព ល្អ ចាក ឆ្ងាយ ពី ការ បង្ក បញ្ហា នានា។

១- #រក្សាគីឡូឲ្យឋេរ

ចាស់ ទៅ រាង កាយ ផ្លាស់ប្តូរ ច្រើន ណាស់។ បើ ញ៉ាំ ច្រើន រាងកាយប្រើប្រាស់កាឡូរី តិច ទោះ ហាត់ប្រាណ ក៏ នៅ តែ ឡើង គីឡូដែរ។ ញ៉ាំ ច្រើន ពេក ក៏ មិន កើត តិច ពេក ក៏ មិន កើត។ សរុប ទៅ ញ៉ាំ ត្រូវ មើល លើ មុខម្ហូប ឬសារជាតិ ចិញ្ចឹម បូករួម ទាំង គិត គូរ ទៅ លើ សកម្មភាព បញ្ចេញ ញើស ដើម្បី បន្ថយ កាឡូរី ។

មនុស្សចាស់ ខ្លះ មិន បរិភោគ អាហារបាន គ្រប់គ្រាន់ ឡើយ ខណៈដែលអ្នក ខ្លះទៀត លើស ទម្ងន់ ឬ ទៅ ជា ធាត់។ ការដែលមិន បានបរិភោគ អាហារគ្រប់គ្រាន់ អាចនាំ ទៅ ដល់ភាព អស់កម្លាំង និង ជំងឺ បាន។ ភាព លើសទម្ងន់ ឬ ធាត់ អាចបង្កើន ហានិភ័យ ខ្ពស់ នៃជំងឺ បេះដូង ឬដាច់/ស្ទះសរសៃ ឈាម ក្នុងខួរក្បាល បាន។

លើសពីនេះ លំហាត់ប្រាណ ដ៏ត្រឹមត្រូវអាចជួយ ពង្រឹង សាច់ដុំ និង ឆ្អឹង។ សាកសួរ វេជ្ជបណ្ឌិត ពី ទម្ងន់ ដែលធ្វើឲ្យមាន សុខភាពល្ និងរបៀប រក្សា សន្ទស្សន៍ នោះឲ្យនៅដដែល ឬ ឋេរ។

២- #អាហារតុល្យភាព

អាហារ មាន ជីវជាតិចិញ្ចឹម កាន់តែ ច្រើន ដូចជា វីតាមីន និ ង ពួករ៉ែ ខនិជ គួរ ញ៉ាំ ឲ្យ បាន ច្រើន។ សាក សួរ វេជ្ជបណ្ឌិត ឬអ្នក ឯកទេស អាហារូបត្ថម្ភ ពីអាហារដែល ផ្តល់សុខភាពល្អ។ រឿងសំខាន់ មួយ ទៀត កុំ ចោល ឬ រំលង អាហារពេល ព្រឹក។ បរិភោគឲ្យបានច្រើននូវអាហារទាំងនេះ៖

-គ្រាប់ធញ្ញជាតិ នៅទាំង មូល ព្រោះ មានផ្ទុក ជាតិកាកសរសៃ

-បន្លែ ដូចជា ផ្កាខាត់ណា ខៀវ ការ៉ុត ម្ទេសប្លោក និងផ្លែ ឈើ ដូចជា ក្រូច ផ្លែប៊ើរី ឬ ផ្លែប៉ោម សុទ្ធ តែ ល្អសម្បូរ

-គ្រឿងសមុទ្រ ដូចជា ត្រីសាល់ ម៉ុន។ ត្រីសាល់ម៉ុន សម្បូរទៅ ដោយ អាស៊ីត ខ្លាញ់អូមេហ្គា-៣។ ខ្លាញ់ ដ៏ ល្អដែល អាច កាត់បន្ថយហានិភ័យ បញ្ហាបេះដូង បាន។

-ផលិតផលធ្វើពីទឹក ដោះ គ្មានខ្លាញ់ ឬដែល មានខ្លាញ់ ទាប ដូចជា ទឹកដោះគោ ដែលយក ក្រែម ចេញអស់ ទឹក ដោះគោដែល មាន ជាតិខ្លាញ់ ១% ហ្វ្រូម៉ា ទឹក សណ្តែក សៀង។ របស់ ទាំង នេះ សម្បូរ កាល់ស្យូម និង វីតាមីន D ហើយ អាចផ្តល់ ជាតិ ទឹក បើ រាងកាយ ខ្វះជាតិទឹក។

កាត់បន្ថយ ឬកុំញ៉ាំអាហារ៖

-Fast Food

-អាហារដែល មាន ជាតិស្ករ ខ្លាញ់ មិន ឆ្អែត ខ្លាញ់ទ្រេន ខ្លាញ់ សម្រាប់ ធ្វើឲ្យ ម្ស៉ៅស្រួយ ពេលបំពង។

៣- #កុំចោលហាត់ប្រាណ

លំហាត់ប្រាណ ពង្រឹងរាងកាយ បញ្ចេញ ជាតិ ពុល គួរ តែ ឆ្លៀត កុំ ចោល។ ដូច បញ្ជាក់ ច្រើន មក ហើយ ថា លំហាត់ប្រាណ សម្រាប់ ចាស់ៗ គួរ តែ កាយវិការ ទាំង ឡាយ ណា ដែល មានការប៉ះទង្គិច កម្រិតទាប ដូចជា ការដើរ ការហែលទឹក រត់ ត្រឹកៗ គឺល្អ សម្រាប់ បេះដូង។ ព្យាយាម បង្កើត ជា ទម្លាប់ ហើយ ហាត់ ជា ប្រចាំ កុំ ហាត់ បង្ខំ ហើយ ចាំ បង្កើន ចំនួន និង រយៈពេល ហាត់។ ហោច ណាស់ ហាត់ ឲ្យ បាន ៣០-៤៥នាទី ក្នុង មួយ ថ្ងៃ ហើយ តិច ណាស់ ៣ថ្ងៃ ក្នុង មួយ សប្ដាហ៍។

ព្យាយាមផឹក ទឹកឲ្យ បានច្រើនបរិបូរណ៍ មុនពេល ក្នុង អំឡុង ពេល និង ក្រោយពេល ហាត់។ ការ កម្តៅសាច់ ដុំ មុនលំហាត់ប្រាណ(Warm up) និង ការសម្រាក ឲ្យរាងកាយ វិលត្រលប់ ទៅ សភាព ដើម វិញ ចាំ បាច់ ត្រូវ ធ្វើ។ ពិភាក្សា ជាមួយ វេជ្ជបណ្ឌិត បើ ចាំ បាច់ ឬ ត្រូវការ ប្រឹក្សាយោបល់។

៤- #គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល

ថ្វីបើរាងកាយអ្នកត្រូវការជាតិកូឡេស្តេរ៉ូល ដើម្បីបំពេញ មុខងារ បានយ៉ាង ត្រឹមត្រូវ ក៏ដោយ ជាតិ កូឡេស្តេរ៉ូល ក្រៅបន្ថែម អាច រួមចំណែកធ្វើឲ្យ មាន ជំងឺបេះដូង និង ជំងឺដាច់ ឬស្ទះ សរសៃឈាម ក្នុង ខួរ ក្បាល។ លីប៉ូ ប្រូតេអ៊ីន ដែលមានដង់ស៊ីតេ ខ្ពស់ (HDL) ត្រូវ បានចាត់ ទុកថា ជាកូឡេស្តេរ៉ូល ល្អដែល បន្ថយហានិភ័យ បញ្ហាបេះដូង។ ខណៈដែលជាតិលីប៉ូប្រូតេអ៊ី ដែល មាន ដង់ស៊ីតេទាប (LDL) ត្រូវបាន ចាត់ ទុក ជាកូឡេស្តេរ៉ូល អាក្រក់ ដែលបង្កើនហានិភ័យ បញ្ហាបេះដូង។

សូមពិនិត្យមើល កម្រិត ជាតិកូឡេស្តេរ៉ូល ឲ្យ បានទៀងទាត់ ជា ប្រចាំដើម្បី រកឃើញ បានលឿន ពីដើមទី ជំងឺបេះដូង។

៥- #គ្រប់គ្រងសម្ពាធឈាម

សម្ពាធឈាមខ្ពស់គឺជាហានិភ័យ ធំ សម្រាប់ជំងឺបេះដូង។ សម្ពាធឈាមអ្នកអាចពិនិត្យមើលបាននៅផ្ទះដោយឧបករណ៍ តូច មួយចំនួន បើ អត់មាន ពេល ឬ អត់ ចង់ ទៅ មន្ទីរពេទ្យ ឬគ្លីនិក។ ការត្រួតពិនិត្យ ហើយ តាដាន សម្ពាធឈាម ជា ប្រចាំ អាច ដឹង សម្ពាធឈាម ខ្ពស់ ឡើង ឬចុះ។

ការថែទាំ បេះដូងសម្រាប់ មនុស្ស ចាស់ សំខាន់ណាស់ បើ មិន ចង់ ឲ្យ បញ្ហា អាក្រក់ កើត។ ជួប ប្រឹក្សា ជាមួយ វេជ្ជបណ្ឌិត ឬ អ្នក ផ្តល់ សេវាកម្ម ថែទាំសុខភាព ដើម្បី ជា គំនិត បន្ថែម។

ក្នុង ករណី មាន សំណួរ ឬ មន្ទិលសង្ស័យ ជុំវិញ សុខភាព អ្នក ជម្រើស ល្អ បំផុត សូម ពិគ្រោះ និង ប្រឹក្សា យោបល់ ផ្ទាល់ ជាមួយ ពេទ្យ ជំនាញ។ Hello Health Group មិន ចេញ វេជ្ជបញ្ជា មិន ធ្វើ រោគ វិនិច្ឆ័យ ឬ ការ ព្យាបាល ជូន ទេ៕

Verifying...
health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Top 10 healthy heart tips. http://www.nhs.uk/Livewell/Healthyhearts/Pages/Healthy-heart-tips.aspx. Accessed January 27, 2017.

Living A Heart-Healthy Senior Life. http://www.heart.org/HEARTORG/Conditions/Living-A-Heart-Healthy-Senior-Life_UCM_471885_Article.jsp. Accessed January 27, 2017.

Health Tips for Older Adults. https://www.niddk.nih.gov/health-information/health-topics/weight-control/young-heart-tips-Older-adults/Pages/young-heart-tips-older-adults.aspx. Accessed January 27, 2017.

7 Steps to Aging Well. https://medlineplus.gov/magazine/issues/winter07/articles/winter07pg14-16.html. Accessed January 27, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Meng Vatana កែសម្រួល​ចុងក្រោយ 14/01/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត