backup og meta

ល្បែង​​​រក​ពាក្យ Crosswords ជួយ​​​​​​​ខួរ​ក្បាល បំពេញ​ការងារ​ដូច​កាល​នៅ​​​​​ក្មេង

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Jun 12, 2019

    ល្បែង​​​រក​ពាក្យ Crosswords ជួយ​​​​​​​ខួរ​ក្បាល បំពេញ​ការងារ​ដូច​កាល​នៅ​​​​​ក្មេង

    ការ​លេង​ល្បែង​រក​ពាក្យ Crosswords ឬ​អាច​ហៅ​​ឲ្យ​ងាយ​យល់​ថា ស្វែង​រក​ពាក្យ​​ដែល​គេ​បង្កប់​ក្នុង​តារាង​ អាច​ជួយ​​ឲ្យ​មនុស្ស​ចាស់​ មាន​សមត្ថភាព​រក្សា​​មុខ​ងារ​ និង​សុខភាព​ខួរ​ក្បាល​​បាន​​ល្អ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​​​ពី​ចក្រភព​អង់គ្លេស​។

    នៅ​ក្នុង​លទ្ធផល​សិក្សា​ធ្វើ​ឡើង​ដោយ​ក្រុម​ស្រាវជ្រាវ​មក​ពី សាកល​វិទ្យាល័យ​វេជ្ជសាស្រ្ត​​ Exeter ​នៃ​ចក្រភព​អង់គ្លេស​ បាន​បង្ហាញ​ថា មនុស្ស​​ចាស់​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ ដែល​នៅ​លេង​រក​ពាក្យ​ក្នុង​ល្បែង​ Crosswords ប្រៀប​​បាន​នឹង​ជួយ​ហ្វឹក​ហាត់​​​សុខភាព​ខួរក្បាល​។

    ក្រុ​​ម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ដូច​នេះ បន្ទាប់​ពី​ពិនិត្យ​ទិន្នន័យ​ពី​មនុស្ស​ចាស់​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​ប្រមាណ​ ជាង​ ១​ម៉ឺន​នាក់​​ទូ​ទាំង​ចក្រភព​អង់គ្លេស។ ហើយ​អ្នក​ស្រាវជ្រាវ​បាន​​​សាក​ល្បង​តេស្ត​គ្រប់​វិញ្ញាសា​​ដែល​ទាក់​ទង​ការ​​គិត។

    ដូច​លទ្ធផល​ដែល​បាន​រំពឹង​ទុក មនុស្ស​ចាស់​ដែល​​ធ្លាប់ ឬ​​ទម្លាប់​លេង​ល្បែង​​រក​ពាក្យ​នោះ ពិត​មាន​ការ​ចង​ចាំ​ល្អ ក៏​ដូច​ជា​ការ​វិនិច្ឆ័យ រួម​​ទាំង​ការ​ពិចារណារ​ដ៏​សម​ហេតុ​ផល​ នៅ​តែ​ល្អ​ដូច​កាល​នៅ​វ័យ​ជំទង់​។

    ជា​មួយ​លទ្ធផល​នេះ លោក​ វេជ្ជបណ្ឌិត Anne Corbett សាស្រ្តាចារ្យ​​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​និយាយ​ថា៖ ‘ វា​បាន​បង្ហាញ​ច្បាស់​ថា សមត្ថភាព​ខួរ​ក្បាល​មនុស្ស​ចាស់​ដែល​បាន​លេង​ល្បែង​នោះ ពិត​ជា​នៅ​ល្អ គួរ​ឲ្យ​កត់​សម្គាល់។ តែ​យើង​មិន​ទាន់​ហ៊ាន​និយាយ​ថា ការ​លេង​រក​ពាក្យ​នេះ នឹង​ជួយ​ឲ្យ​ពួក​គាត់​បាត់​ជំងឺ​ភ្លេច​ភ្លេច និង​វង្វេង(ជំងឺ​មនុស្ស​ចាស់​) នោះ​ទេ។ តែ​យើង​​គួរ​អារម្មណ៍​ថា ល្បែង​នោះ​អាច​ជួយ​រក្សា​សុខភាព​ខួរ​ក្បាល​បាន​យូរ​អង្វែង​។’

    អត្ថបទពាក់ព័ន្ធ៖

    ក្រៅ​ពី​ល្បែង​រក​ពាក្យ​នេះ ការ​សិក្សា​រក​ឃើញ​ពី​មុន​ៗ​ ក៏​បង្ហាញ​បន្ថែម​ថា ល្បែង​រៀប​​ផ្គុំ​រូប​ភាព ការ​រៀន​ភាសា​បរទេស​ និង​ការ​គណនា​លេខ​ ក៏​បាន​ចូល​រួម​ចំណែក​រក្សា​សុខភាព​ខួរ​ក្បាល​ផង​ដែរ​៕

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    ​​​​​​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Jun 12, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម